លែងឆុងហើយ! អ្នកឆ្នាំទាំង ៤ ចាប់ពីថ្ងៃទី ៤ វិច្ឆិកានេះទៅ អ្នកនឹងរួចផុតពីគ្រោះស៊យទាំងពួង ស្វាគមន៍លាភសំណាង ហេងៗចូលមកវិញ

ចាប់ថ្ងៃទី 04 ខែវិច្ឆិកា ឆ្នាំ2024 នេះតទៅ សម្រាប់អ្នកដែលកើតក្នុងឆ្នាំទាំង ៤ នេះ មានដូចជាឆ្នាំច ឆ្នាំរោង ឆ្នាំឆ្លូវ និងឆ្នាំថោះ គឺអ្នកនឹងរួចផុតពីដែនថាមពលឆុងរបស់ឆ្នាំ 2024 ហើយ។

Cover Copy

ដូចនេះហើយ សូមអ្នកប្រើប្រាស់ពេលវេលាចុងឆ្នាំ រយៈពេល ២ ខែចុងក្រោយនេះឱ្យបានល្អ ដើម្បីដោះស្រាយបញ្ហានានាដែលបានកើតមានក្នុងឆ្នាំចាស់នេះឱ្យអស់ មុនពេលដែលឆ្នាំថ្មីចូលមកដល់  ព្រោះថា បើអ្នកនាំយកបញ្ហាឆ្នាំចាស់ទៅកាន់ឆ្នាំថ្មី នោះអ្នកប្រាកដជាខាតពេលវេលាហេងរបស់អ្នកជាក់ជាមិនខាន ជាពិសេសអ្នកឆ្នាំច គួររៀបចំផែនការជីវិតសម្រាប់ឆ្នាំ 2025 នោះឱ្យបានល្អបំផុត។

សម្រាប់អ្នកឆ្នាំរោង នៅសល់ចំហាយឆុងប្រហែលជា 25% ក្នុងឆ្នាំ 2025 តែការឆុងនេះគឺកើតមានចំពោះអ្នកឆ្នាំរោង ដែលមានចិត្តមិនល្អ ចិត្តមិនសច្ចៈ ចិត្តខ្មៅតែប៉ុណ្ណោះ រីឯអ្នកដែលមានចិត្តបុណ្យ គោរពមេឃដី គឺមិនឆុងនោះឡើយ។

#លោកគ្រូចិនស៊ែម៉ុង

#ហុងស៊ុយ