មនុស្សប្រុសទាំង ៥ ប្រភេទនេះ អ្នកខាងក្រៅមើលមកគឺជាបុរសល្អណាស់ អ្នកណាក៏សរសើរឱ្យតម្លៃគេដែរ ប៉ុន្តែធ្វើបាបចិត្តប្រពន្ធកូនខ្លាំងណាស់ ប្រពន្ធរងគ្រោះ គ្រាំចិត្តមិនស្ទើរនោះឡើយ។
១) មនុស្សប្រុសខ្លាំង ចិត្តល្អជ្រុល៖ នេះជាប្រភេទបុរសដែលមនុស្សស្រីងាយយល់ច្រឡំបំផុត។ ពេលស្រលាញ់គ្នា អ្នកទាំងពីរគ្រាន់តែទាក់ទងគ្នាតាមរយៈភាពស្រើបស្រាលតាមរយៈសម្រស់ប៉ុណ្ណោះ។ អ្នកឃើញគាត់ជួយមនុស្សគ្រប់គ្នាដោយមិនស្ទាក់ស្ទើរ។ នៅក្នុងក្រសែភ្នែករបស់មនុស្សជាច្រើន គាត់គឺល្អឥតខ្ចោះ។ ប៉ុន្តែបុរសប្រភេទនេះក្រៅពីមានចិត្តល្អចំពោះអ្នកខាងក្រៅ នៅក្នុងផ្ទះគាត់មិនចេះគោរពប្រពន្ធឡើយ មិនឱ្យតម្លៃប្រពន្ធទេ។ គាត់ថែមទាំងបញ្ចេញកំហឹងដាក់ប្រពន្ធរបស់គាត់ទៀតផង។
២) ស្ងៀមស្ងាត់ដាក់ប្រពន្ធ៖ ស្ត្រីដែលមើលរឿងស្នេហាច្រើនគិតថាមនុស្សប្រុសកាន់តែស្ងប់ស្ងាត់ នោះគាត់កាន់តែកក់ក្តៅ។ តែតាមពិតមនុស្សប្រុសប្រភេទនេះ រួសរាយដាក់អ្នកដទៃណាស់ តែជាមួយប្រពន្ធក្នុងផ្ទះវិញ គំរោះគំរើយ មិនដែលចេះផ្អែមល្ហែមទេ។
៣) មនុស្សប្រុសពូកែនិយាយ៖ មានបុរសមួយប្រភេទដែលគ្មានលុយ ឬមុខមាត់តែមនុស្សស្រីស្រលាញ់គាត់ខ្លាំង នោះគឺជាបុរសដែលពូកែវោហា ឬពូកែញ៉ែ។ បុរសប្រភេទនេះចេះយល់ចិត្តស្ត្រី ចេះនិយាយអ្វីដែលស្រីៗចង់ស្ដាប់ ចេះធ្វើឱ្យគេសប្បាយចិត្ត និងពេញចិត្តលង់ស្រឡាញ់។ ប៉ុន្តែបុរសប្រភេទនេះ តែងតែទាក់ទងស្រីៗខាងក្រៅ ដែលធ្វើឱ្យប្រពន្ធនៅផ្ទះរងការឈឺចាប់ ព្រោះតែមន្តស្នេហ៍ដែលគេរាយដាក់ស្រីៗដទៃ។
៤) មនុស្សប្រុសមានមហិច្ឆតា៖ នេះជាប្រភេទបុរសដែលមើលទៅល្អ តែធ្វើឱ្យប្រពន្ធរងទុក្ខជាខ្លាំថ។ ពួកគេមានមហិច្ឆតាខ្លាំងពេកដែលធ្វើជំនួញគ្រប់យ៉ាង ដើម្បីសម្រេចគោលដៅ រហូតដល់ភ្លេចប្រពន្ធនៅផ្ទះ មិនដែលចំណាយពេលវេលាឱ្យប្រពន្ធទេ។ គេមិនខ្វល់ថាប្រពន្ធសុខទុក្ខយ៉ាងណានោះឡើយ។
៥) មនុស្សប្រុសស្ដាប់ម៉ែ៖ មនុស្សប្រុសប្រភេទនេះ គ្មានម្ចាស់ការលើខ្លួនឯងទេ កុំគិតថាគេជាប្រុសល្អ កូនកត្តញ្ញូឱ្យសោះ។ បុរសដែលស្តាប់ម្តាយមិននៅខាងប្រពន្ធពេលមានជម្លោះ។ ពួកគេនឹងធ្វើអ្វីដែលម្តាយរបស់ពួកគេនិយាយ ស្ដាប់តែសម្ដីម្ដាយគេប៉ុណ្ណោះ ដូច្នេះ ប្រពន្ធក៏គ្មានតម្លៃអ្វីដែរ បើម្ដាយគេឱ្យលែង ប្រាកដជាលែងប្រពន្ធចោល ព្រោះតែសម្ដីម៉ែ៕