លាភធំចូលដល់មាត់ទ្វារ! អ្នកឆ្នាំទាំង ៣ រាសីល្អកាក់កបខ្លាំងតាំងពីឆ្នាំនេះ រហូតដល់ ២០២៨

ចាប់ពី​ឆ្នាំ​២០២៤ ដល់​ឆ្នាំ ​២០២៨ អ្នកឆ្នាំទាំង ៣ ​នឹង​មានឱកាស​ល្អ​ៗជាច្រើនស្មានមិនដល់។ ពេល​ចេញ​ទៅ​ក្រៅ នឹងមានមនុស្ស​ខ្ពង់ខ្ពស់តាមជួយ ពេល​ត្រឡប់​មក​ផ្ទះ​វិញ លុយ​ចូលដល់មាត់ទ្វារ ទ្រព្យសម្បត្តិកាន់តែកើនឡើងទ្វេរដង។

១. ឆ្នាំរកា

​អ្នក​កើត​ឆ្នាំ​រកា ជាមនុស្សឆ្លាត​វៃ​ រហ័សរហួន។ ជោគវាសនាពីឋានសួគ៌ផ្តល់សំណាង និងទ្រព្យសម្បត្តិដល់មនុស្សឆ្នាំនេះ នាំមកនូវប្រាក់ចំណូលបន្ថែមគួរឱ្យចាប់អារម្មណ៍។ ក្នុងអំឡុងពេលពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៨ នៅពេលដែលបានជួបនឹងអ្នកដឹកនាំច្បាស់លាស់ អ្នកដែលកើតក្នុងឆ្នាំរកា នឹងដឹងពីរបៀបវិនិយោគ និងធ្វើអាជីវកម្ម ដើម្បីនាំមកនូវប្រាក់ចំណេញ និងប្រាក់ចំណូលកាន់តែច្រើន។ នេះនឹង​ជួយ​ឱ្យ​អ្នកឆ្នាំមាន់កាន់តែ​មាន​ភាព​ចម្រុងចម្រើន និង​ជីវិត​ពេញលេញ។

1

២. ឆ្នាំកុរ

ការទន្ទឹងរង់ចាំ ៤ ឆ្នាំខាងមុខ នឹងក្លាយជាពេលវេលាដ៏វិសេសវិសាល និងជោគជ័យបំផុតសម្រាប់អ្នកកើតឆ្នាំជ្រូក។ ធម្មជាតិ​នៃ​មនុស្ស​កើត​ក្នុង​ឆ្នាំ​ជ្រូក គឺ​ជា​មនុស្ស​មិន​ខ្វល់ខ្វាយច្រើនឡើយ ប៉ុន្តែ​តាម​ពិតពួកគេមាន​ចរិត​រសើប​ ងាយនឹងប៉ះទង្គិចខ្លាំង​ណាស់។ ទោះបីជាពួកគេតែងតែព្យាយាមញញឹម ដើម្បីផ្គាប់ចិត្តអ្នកដទៃក៏ដោយ ក៏ចិត្តរបស់ពួកគេនៅតែមានការរំជើបរំជួលដដែល។

ហោរាសាស្ត្រ​សម្រាប់​ឆ្នាំ​ទាំង ​១២​ នេះ​បានចែង​ថា អ្នក​កើត​ឆ្នាំ​ជ្រូក​នឹង​មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​ក្នុង​អាជីព និង​ជីវិត​ស្នេហា ។ យ៉ាង​ណា​មិញ ស្ថានភាព​សុខភាព​អ្នក​កើត​ឆ្នាំ​ជ្រូក​មាន​បញ្ហា​ខ្លះ​ដែរ។ អ្នកត្រូវយកចិត្តទុកដាក់លើការធ្វើដំណើរឆ្ងាយពីផ្ទះ។ ចំណាយពេលសម្រាកឱ្យបានច្រើន និងថែរក្សាសុខភាពរបស់អ្នក។

២

៣. ឆ្នាំឆ្លូវ

អ្នកដែលកើតឆ្នាំឆ្លូវ ជាមនុស្សឧស្សាហ៍ព្យាយាម ខិតខំប្រឹងប្រែងមិនរាថយ ហើយតែងតែព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងឱ្យអស់ពីសមត្ថភាព សូម្បីតែទាមទារអ្វីៗគ្រប់យ៉ាងឱ្យល្អឥតខ្ចោះក៏ដោយ។ ក្នុងរយៈពេល ៤ ឆ្នាំចាប់ពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៨ អ្នកនឹងមានឱកាសល្អក្នុងអាជីពរបស់គាត់។ លើសពីនេះ នឹងមាន​មនុស្ស​ថ្លៃថ្នូរ​ចូលមកទំនុកបម្រុងដល់អ្នក ដូច្នេះ​អ្នក​នឹងមាន​ប្រភព​ចំណូល និង​លុយកាក់​ច្រើន បំណងប្រាថ្នាទាំងប៉ុន្មាននឹងបានសម្រេច៕

៣