ក្នុងរូបខាងលើមានព្រះចន្ទដែលបង្កប់អត្ថន័យផ្សេងពីគ្នា ទៅតាមចំណូលចិត្តទាំង ៦។ អ្នកសូមធ្វើការជ្រើសរើសយកមួយ នៅព្រះចន្ទដែលអ្នកពេញចិត្ត ហើយនៅអត្ថបទខាងក្រោមអាចបង្ហាញពីចរិតលក្ខណៈរបស់អ្នកបាន៖
ព្រះចន្ទទី ១
អ្នកជាប្រភេទមនុស្សដែលមានគោលដៅច្បាស់លាស់ ហើយរាល់ការអារកាត់នូវរឿងរ៉ាវណាមួយ គឺពឹងផ្អែកលើភស្តុតាងនិងអង្គហេតុជាធំ ពោលមិនមែនប្រើប្រាស់ការគិតរបស់អ្នកមកវាយតម្លៃនោះទេ។
លើសពីនេះប្រភេទនៃរូបភាពទី ១ គឺជាមនុស្សដែលមានប្រាស្រ័យទាក់ទងល្អ ហើយពូកែខាងទំនាក់ទំនងនិងការចែករំលែកនូវរឿងរ៉ាវផ្សេងៗទៅកាន់ដទៃឲ្យឆាប់បានយល់។
ព្រះចន្ទទី ២
ប្រភេទនេះជាមនុស្សដែលពូកែខាងអង្កេត ទៅមើលមនុស្សជុំវិញខ្លួន ហើយធ្វើការវិនិច្ឆ័យលើរឿងរ៉ាវណាមួយឆាប់រហ័សបំផុត។ គុណវិបត្តិតូចមួយគឺត្រង់ថា អ្នកឆាប់វាយតម្លៃមនុស្សលឿនជ្រុលនៅពេលខ្លះ ដែលនេះជាចំណុចគួរតែកែប្រែឲ្យល្អប្រសើរឡើង។
ព្រះចន្ទទី ៣
ជាប្រភេទមនុស្សដែលងាយសម្របទៅនឹងស្ថានការណ៍ឬមនុស្សជុំវិញខ្លួន និយាយឲ្យស្រួលស្តាប់អាចបង្កើតទំនាក់ទំនងបានយ៉ាងល្អ។ ពួកគេក៏ចូលចិត្តការប្រកួតប្រជែង ព្រោះគិតថាអាចបង្ហាញពីទេពកោសល្យជាច្រើនរបស់ខ្លួនទៅកាន់ពិភពខាងក្រៅ។
ព្រះចន្ទទី ៤
ជីវិតរបស់ពួកគេតែងតែមានភាពស្មុគ.ស្មាញ ប៉ុន្តែទន្ទឹមនោះក៏មានលាយឡំនៅសំណាងខ្លះដែរ។ មានអំណោយទានពីធម្មជាតិមួយ គឺមនុស្សប្រភេទនេះច្រើនតែដោះស្រាយរឿងរ៉ាវណាមួយត្រូវពេលវេលា ហើយពួកគេមានចិត្តសប្បុរសធម៌ណាស់ ដែលទទួលបានការកើតសរសើរច្រើនពីមនុស្សជុំវិញខ្លួន។
ព្រះចន្ទទី ៥
ប្រភេទមនុស្សដែលរើសយកព្រះចន្ទនេះ គឺរមែងមានសមត្ថភាពដែលអាចមើលឃើញនូវស្ថានភាពទៅថ្ងៃមុខ មុនពួកគេបោះជំហានដើរទៅលើផ្លូវណាមួយ។ ដោយឡែកនៅកន្លែងធ្វើការ ពួកគេតែងតែត្រូវបានគេចាត់ទុកថាជាមនុស្សដែលមានប្រាជ្ញាខ្ពស់។
ព្រះចន្ទទី ៦
ជាមនុស្សដែលប្រៀបបាននឹងម៉ាស៊ីនគណនាលេខ ដោយអាចថាមានភាពរហ័សរហួន ហើយទទួលបានការស្រលាញ់រាប់អានពីមិត្តភក្តិជុំវិញខ្លួនជាច្រើន នោះក៏ដោយសារតែភាពឆ្លាតវៃរបស់គេ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក