ផ្នែកជើងមានទំនាក់ទំនងទៅកាន់សរីរាង្គមួយចំនួនធំ ក្នុងរាងកាយ ហើយប្រសិនវាសុខៗចេញសញ្ញាទាំង ៥ ដូចបង្ហាញខាងក្រោមចេញមក នោះគឺជាសញ្ញាមិនល្អទេ ព្រោះវាព្រមានពីសញ្ញាមនុស្សអាយុខ្លី។ ផ្ទុយទៅវិញបើអ្នកអត់មានទាំង ៥ ចំណុចនោះ គឺរាប់ថាអ្នកជាមនុស្សសុខភាពល្អហើយ៖
៥) ប្រអប់ជើងតែងតែរមាស់
ប្រសិនប្រអប់ជើងរបស់អ្នកតែងតែរមាស់ខុសធម្មតា ដោយមិនមានមូលហេតុច្បាស់ វាជាសញ្ញាបង្ហាញពីការឆ្លងនូវបាក់តេរី ឬជំងឺទឹកនោមផ្អែម។
ប្រសិនអាការៈនេះមិនបាត់ទៅវិញ ហើយអ្នកមិនរកវិធីដោះស្រាយទេនោះ វាអាចជាពិបាកទៅពេលក្រោយ ក្នុងករណីវាវិវត្តកាន់តែធ្ងន់ធ្ងរឡើង។
៤) ក្រចកជើងផុយស្រួយ និងស្លេកខុសពីធម្មតា
ប្រសិនមុខងារថ្លើមលាងជាតិពុលមិនបានល្អ ចរន្តឈាមរត់មិនបានល្អនៅក្នុងរាងកាយ ឬផ្តល់ឈាមមកកាន់ផ្នែកនៃប្រអប់ជើងមិនគ្រប់គ្រាន់ នោះវានឹងចេញសញ្ញា ក្រចកជើងផុយស្រួយខុសធម្មតា ក៏ដូចជាក្រចកជើងមានពណ៌ឡើងស្លេក ខុសពីក្រចកជើងមនុស្សទូទៅដែលមានសុខភាពល្អ ឡើងពណ៌ផ្កាឈូកស្រាល។
៣) សរសៃលើផ្នែកជើងឡើងរឹង
យើងអាចមើលឃើញសរសៃនៃផ្នែកជើងបង្ហាញចេញមក ជាពិសេសអ្នកមានសម្បុររាងសផង។ សាកល្បងប៉ះវា ប្រសិនសរសៃនោះឡើងរឹងខ្លាំង នោះគឺជាហានិភ័យនៃការឡើងរឹងនៃសរសៃឈាម។
មូលហេតុនៃការឡើងរឹង អាចមកពីរាងកាយទទួលទានអាហារមានជាតិពុលច្រើន និងសល់សំណល់មិនល្អក្នុងរាងកាយលើសលប់ រួចមិនបានបញ្ចេញទាន់ពេល ហើយទៅកកជាប់នឹងជញ្ជាំងសរសៃឈាម។ បណ្តោយទុកយូរវាអាចកកកុញខ្លាំងឡើង រហូតដល់ស្ទះដាច់សរសៃឈាម។
២) ប្រអប់ជើងតែងតែត្រជាក់
នៅពេលដែលការផ្គត់ផ្គង់ឈាមទៅកាន់រាងកាយត្រូវបានប៉ះពាល់ដោយមុខងារតម្រងនោមខ្សោយ ឬបេះដូងផ្គត់ផ្គង់ឈាមមិនគ្រប់គ្រាន់ នោះសភាពប្រអប់ជើង នឹងឡើងត្រជាក់ខុសពីធម្មតា។
វាខុសពីប្រអប់ជើង បាតជើងមនុស្សមានសុខភាពល្អ គឺប្រែប្រួលទៅតាមសីតុណ្ហភាពជុំវិញខ្លួនពួកគេ បើមេឃក្តៅ ជើងក៏ក្តៅ បើមេឃត្រជាក់ជើងក៏ត្រជាក់ ជារួមគឺក្ដៅឧណ្ណៗ មិនចុះត្រជាក់ពេក ឬឡើងកម្តៅពេកទេ។
១) ស្ពឹកជើងញឹកញាប់
ការស្ពឹកជើងញឹកញាប់ ជាសញ្ញាបញ្ជាក់ថា សុខភាពរាងកាយកំពុងធ្លាក់ចុះ វាអាចមកពីសរសៃឈាមត្រូវបានស្ទះ នាំឲ្យកកស្ទះលំហូរឈាម។ ស្ថានភាពនេះ បណ្តាលឲ្យស្ពឹកជើង ជាសញ្ញាដំបូងនៃជំងឺដាច់សរសៃឈាម។
ការស្ពឹកចុងជើង ចុងដៃនេះសោត ជាពិសេសផ្នែកប្រអប់ជើង ក៏អាចជាសញ្ញានៃជំងឺទឹកនោមផ្អែមផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក