ប្រសិនអ្នកអាចប្រកាន់ទម្លាប់នៃការទទួលទានភេសជ្ជៈទាំង ៥ ខាងក្រោមជាប្រចាំ មុនពេលចូលដំណេក នោះនឹងអាចធានានូវប្រសិទ្ធភាព ក្នុងការសម្រកទម្ងន់ ស្រកខ្លាញ់ក្បាលពោះបានយ៉ាងល្អ៖
៥) ទឹកត្រសក់
ជាអាហារដែលមានកាឡូរីទាប និងទឹកច្រើន ជារួមមានប្រយោជន៍ណាស់សម្រាប់ការសម្រកទម្ងន់។ ក្នុងត្រសក់មួយផ្លែ (ប្រហែល ៥២ ក្រាម) មានត្រឹមតែ ៨ កាឡូរី ជាតិខ្លាញ់ ០,១ ក្រាម ប៉ុន្តែមានជាតិទឹកនិងជាតិសរសៃច្រើន។
ទឹកត្រសក់ ឬទឹកក្រឡុកត្រសក់ អាចជួយជំរុញដល់ការរំលាយអាហារ និងដុតបំផ្លាញកាឡូរី រក្សាអារម្មណ៍ឲ្យឆ្អែតបានយូរ ហើយក៏មានប្រសិទ្ធភាពធ្វើឲ្យស្បែកស្រស់ស្អាត ការពារជំងឺរ៉ាំរ៉ៃដូចជាបេះដូង និងទឹកនោមផ្អែមផងដែរ។
៤) ទឹកខ្ញី
មានផ្ទុកសារធាតុសកម្ម Gingerol ជួយបង្កើនកម្រិត pH ក្នុងក្រពះ ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម កូលេស្តេរ៉ុល និងជួយកាត់បន្ថយការឃ្លាន។ លើសពីនេះវាក៏កាត់បន្ថយខ្លាញ់លើសរុំជុំវិញពោះ ទប់ស្កាត់អ័រម៉ូនធាត់បានយ៉ាងល្អផងដែរ។
៣) ទឹកក្រូចថ្លុង
ផ្លែក្រូចថ្លុងមានរសជាតិផ្អែម និងជូរ ហើយមានប្រសិទ្ធភាពជួយដល់ចរន្តឈាម សម្រួលដល់ការបន្ទោបង់ ប៉ូវកម្លាំង ជួយការពារការស្ទះសរសៃឈាម និងសម្រកទម្ងន់។
អ្នកឯកទេសអាហារូបត្ថម្ភនិយាយថា ប្រសិនអ្នកបន្តញុាំទឹកក្រូចថ្លុងរយៈពេល ១២ សប្តាហ៍ នោះអ្នកនឹងសង្កេតឃើញការសម្រកទម្ងន់រាងកាយយ៉ាងមានប្រសិទ្ធភាព។
២) ទឹកក្រូចឆ្មារ
មានផ្ទុកវីតាមីន C ជួយដុតបំផ្លាញជាតិខ្លាញ់ កាត់បន្ថយខ្លាញ់ក្បាលពោះ ហើយវាក៏ជួយឲ្យរាងកាយអាចបំបែកជាតិខ្លាញ់ល្អផងដែរ កំឡុងពេលអ្នកធ្វើលំហាត់ប្រាណនៅពេលបន្ទាប់។
អ្នកគ្រាន់តែផឹកទឹកក្រូចឆ្មារមួយកែវនៅពេលយប់មុនចូលគេង វាថែមទាំងជួយពង្រឹងប្រព័ន្ធភាពសុាំ បន្ធូរអារម្មណ៍ កាត់បន្ថយការហើមពោះ និងជួយលើកកម្ពស់គុណភាពនៃការគេងថែមទៀត។
១) ទឹកឃ្មុំ
វាមានសារធាតុ Tryptophan ជាអ័រម៉ូនជួយឲ្យរាងកាយសម្រាក និងផ្តល់សញ្ញាថាអ្នកដល់ពេលគេងហើយ។ ការប្រើទឹកឃ្មុំមុនចូលគេង វាក៏ដើរតួក្នុងការដុតបំផ្លាញជាតិខ្លាញ់លើសបានយ៉ាងលឿនផងដែរ។
ចំណាំ យ៉ាងណាអ្នកត្រូវប្រើប្រាស់ភេសជ្ជៈទាំងនេះ យ៉ាងហោចណាស់មុនរយៈពេល ៣០ នាទី មុនចូលគេង។ បន្ទាប់មកត្រូវដុសធ្មេញ ក្រោយពីទទួលទានវា ៣០ នាទី ជៀសវាងការសំណឹកនៃស្រទាប់ធ្មេញ សឹមចូលគេង គឺល្អបំផុត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក