គេច្រើនតែនិយាយថា "កុំវិនិច្ឆ័យមនុស្សម្នាក់ដោយរូបរាងខាងក្រៅរបស់ពួកគេ ប៉ុន្តែត្រូវមើលទៅលើសកម្មភាព ពាក្យសម្ដី និងអាកប្បកិរិយាជាក់ស្ដែងរបស់ពួកគេ" នេះគេចង់សង្កត់ធ្ងន់ថា រូបរាងមិនអាចឆ្លុះបញ្ចាំងពីធម្មជាតិពិតរបស់មនុស្សនោះបានឡើយ។ មនុស្សម្នាក់អាចមើលទៅមានមន្តស្នេហ៍ និងឆើតឆាយ ប៉ុន្តែតាមពិតអាចមានចរិតអវិជ្ជមានលាក់កំបាំង។ ដូច្នេះ ដើម្បីយល់ច្បាស់ពីមនុស្សម្នាក់ អ្នកគួរតែយកចិត្តទុកដាក់លើកត្តាសំខាន់ ៣ យ៉ាងគឺ សកម្មភាព ពាក្យសម្ដី និងព្រលឹងរបស់គេ។ យ៉ាងណាមិញ ចំពោះអាកប្បកិរិយាយទាំង ៤ នេះ ក៏អាចបង្ហាញឱ្យឃើញច្បាស់ថា មនុស្សនោះជាមនុស្សបែបណា។
១) អាកប្បកិរិយានៅពេលខឹង ៖ ក្នុងជីវិត ជម្លោះ និងការមិនចុះសម្រុងជាមួយអ្នកដទៃគឺចៀសមិនរួច។ មនុស្សដែលមិនចេះអត់ធ្មត់ និងឆាប់ខឹង ទំនងជាបាត់បង់ការគ្រប់គ្រង និងបង្ហាញការខឹងសម្បានៅពេលមានកំហឹងកើតឡើង។ ផ្ទុយទៅវិញ មនុស្សដែលមានចិត្តស្ងប់ និងស្លូតបូតពេលប្រឈមមុខនឹងកំហឹងតែងរក្សាភាពស្ងៀមស្ងាត់។ ពួកគេដឹងថា កំហឹងអាចនាំទៅរកការសម្រេចចិត្តមិនល្អ និងផលវិបាក និងបញ្ហាជាច្រើន ដូច្នេះពួកគេព្យាយាមគ្រប់គ្រងអារម្មណ៍ និងរក្សានូវអាកប្បកិរិយាត្រជាក់ មិនឱ្យកំហឹងជះចេញតាមរយៈសម្ដី ឬសកម្មភាពមិនគប្បីណាមួយឡើយ។
២) អាកប្បកិរិយាចំពោះអ្នកទន់ខ្សោយ ៖ នៅក្នុងសង្គមយើងតែងតែជួបមនុស្សដែលមានទំនោរដាក់អំណាចគាប់សង្កត់ ធ្វើបាបលើអ្នកទន់ខ្សោយ និងអាកប្បកិរិយាមើលងាយមិនឱ្យតម្លៃអ្នកតូចទាប។ មនុស្សទាំងនេះតែងតែលើកតម្កើង និងគោរពអ្នកខ្លាំង ខណៈពេលដែលបង្ហាញភាពអយុត្តិធ៌ម និងបង្កគ្រោះថ្នាក់ផ្លូវចិត្តដល់អ្នកទន់ខ្សោយ។ មនុស្សបែបនេះច្រើនតែខ្វះការអាណិតអាសូរ និងការយល់ចិត្ត ដោយពឹងផ្អែកលើអំណាច និងកម្លាំងដើម្បីបង្ហាញភាពឃោរឃៅ។ ប្រសិនបើអ្នកឃើញនរណាម្នាក់ដាក់គំនាប ធ្វើបាប គាបសង្កត់លើមនុស្សទន់ខ្សោយនៅជុំវិញខ្លួន សូមពិចារណារក្សាចម្ងាយរបស់អ្នកជាមួយនឹងពួកគេ ព្រោះអ្នកអាចក្លាយជាជនរងគ្រោះបន្ទាប់នៅពេលដែលអ្នកស្ថិតក្នុងស្ថានភាពទន់ខ្សោយ។
៣) អាកប្បកិរិយាចំពោះមុខផលប្រយោជន៍ ៖ អាកប្បកិរិយារបស់មនុស្សនៅពេលប្រឈមមុខនឹងផលប្រយោជន៍ច្រើនតែបង្ហាញពីលក្ខណៈពិតរបស់ពួកគេនៅក្នុងជម្លោះ។ មនុស្សមួយចំនួនអាចមានឆន្ទៈក្នុងការបំពានក្រមសីលធម៌ ដើម្បីសម្រេចបានផលប្រយោជន៍ផ្ទាល់ខ្លួន មិនយកចិត្តទុកដាក់ចំពោះផលវិបាក និងផលប៉ះពាល់អវិជ្ជមាន សំខាន់ឱ្យតែពួកគេអាចសម្រេចបាននូវគោលដៅ និងអ្វីដែលពួកគេចង់បាន។ ការសម្លឹងឃើញតែផលប្រយោជន៍ នឹងធ្វើឱ្យមនុស្សភ្លេចដែនកំណត់របស់ខ្លួន ដោយបង្ហាញចេញនូវធាតុពិតដែលមិនល្អចេញមក។
ជាឧទាហរណ៍ ថៅកែម្នាក់អាចជ្រើសរើសផលិតផលិតផលដែលមានគុណភាពអន់ ដើម្បីចាប់យកទីផ្សារបានឆាប់រហ័ស ខណៈពេលដែលថៅកែម្នាក់ទៀតផ្តល់អាទិភាពដល់គុណភាពផលិតផល ទោះបីជាវាត្រូវការការងារច្រើនក៏ដោយ។ ជាលទ្ធផល ផលិតផលរបស់ចៅហ្វាយដំបូងទទួលបានប្រតិកម្មអវិជ្ជមាន បង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ និងឈានទៅដល់ការរិះគន់ រហូតឈានដល់ការក្ស័យធន។ ផ្ទុយទៅវិញ ថៅកែទីពីររក្សាស្ថិរភាព និងកំណើនអាជីវកម្មដោយសារគុណភាពផលិតផលរបស់គាត់។ ភាពលោភលន់ ចង់បានជ្រុល ក៏ឆ្លុះបញ្ចាំងពីចក្ខុវិស័យ និងប្រាជ្ញារបស់មនុស្សផងដែរ។ អ្នកដែលលះបង់សតិសម្បជញ្ញៈដើម្បីប្រយោជន៍ក្នុងរយៈពេលខ្លី ច្រើនតែខ្វះចក្ខុ រីឯការខ្ជាប់ខ្ជួនដើម្បីផលយូរអង្វែង ជាសញ្ញានៃប្រាជ្ញា និងមេត្តា។
៤) អាកប្បកិរិយានៃការដឹងគុណចំពោះជំនួយ ៖ នៅក្នុងសង្គមសម័យទំនើប ការដឹងគុណតែងតែមិនសូវមានទេ។ ទោះបីជាមនុស្សគ្រប់គ្នាស្គាល់ពាក្យ "អរគុណ" ក៏ដោយ តែមនុស្សតិចណាស់ដែលអាចអនុវត្តន៍បាន។ នៅពេលអ្នកជួយអ្នកដទៃក្នុងគ្រាខ្វះខាត ជារឿយៗអ្នកមិនបានទទួលការដឹងគុណដូចគ្នាក្នុងការតបស្នងមកវិញ។ ការខ្វះការពិចារណាចំពោះអំពើសប្បុរស និងលទ្ធភាពនៃការត្រូវបានទាញយកប្រយោជន៍ពីសង្គមដ៏មមាញឹកនាពេលបច្ចុប្បន្ននេះ បង្ហាញពីការខ្វះការគោរព។ ដើម្បីវិនិច្ឆ័យថាតើមនុស្សម្នាក់គួរឱ្យទុកចិត្ត និងសក្តិសមនៃការគោរពឬអត់ សូមសង្កេតមើលពីរបៀបដែលពួកគេឆ្លើយតបចំពោះជំនួយ និងការប្រព្រឹត្តចំពោះអ្នក។ នៅពេលជ្រើសរើសដៃគូ ចូរជ្រើសរើសនរណាម្នាក់ដែលនឹងពេញចិត្តចំពោះជំនួយរបស់អ្នកយ៉ាងពិតប្រាកដ។ នេះធានាថាការខិតខំប្រឹងប្រែង និងការរួមចំណែករបស់អ្នកនឹងត្រូវបានកោតសរសើរ និងផ្តល់តម្លៃយ៉ាងពិតប្រាកដ។
សេចក្តីសប្បុរសកើតឡើងមុនគេក្នុងអំពើល្អទាំងអស់។ ការគោរពបូជាគឺជាគុណធម៌ទីមួយ" គឺជាស្តង់ដារសីលធម៌ដ៏សំខាន់នៅក្នុងវប្បធម៌ប្រពៃណី មិនត្រឹមតែឆ្លុះបញ្ចាំងពីភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះសម្រាប់វាយតម្លៃបុគ្គលិកលក្ខណៈរបស់មនុស្សផងដែរ។ មនុស្សបុរាណបានឱ្យតម្លៃចំពោះ "ភាពកតញ្ញូតាធម៌ចំពោះឪពុកម្តាយ" ហើយបានជឿថា "ភាពកតញ្ញូតាធម៌ គឺជាគុណធម៌ដំបូងបង្អស់" ពីព្រោះការគោរពដឹងគុណនឹងឆ្លុះបញ្ចាំងពីទំនាក់ទំនងជិតស្និទ្ធរវាងភាពកតញ្ញូតាធម៌ និងការដាំដុះខ្លួនឯង។
កូនកតញ្ញូជាធម្មតាមានចិត្តសប្បុរស អមដោយគុណធម៌ជាច្រើនដូចជា ការដឹងគុណ ការតបស្នងនូវសេចក្តីសប្បុរស គោរពមាតាបិតា និងការយកចិត្តទុកដាក់ចំពោះប្រយោជន៍រួម។ បើយើងមិនអាចប្រព្រឹត្តចំពោះឪពុកម្ដាយយើងដោយចិត្តសប្បុរស តើយើងរំពឹងថានឹងប្រព្រឹត្តចំពោះអ្នកដទៃយ៉ាងដូចម្ដេច? បុគ្គលដែលចេះគោរពមាតាបិតា នឹងមិនមើលងាយអ្នកដទៃឡើយ ដូច្នេះហើយ បុគ្គលបែបនេះទើបគួរគោរព និងប្រាស្រ័យទាក់ទងគ្នាបាន៕