មិនមែន​សន្សំ​លុយ​ទេ តែ​ដូច​សន្សំ​ជំងឺ! នេះ​ផល​ប៉ះពាល់​ធំ ៤ បង្ក​ពី​ការ​ប្រើប្រាស់​ប្រេង​ឆា​នៅ​សល់

ដើម្បី​ជា​ការ​សន្សំសំចៃ ក្នុង​ក្រុម​គ្រួសារ​ជា​ច្រើន​តែងតែ​ប្រើប្រាស់​នូវ​ប្រេង​ឆា​ដែល​ធ្លាប់​ប្រើប្រាស់​រួច​ហើយ ឬ​ប្រេង​ឆា​សល់ យក​មក​ប្រើ​វា​ជា​ថ្មី តែ​ពួក​គេ​ពុំ​បាន​ដឹង​នោះ​ទេ ថា​វា​អាច​បង្ក​ជំងឺ​ជា​ច្រើន​មក​ដល់​រាងកាយ។ មិន​មែន​ជា​ការ​បន្លាច តែ​គឺ​ជា​ការ​ពិត ខាង​ក្រោម Knongsrok បង្ហាញ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ៤ ពី​ការ​ប្រើប្រាស់​ប្រេង​ឆា​ដែល​នៅ​សល់៖

៤) ហានិភ័យ​នៃ​ជំងឺ​មហារីក

1

ប្រេង​ឆា ខ្លាញ់ ពេល​ចៀន​នៅ​សីតុណ្ហភាព​ខ្ពស់ វា​នឹង​កើត​មាន​ប្រតិកម្ម​គីមី ហើយ​ផលិត​ឡើង​នូវ Aldehydes ជា​សារធាតុ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព។ ប្រសិន​អ្នក​បន្ត​ប្រើប្រាស់​វា​បន្តិច​ម្តងៗ យូរ​ទៅ​ជាតិ​ពុល​នឹង​កើន​ឡើង​កាន់​តែ ខ្លាំង ហើយ​អាច​បង្ក​ជា​ជំងឺ​មហារីក​ផ្សេងៗ​មក​កាន់​រាងកាយ។

៣) ការ​កើន​ឡើង​កូឡេស្តេរ៉ុល​អាក្រក់

2

អាហារ​ដែល​ចម្អិន​ជាមួយ​ប្រេង​ដែល​ធ្លាប់​ប្រើ​រួច​ហើយ គឺ​ងាយ​នឹង​បង្កើន​កម្រិត​កូលេស្តេរ៉ុល​អាក្រល់ LDL មក​ក្នុង​ខ្លួន។ យូរ​ទៅ​វា​បង្កើន​ជា​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ឈឺ​ទ្រូង។

២) ការ​បញ្ចេញ​អាស៊ីដ​ក្រពះ​ច្រើន

ការ​ទទួល​ទាន​ប្រេង​ឆា ដែល​ធ្លាប់​ប្រើប្រាស់​រួច​ហើយ វា​នឹង​បណ្តាល​ឲ្យ​មាន​អារម្មណ៍​ឆេះ​នៅ​ក្នុង​ក្រពះ និង​បំពង់​ក។ នេះ​យូរ​ទៅ វា​នឹង​ធ្វើ​ទុក្ខ​ក្រពះ នាំ​ឲ្យ​ក្រពះ​ត្រូវ​បញ្ចេញ​អាស៊ីដ​ច្រើន។ ដូច្នេះ​ហើយ​ទើប​គេ​ណែនាំ​ឲ្យ​ជៀសវាង​ចាំ​បាច់ នូវ​ការ​ទទួល​ទាន​អាហារ​តាម​ចិញ្ចើម​ផ្លូវ ឬ Fast food ដែល​ភាគ​ច្រើន​គេ​ប្រើប្រាស់​ប្រេង​ឆា​ច្រើន​លើក​មក​ចម្អិន។

១) ការ​ពុល​អាហារ

3

នៅ​ពេល​ដែល​ប្រេង​ប្រើ​រួច គេ​រក្សា​ទុក​វា​មិន​បាន​ត្រឹមត្រូវ នោះ​ងាយ​បណ្តាល​ឲ្យ​មាន​ការ​លូតលាស់​បាក់តេរី បណ្តាល​ឲ្យ​អាហារ​ដែល​ចម្អិន​លាយ​ជាមួយ​វា ទៅ​ជា​អាហារ​ពុល អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ជា​ច្រើន​ដល់​អាយុ​ជីវិត ក្រោយ​ពី​យើង​បាន​ទទួល​ទាន​ចូល​ពោះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក