នេះ​រូបមន្ត​ភេសជ្ជៈ​សម្រក​ទម្ងន់ ដុត​ខ្លាញ់​ស្មើ​នឹង​ការ​រត់ ១ ម៉ោង ហើយ​បណ្តេញ​ជាតិ​ពុល​បាន​ល្អ​ណាស់

រូបមន្ត​នៃ​ភេសជ្ជៈ​ខាង​ក្រោម​នេះ គឺ​ជា​មាន​ប្រយោជន៍​ណាស់​សម្រាប់​បងប្អូន ដែល​ចង់​សម្រក​ទម្ងន់ និង​បណ្ដេញ​ជាតិ​ពុល​ចេញ​ពី​រាងកាយ ហើយ​បើ​ធៀប​នឹង​ការ​ធ្វើ​លំហាត់​ប្រាណ វា​អាច​ដុត​ខ្លាញ់​ប្រហែល​នឹង​ការ​ដែល​យើង​រត់ ១ ម៉ោង។

នោះ​គឺ ទឹក​ខ្ញី​លាយ​ទឹក​ឃ្មុំ ដោយ​វិធី​ធ្វើ​ សូម​បង្ហាញ​ដូច​ខាង​ក្រោម៖

1

ជំហាន​ទី ១) យក​ខ្ញី​ស្រស់ លាង​វា​ឲ្យ​ស្អាត

ជំហាន​ទី ២) កាត់​ខ្ញី​ជា​ចំណិត​ស្តើងៗ ព្រោះ​វា​អាច​ជួយ​ឲ្យ​ខ្ញី​បញ្ចេញ​សារធាតុ​ពី​ខាង​ក្នុង​បាន​ល្អ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​បន្ទាប់​ពី​ប្រើ

ជំហាន​ទី ៣) ដាក់​ចំណិត​ខ្ញី​ទាំង​នោះ​ទៅ​ក្នុង​ពែង​មួយ ចាក់​ទឹកក្ដៅឧណ្ហ៍ៗ​ចូល កុំ​ដាក់​ទឹក​ក្តៅ​កំពុង​ពុះ ព្រោះ​អាច​បាត់បង់​សារធាតុ​ចិញ្ចឹម​ក្នុង​ខ្ញី ដូច្នេះ​មិនមាន​ប្រសិទ្ធភាព​ខ្ពស់

2

1566615399 724 69772777 1566555918 Width800height600

ជំហាន​ទី ៤) ដាក់​ទឹក​ឃ្មុំ​ក្នុង​បរិមាណ​សមស្រប បន្ទាប់​មក​កូរ​ឲ្យ​សព្វ សឹម​លើក​មក​ផឹក

បើ​អាច​ធ្វើ​បាន គួរ​ទម្លាប់​ទទួល​ទាន​បែប​នេះ​រៀងរាល់​ព្រឹក ព្រោះ​វា​អាច​ជួយ​បន្សាប​ជាតិ​ពុល​ពី​ក្នុង​ខ្លួន បង្កើន​ប្រសិទ្ធភាព​នៃ​ការ​រំលាយ​អាហារ ជួយ​ឲ្យ​បរិមាណ​ខ្លាញ់​មាន​ការ​ថយ​ចុះ​បន្តិចម្តងៗ។ យ៉ាង​ណា​អ្នក​មាន​បញ្ហា​ក្រពះ ពោះវៀន​យើង​មិន​ណែនាំ​ឲ្យ​ទទួល​ទាន​ឡើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក