តោះ! សាកល្បងធ្វើតេស្តតាមបែបចិត្តសាស្ត្រ ដើម្បីដឹងថា តើអ្នកជាមនុស្សបែបណា? ដោយគ្រាន់តែជ្រើសរើសយកមីមួយចាន ដែលអ្នកយល់ថា មានរសជាតិឆ្ងាញ់ជាងគេ និងទៅមើលចម្លើយនៅខាងក្រោមនេះទាំងអស់គ្នា។
A. អ្នកគឺជាស្រ្តីម៉ត់ចត់ និងផ្តល់ភាពកក់ក្តៅមនុស្សក្បែរខ្លួន
អ្នក គឺជាមនុស្សដែលម៉ត់ចត់ម្នាក់ មិនថាចំពោះរឿងការងារ ឬការរស់នៅរបស់ខ្លួនឡើយ គឺសុទ្ធតែមានការទាមទារចំពោះខ្លួនឯងជានិច្ច ម្យ៉ាងទៀត ងាយនឹងចុះសម្រុងជាមួយអ្នកដទៃ ហើយធ្វើការមិនចូលចិត្តហួសបន្លាយពេលឡើយ។
ជាពិសេសជាងនេះទៅទៀតនោះ ពេលដែលអ្នកជួបនឹងឱកាសណាមួយនោះ អ្នកធ្វើអ្វីដោយមានភាពឯករាជ្យមិនចូលចិត្តស្ទាក់ស្ទើរឡើយ។ ប៉ុន្តែនៅកន្លែងការងារ អ្នកក៏មានចិត្តប្រុងប្រយ័ត្នខ្ពស់គួរសមដែរ។ ដ្បិតតែអ្នករាល់គ្នាយល់ថា អ្នកគឺជាស្រ្តីខ្លាំងក៏ពិតមែន តាមពិតទៅនៅក្នុងការរស់នៅអ្នកពូកែមើលថែគេ និងយកចិត្តទុកដាក់ចំពោះមនុស្សនៅជំវិញខ្លួនណាស់។
B. អ្នកជាស្រ្តីដែលរាងទន់ខ្សោយ
តាំងពីតូចមក អ្នករស់នៅក្នុងជីវភាពគ្រួសារដែលមានមជ្ឈដ្ឋានល្អ នៅក្នុងជីវភាពរស់នៅមិនថាអ្នកចង់ធ្វើអ្វីនោះទេ ឪពុកម្តាយរបស់អ្នកសុទ្ធតែទម្រើសតាមចិត្តអ្នកទាំងអស់។ ឪពុកម្តាយស្រលាញ់អ្នកខ្លាំងណាស់ ហើយអ្នកក៏រមែងចាយប្រាក់ខ្ជះខ្ជាយផងដែរ នៅក្នុងទម្លាប់ការរស់នៅមិនសូវជាមានច្បាប់ទម្លាប់ឡើយ។ ឱ្យតែអ្វីដែលអ្នកចង់បានហើយ អ្នកសង្ឃឹមថាមនុស្សជាទីស្រលាញ់របស់ខ្លួនអាចបំពេញតម្រូវការរបស់អ្នកបាន។
C. អ្នកជាស្រ្តីចូលចិត្តពឹងផ្អែកលើគេ
នៅក្នុងការរស់នៅ អ្នកមិនសូវមានគំនិតផ្ទាល់ខ្លួន ឬម្ចាស់ការលើខ្លួនឯងឡើយ។ អ្នកតែងតែពឹងផ្អែកលើអ្នកដទៃ ស្ទើរតែស្តាប់តាមយោបល់គេគ្រប់យ៉ាងទៀតផង។ អ្នកយល់ថាគំនិត និងយោបល់របស់ខ្លួនភាគច្រើនគឺខុស។ មានតែគំនិត និងយោបល់របស់អ្នកដទៃទេទើបល្អបំផុត ហើយអ្វីដែលធ្ងន់ធ្ងរនោះគឺ អ្នករស់នៅទៅតាមការផ្តល់យោបល់និងគំនិតរបស់អ្នកដទៃ ជាពិសេសនៅក្នុងជីវិតរស់ឱ្យតែអ្នកជួបប្រទះនឹងរឿងណាក៏ដោយអ្នកតែងតែទៅសួរនាំយោបល់ពីមិត្តភក្តិ សាច់ញាត្តិ និងមនុស្សជាទីស្រលាញ់ជាដើម។
D. អ្នកជាស្រ្តីដែលមានគំនិតឯករាជ្យ
នៅក្នុងជីវិតរស់នៅ អ្នកគឺជាមនុស្សដែលឯករាជ្យម្នាក់ អ្នកមានការទាមទារខ្ពស់ចំពោះខ្លួនឯង អ្នកសង្ឃឹមថាខ្លួនអាចធ្វើជាមនុស្សម្នាក់ដែលចេះគ្រប់មុខទាំងអស់ ម្យ៉ាងទៀត មិនថានៅក្នុងជីវភាពរស់នៅ ឬការងារឡើយ អ្នកសុទ្ធតែសង្ឃឹមថាខ្លួនអាចជួយដល់ប្តីរបស់អ្នកបាន កុំថាឡើយនៅក្នុងគ្រួសារ សូម្បីតែមិត្តភក្តិរបស់អ្នកឱ្យតែអ្នកណាម្នាក់ជួបការលំបាក អ្នកសុទ្ធតែអាចជួយដោះស្រាយ និងណែនាំដល់ពួកគេជានិច្ច៕
អត្ថបទ ៖ Myhtical Bird / Knongsrok