បើ​ជា​អ្នក​ ត្រូវ​ផ្លាស់ប្ដូរ​ជា​បន្ទាន់! នេះ​ការ​ទទួល​ទាន​កាហ្វេ ៥ របៀប​នឹង​នាំ​ឲ្យ​អាយុ​ខ្លី

ជឿ​ថា​មាន​មនុស្ស​មិន​តិច​នោះ​ទេ ដែល​មាន​ទម្លាប់​ទទួល​ទាន​កាហ្វេ​តាម​របៀប​ទាំង​នេះ ហើយ​ការ​ពិត​ទៅ​វា​ពិត​ជា​ប៉ះពាល់​ដល់​អាយុ​ជីវិត​អ្នក​ខ្លាំង​ណាស់​ទៅ​ថ្ងៃ​ខាង​មុខ៖

៥) កុំ​ផឹក​កាហ្វេ​លឿន​ឬ​យឺត​ពេក

Ice_screenshot_20210706 105534

នេះ​មាន​ន័យ​ថា កុំ​ផឹក​ក្រោយ​ក្រោក​ពី​គេង​ភ្លាម និង​កុំ​ផឹក​ពេល​អ្នក​កៀក​នឹង​ចូល​គេង​ទៅ​វិញ នោះ​វា​រាង​ជ្រេ​ម៉ោង​ហើយ។ ពេលវេលា​ល្អ​បំផុត​គឺ​ចន្លោះ​ម៉ោង ១០-១២ ព្រឹក នៅ​ពេល​ដែល​កម្រិត​អ័រម៉ូន Cortisol ចាប់​ផ្តើម​ធ្លាក់​ចុះ។

អ្នក​មិន​គួរ​ទទួល​ទាន​កាហ្វេ​នៅ​យប់​ជ្រៅ​ពេក​ទេ ព្រោះ​បរិមាណ​កាហ្វេអ៊ីន​មិន​អាច​រំលាយ​អស់​ឡើយ ដែល​នឹង​បណ្តាល​ឲ្យ​អ្នក​អត់​ងងុយ គេង​លក់​មិន​ស្កប់ស្កល់ យូរ​ទៅ​ប៉ះពាល់​ដល់​សុខភាព​រាងកាយ​របស់​អ្នក​បាន។

៤) កុំ​ទទួល​ទាន​កាហ្វេ​ទាំង​ក្តៅ​ខ្លាំង

Ice_screenshot_20210706 105639

តាម​ការ​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​រាល់​ភេសជ្ជៈ​ដែល​មាន​សីតុណ្ហភាព​លើស​ពី ៦៥ អង្សា​សេ នឹង​ងាយ​បណ្តាល​ឲ្យ​អ្នក​កើត​ជំងឺ​មហារីក​បំពង់​ក។ ល្អ​បំផុត​អ្នក​ត្រូវ​ទុក​វា​ចោល​ ៥ នាទី​សិន ក្រោយ​ចម្អិន​រួច សឹម​យក​មក​ទទួល​ទាន។

៣) កុំ​ព្យាយាម​ទទួល​ទាន ដើម្បី​ឲ្យ​អ្នក​គេង​មិន​លក់

Ice_screenshot_20210706 105528

ប្រសិន​អ្នក​នៅ​បន្ត​គេង​បាន​ត្រឹម ៤-៥ ម៉ោង​ជាប់ៗ​គ្នា ៣ ​ថ្ងៃ នោះ​វា​នឹង​ធ្វើ​ឲ្យ​រាងកាយ​របស់​អ្នក​ចាប់​ផ្តើម​ចុះ​ថយ​សមត្ថភាព​មួយ​ចំនួន ដូច្នេះ​ហើយ​មិន​ត្រូវ​បង្ខំ​ខ្លួន​ឯង​មិន​ឲ្យ​បាន​គេង​គ្រប់គ្រាន់ តាម​រយៈ​ការ​ទទួល​ទាន​កាហ្វេ​ទាំង​យប់​នោះ​ទេ។

២) ដាក់​ស្ករ​ច្រើន​ពេក​ក្នុង​កាហ្វេ

Ice_screenshot_20210706 105521

ក្រៅ​ពី​បណ្តាក​ឲ្យ​អ្នក​ឡើង​ទម្ងន់ វា​ក៏​នាំ​ឲ្យ​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម ដែល​យូរ​ទៅ​វិវត្ត​ជា​ជំងឺ​ទឹកនោម​ផ្អែម ដូច្នេះ​គួរ​ទម្លាប់​ទទួល​ទាន​កាហ្វេ​ឥត​ស្ករ ឬ​កាហ្វេ​ខ្មៅ​ជា​ជម្រើស​ល្អ​បំផុត។

១) ស្រូប​យក​ជាតិ​កាហ្វេ​អ៊ីន​ច្រើន​ពេក

អ្នក​មិន​គួរ​ទទួល​ទាន​វា​ច្រើន​កែវ​ពេក​នោះ​ទេ​ក្នុង​មួយ​ថ្ងៃៗ ដោយ​យូរ​ទៅ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ជំងឺ​វង្វេង​ស្មារតី លែង​ចង់​ទទួល​ទាន​អាហារ នាំ​ឲ្យ​កើត​ជំងឺ​ក្រពះ​ជា​ដើម និង​ជំងឺ​ផ្សេងៗ​ទៀត​ជា​ដើម៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក