មនុស្សស្រីរឹងមាំពេក ច្រើនតែអភ័ព្វរឿងជីវិតគូ?

គេថាមនុស្សស្រី បើកាលណាស្អាត ឆ្លាត ពូកែគ្រប់រឿងពេក រឹងមាំខ្លាំងពេក ច្រើនតែមិនមានសំណាង បានសមប្រកបក្នុងរឿងស្នេហានោះឡើយ ហើយក៏រឹតតែមិនដែលទទួលបានអារម្មណ៍សោយសុខ និងកក់ក្ដៅ បានការថ្នាក់ថ្នម យកចិត្តទុកដាក់ ពីមនុស្សដែលនៅជុំវិញខ្លួន។

មនុស្សស្រី គ្មានសំណាង បានដេកស៊ី ស្រណុកសុខស្រួល ក៏ព្រោះតែនាងពូកែតែឯង ចេះគ្រប់រឿង ត្រូវធ្វើការ និងទទួលខុសត្រូវបញ្ហាសព្វមុខ ទើបគ្មានពេល ដេកសោយសុខលើសំណាងក្នុងនាមជាមនុស្សស្រី។

វាជារឿងដែលតែងតែកើតឡើងហើយ មនុស្សស្រី បើកាលណាមិនចេះញ៉ិញ៉ក់ ទន់ភ្លន់ ផ្អែមល្ហែមទេ ប្រាកដជាគ្មានអ្នកណាគេចង់នៅក្បែរឡើយ។ ចង់ក្លាយជាមនុស្សស្រី ខ្លាំងពូកែ ទាល់តែហ៊ានប្រឈមមុខនឹងរឿងគ្រប់យ៉ាងដោយខ្លួនឯង ទ្រាំនឿយ ស៊ូលំបាក កុំរំពឹង ដេកសង្ឃឹមចាំអ្នកណាមកជួយ នោះអ្នកនឹងក្លាយជាមនុស្សស្រីដែលខ្លាំង និងរឹងមាំ។ តែអ្នកក៏ត្រុវតែព្រមទទួលស្គាល់ថា មនុស្សស្រីបែបនេះ ច្រើនតែអភ័ព្វ្កក្នុងរឿងជីវិតគូបន្តិចហើយ៕

95602250_900832053690826_7634237148106850304_n

G

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ