ជា​ស្តេច​កាល់ស្យូម ការពារ​ខ្លាញ់​ក្នុង​សរសៃឈាម បើ​អ្នក​ចេះ​ច្នៃ​តៅហ៊ូ ជាមួយ​អាហារ ៣ នេះ

តៅហ៊ូ​មាន​តម្លៃ​ថោក ងាយ​ស្រួល​រក​ទិញ ហើយ​វា​ក៏​ជា​អាហារ​ដែល​មាន​រសជាតិ​ល្មម​ទទួល​យក​មួយ​ផង​ដែរ។ យ៉ាង​ណា​ប្រសិន​អ្នក​ចេះ​ច្នៃ​មក​ផ្សំ​ជាមួយ​អាហារ​ទាំង ៣ ខាង​ក្រោម នោះ​វា​នឹង​កាន់​តែ​បន្ថែម​ប្រយោជន៍​មក​កាន់​សុខភាព៖

Fgfg

៣) តៅហ៊ូ + ស៊ុត

1

តៅហ៊ូ​មាន​ជាតិ​ប្រូតេអ៊ីន​ច្រើន ហើយ​ស៊ុត​សម្បូរ​ទៅ​ដោយ​ជីវជាតិ មាន​ឥទ្ធិពល​ក្នុង​ការ​បំប៉ន​ឈាម​និង​ប៉ូវ​កម្លាំង។ ការ​លាយ​បញ្ចូល​គ្នា​រវាង​អាហារ​ទាំង​ពីរ ក៏​បន្ថែម​ឱជារស​កាន់​តែ​ឈ្ងុយឆ្ងាញ់​ផង​ដែរ ហើយ​វា​ក៏​អាច​បំពេញ​ជាតិ​កាល់ស្យូម​បាន​យ៉ាង​ល្អ​ដល់​រាងកាយ។

អ្នក​គ្រាន់​តែ​រៀបចំ​តៅហ៊ូ​មួយ​ដុំ ស៊ុត ១ គ្រាប់ ខ្ទឹម​បារាំង ប្រេងឆា និង​គ្រឿង​ទេស​ផ្សេងៗ ដោយ​អាច​ចំហុយ​ក៏​បាន ចៀន​ក៏​បាន។

២) តៅហ៊ូ + សារាយ​សមុទ្រ

2

សារាយ​សមុទ្រ​មាន​ផ្ទុក​នូវ​សារធាតុ Mannitol ប៉ូតាស្យូម មាន​ប្រសិទ្ធភាព​ការពារ​ជំងឺ​ក្រិន​សរសៃ​ឈាម កាត់​បន្ថយ​សម្ពាធ​ឈាម ហើយ​វា​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ជួយ​ការពារ​ជាតិ​ស្ករ​ក្នុង​ឈាម​មិន​ឲ្យ​ឡើង​ខ្ពស់។

ការ​ទទួល​ទាន​ស៊ុប​សារាយ​សមុទ្រ តៅហ៊ូ វា​អាច​គ្រប់គ្រង​សម្ពាធ​ឈាម ជាតិ​ស្ករ​ក្នុង​ឈាម និង​ខ្លាញ់​ក្នុង​សរសៃ​ឈាម ដែល​ពិត​ជា​ល្អ​សម្រាប់​សុខភាព​របស់​មនុស្ស​ទូទៅ។ អ្នក​គ្រាន់​តែ​ប្រើប្រាស់​សារាយ​សមុទ្រ​ប្រហែល ៥០ ក្រាម តៅហ៊ូ ១ ដុំ ខ្ញី​និង​បង្គា​ក្រាម រួច​បោះ​ចូល​ទៅ​ក្នុង​ទឹក​ពុះ លាយ​គ្រឿង​ទេស​តាម​ចំណូល​ចិត្ត​ជា​ការ​ស្រេច។

១) តៅហ៊ូ + បន្លែ​បៃតង

3

តៅហ៊ូ​រួម​បញ្ចូល​គ្នា​ជាមួយ​បន្លែ​បៃតង អាច​ជួយ​ឲ្យ​រាងកាយ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ដ៏​មាន​តម្លៃ​ជា​ច្រើន។ ជាតិ​សរសៃ​ចេញ​ពី​បន្លែ មាន​តួ​នាទី​បោស​សម្អាត​កាក​សំណល់​ក្នុង​រាងកាយ ដែល​មិន​អាច​រំលាយ​បាន ដូច្នេះ​វា​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើង​នៃ​ប្រព័ន្ធ​រំលាយ​អាហារ។

យ៉ាង​ណា​មិន​សុទ្ធ​តែ​បន្លែ​ទាំង​អស់​អាច​ច្នៃ​មក​ទទួល​ទាន​ជាមួយ​តៅហ៊ូ​នោះ​ទេ ជា​ពិសេស​គឺ​ស្ពៃ ​មិន​ត្រូវ​ខ្នួច​ជាមួយ​វា​ឡើយ ដោយ​ថែម​ទាំង​អាច​រាំងស្ទះ​ដល់​ដំណើរ​ស្រូប​យក​ជាតិ​កាល់ស្យូម​ទៀត​ផង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក