ឧទាហរណ៍ថា ពេលដែលអ្នកកំពុងតែឃ្លានខ្លាំង ក្នុងចំណោមអាហារ៤មុខខាងក្រោមនេះ តើអាហារមួយណាដែលអ្នកនឹងជ្រើសរើសញុំា? ជម្រើសដែលអ្នកបានជ្រើសរើស វានឹងបង្ហាញចម្លើយ ស្ដីអំពីក្ដីសុខ សុខភមង្គលនៅក្នុងជីវិតរបស់អ្នក ទៅថ្ងៃខាងមុខ។ តោះ! សាកល្បងជ្រើសរើស ហើយទៅមើលចម្លើយនៅខាងក្រោមនេះទាំងអស់គ្នា។
A. ថ្ងៃក្រោយអ្នកនឹងមានសុភមង្គលហើយ
អ្នកគឺជាមនុស្សដែលងាយនឹងស្កប់ស្កល់ណាស់ ដូច្នេះបំណងរបស់អ្នកមិនខ្លាំងក្លាអ្វីពេកនោះទេ។ ការពេញចិត្តក៏ជាសុភមង្គលមួយដែរ នៅពេលដែលអ្នកប្រឈមមនឹងរឿងរ៉ាវ អ្នកប្រហែលអាចគិតថាបណ្តោយតាមនឹងចុះ ខ្លួនអាចធ្វើបានតាមលទ្ធភាពទៅបានហើយ តែចៃដន្យក៏មានអ្នកមកជួយជ្រោមជ្រែងអ្នក ឬចូលរួមដោះស្រាយជាមួយអ្នក នៅពេលនោះអ្នកមានអារម្មណ៍ថាមានសុភមង្គលណាស់។
ទោះជាមានអ្នកណាគេមកលេងសើចចំពោះអ្នក ឬផ្តល់របស់បន្តិចបន្តួចដល់អ្នកក៏ដោយ ក៏អ្នកមិនទៅខ្វល់ខ្វាយអ្វីដែរ ព្រោះអ្នកគិតថាអាចទទួលបានខ្លះ វាគ្រាន់បើជាងអត់ទទួលបានអ្វីសោះ ដូច្នេះហើយ ថ្ងៃអនាគតអ្នកជាមនុស្សម្នាក់រស់នៅដោយក្តីរីករាយ។
B. ថ្ងៃក្រោយអ្នកមិនសូវជាសប្បាយចិត្តប៉ុន្មានទេ
អ្នកគឺជាមនុស្សម្នាក់ដែលចូលចិត្តសម្លឹងមើលខ្ពស់ អ្នកតែងយល់ថា ហេតុអ្វីបានជាអ្នកដទៃរស់នៅសប្បាយចិត្តម្ម្ល៉េះហេតុអ្វីបានជាខ្លួនឯងរស់នៅក្រោមសម្ពាធ និងមានការទាមទារខ្ពស់បែបនេះ ហើយអ្នកតែងតែរកមិនឃើញចំណូចសុភមង្គលរបស់អ្នក អ្នកស្ញប់ស្ញែងអ្នកដទៃខ្លាំងណាស់។ តែអ្នកបានភ្លេចហើយថា នៅលើខ្លួនរបស់អ្នកក៏មានភាពរីករាយនេះដែរ តែដោយសារតែអ្នកចេះតែទៅទាមទារសម្ភារៈនិយមខ្ពស់ពេក ធ្វើយ៉ាងម៉េចឱ្យខ្លួនឯងខ្លាំងជាងគេ មានជាងគេ បែបនេះនៅក្នុងមួយជីវិតនេះ អ្នកមិនអាចមានសេចក្តីសុខ និងភាពរីករាយឡើយ។
C. អ្នកប្រហែលជាមិនអាចរីករាយជារៀងរហូត
ព្រោះអ្នកជាមនុស្សដែលខ្វល់តែការសប្បាយមួយពេលនោះឡើយ ចំពោះស្ថានភាពជីវិតនៅពេលអនាគតវិញ អ្នកមិនមានគម្រោងអ្វីច្បាស់លាស់ឡើយ ក៏មិនចេះទៅរកវិធីក្តោបក្តាប់វាសនានៅពេលខាងមុខដែរ។ នៅក្រោមស្ថានភាពទូទៅ អ្នកគឺជាមនុស្សម្នាក់បណ្តោយតាមកាលៈទេសៈ ថ្ងៃដែលអ្នករីករាយអ្នកយល់ថាមានសុភមង្គលណាស់ ចំពោះថ្ងៃដែលអ្នកមិនសប្បាយចិត្តវិញ អ្នកយល់ថាជាថ្ងៃដែលឈឺចាប់បំផុត ដោយសារតែអ្នកមិនសូវចេះគ្រប់គ្រងអាម្មរណ៍បែបនេះហើយ ទើបអ្នកមិនអាចរក្សាអារម្មណ៍រីករាយរបស់ខ្លួនបាន ។
D. ថ្ងៃក្រោយអ្នកប្រហែលជាអាចរស់នៅដោយរីករាយ
តាមការពិត អ្នកគឺជាមនុស្សម្នាក់ដែលទាមទារខ្ពស់ចំពោះគុណភាពនៃជីវិតរស់នៅ ដូច្នេះហើយ ពេលវេលាភាគច្រើននៅក្នុងជីវិតរបស់អ្នកសុទ្ធតែយកទៅស្វែងរកគុណតម្លៃជីវិតនៅលើខ្លួនអ្នកទាំងអស់ ទោះជាពេលខ្លះអ្នកជួបទុក្ខលំបាកបន្តិចបន្តួច ក៏មិនអាចឱ្យអ្នកយល់ថាមិនសប្បាយចិត្តដែរ។ ដោយសារតែអ្នកគឺជាមនុស្សដែលចេះទៅខិតខំបង្វែរភាពឈឺចាប់ទាំងឡាយ ឱ្យក្លាយទៅជាបទពិសោធន៍ ឬមេរៀនល្អមួយនៅក្នុងជីវិតរបស់អ្នក ដូច្នេះហើយអ្នកមិនងាយធ្លាក់ក្នុងភាពកើតទុក្ខមិនសុខចិត្តអ្វីឡើយ នៅក្នុងជីវិតរស់នៅរបស់អ្នក ពោរពេញដោយភាពរីករាយ៕
អត្ថបទ ៖ Mythical Bird / Knongsrok