រើសបន្តោងព្រះមួយ ដើម្បីដឹងថា ក្រោយចប់ខែមិនានេះ តើអ្នកនឹងជួបប្រទះរឿងអ្វីក្នុងជីវិត?

មានទាំងដំណឹងល្អ និងសារណែនាំទុកជាមុនអំពីរឿងដែលបម្រុងនឹងកើតឡើងក្នុងជីវិតរបស់អ្នក នៅក្រោយចប់ខែមិនាខាងមុខនេះ។ Knongsrok តម្រូវឲ្យអ្នកជ្រើសរើសនូវបន្តោងព្រះមួយ ដែលអ្នកពេញចិត្ត ហើយងាកទៅផ្ទៀងផ្ទាត់ចម្លើយដូចខាងក្រោម៖

បន្តោងព្រះទី ១

1

ជា​សញ្ញា​បង្ហាញ​ថា ជីវិត​របស់​អ្នក​នឹង​ស្បើយ​ពី​បញ្ហា​នៅ​ពេល​ខាង​មុខ ពោល​គឺ​បញ្ហា​នឹង​កាន់​តែ​ចុះ​ថយ​ទៅ ហើយ​មាន​រឿង​ល្អ​នឹង​ត្រលប់​មក​វិញ​ជា​បណ្តើរៗ។ ដូច្នេះ​ខែក្រោយនេះ អ្នក​គួរ​តែមានពេល ​ដក​ដង្ហើម​បាន​ស្រួល​ គិត​នូវ​រឿង​ល្អ​បាន​ច្រើន រួច​គ្រប់​យ៉ាង​នឹង​ត្រលប់​មក​ធម្មតា​វិញ។

បន្តោងព្រះទី ២

2

រឿង​មួយ​ដែល​អ្នក​មិន​ចង់​ជួប​ មិន​ចង់​ឃើញ អាច​ជា​នឹង​កើត​ឡើង​ក្នុង​ជីវិត​អ្នក​នៅ​ពេល​ខាង​មុខ​នេះ។ តែ​វា​មិនមែន​ជា​រឿង​អាក្រក់​អ្វី​ពេក​នោះ​ទេ គ្រាន់​ថា វា​ប្រៀប​ដូច​ជា​ការ​តេស្ត​ចិត្ត​អ្នក មុន​ឲ្យ​អ្នក​អាច​ទៅ​ជួប​រឿង​ល្អ​នៅ​ពេល​បន្ទាប់។ កុំ​ដក​ថយ! ត្រូវ​តែ​យក​ឈ្នះ​លើ​វា​ឲ្យ​បាន។

បន្តោងព្រះទី ៣

3

អ្នក​នឹង​ទទួល​បាន​ដំណឹង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដែល​កើត​ចេញ​ពី​មិត្តភក្តិ ឬ​សាច់ញាតិ​របស់​អ្នក។ យ៉ាង​ណា​យើង​បញ្ជាក់​ម្តង​ទៀត វា​មិនមែន​ជា​ដំណឹង​អាក្រក់​អ្វី​ទេ គ្រាន់​តែ​ជា​រឿង​ភ្ញាក់ផ្អើល​ប៉ុណ្ណោះ ជា​រួម​ទៅ​ពួក​គេ​ពុំ​បាន​ពាំនាំ​បញ្ហា​អ្វី​មក​ដល់​អ្នក​ឡើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក