បើជួបប្រុសចេញពីគ្រួសារ ៤ ប្រភេទនេះ ស្រីៗសុខចិត្តនៅព្រៅ ក៏មិនយកជីវិតទៅពាក់ព័ន្ធ ទាក់ទង សន្សំកម្មដាក់ខ្លួូននៅឡើយ នៅម្នាក់ឯងសប្បាយចិត្តជាង

តាម​ការសន្និដ្ឋាន​របស់ស្ត្រីក្នុងពេលបច្ចប្បន្ននេះ មនុស្សស្រីឥឡូវ​សុខចិត្ត​នៅ​លីវ​រហូតដល់​ចាស់ជរា ជាង​រៀបការ​ជាមួយ​បុរស​ដែលចេញពីគ្រួសារ ​៤ ​ប្រភេទ​នេះ ជីវិត​នឹង​ត្រូវ​ជាប់គាំង​គ្មាន​ផ្លូវ​ចេញ​។ ការរៀបការ​ជាមួយ​បុរស​ខុស​ប្រហែល​ជា​បរាជ័យ​ដ៏​ធំ​បំផុត​របស់​មនុស្ស​ស្រី។

Cover Copy

១) គ្រួសារដែលមានកេរ្តិ៍ឈ្មោះអាក្រក់ ៖ បច្ចុប្បន្ននេះ ស្ត្រីហាក់បីដូចជាមានសុជីវធម៌ និងការយល់ដឹងច្រើន ពួកគេតែងតែជ្រើសរើសគ្រួសារដែលមានលក្ខខណ្ឌសេដ្ឋកិច្ចល្អ កម្រមានអ្នកណាទទួលយកស្ថានភាពរខេករខាកណាស់។ ទោះជាយ៉ាងណាក៏ដោយ នៅពេលជ្រើសរើសដៃគូ មនុស្សស្រីមិនគួរផ្តោតលើរឿងសម្ភារៈច្រើនពេកទេ ប៉ុន្តែគួរតែយកចិត្តទុកដាក់បន្ថែមទៀតអំពីកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់គ្រួសារដៃគូ។ គ្រួសារដែលមានទំនៀមទម្លាប់ល្អ អាចចិញ្ចឹមកូនល្អប្រកបដោយគុណធម៌។ សមាជិកគ្រួសារនឹងរស់នៅដោយសុខដុមរមនា និងស្រឡាញ់គ្នាទៅវិញទៅមក។ ជាមួយនឹងគ្រួសារដែលមានកេរ្តិ៍ឈ្មោះអាក្រក់ និងពាក្យចចាមអារ៉ាមជាច្រើនពីអ្នកជិតខាង អ្នកគួរតែពិចារណាដោយប្រុងប្រយ័ត្ន។ បុរស​ដែល​កើត​ក្នុង​គ្រួសារ​ប្រភេទនេះមានភាគរយខ្ពស់ណាស់ ដែលពួកគេនឹងមាន​បុគ្គលិក​លក្ខណៈ​អាក្រក់ កាត់តាមគ្រួសាររបស់គេ។

២) គ្រួសារដែលឪពុកម្តាយជ្រៀតជ្រែកក្នុងកិច្ចការរបស់កូនខ្លាំងពេក កូនមិនមានសិទ្ធិសម្រេចជីវិតខ្លួនឯងទេ ៖ រឿងដែលគួរឱ្យខ្លាចបំផុតសម្រាប់មនុស្សស្រីគឺ ដៃគូរបស់នាងគ្មានយោបល់ មិនដឹងខុសត្រូវ ហើយតែងតែស្តាប់ និងតាមតែឪពុកម្តាយបញ្ជា ឬសម្រេច។ ទន្ទឹមនឹងនោះ ធម្មជាតិរបស់ឪពុកម្ដាយ គឺតែងតែយកចិត្ដទុកដាក់ និងខ្វល់ខ្វាយចំពោះកូនៗ ប៉ុន្តែប្រសិនបើឪពុកម្ដាយជ្រៀតជ្រែកខ្លាំងពេក កូនរបស់ពួកគេប្រាកដជាបាត់បង់ភាពក្លាហាន។ ស្ត្រី​សង្ឃឹម​តែ​ថា​បុរស​ដែល​ខ្លួន​រៀបការ​នឹង​មាន​ទំនួល​ខុស​ត្រូវ និង​ឯករាជ្យ។ នោះ​នឹង​ងាយ​នាំ​ឱ្យ​មាន​ការ​ខក​ចិត្ត​បន្ទាប់​ពី​រៀប​ការរួច។ ជាងនេះទៅទៀត ប្រសិនបើគ្រួសារណាមួយជ្រៀតជ្រែកជ្រៅក្នុងកិច្ចការរបស់កូនៗ វានឹងពិបាកសម្រាប់ពួកគេក្នុងការសម្រេចចិត្តដោយខ្លួនឯងនាពេលអនាគត។

2203349b6d2caa6688d0e136b3f068f4

៣) គ្រួសារ​ដែល​ឱ្យ​តម្លៃ​សម្ភារៈនិយម ​ចូល​ចិត្ត​អួតសម្ញែង ហើយ​មាន​មោទនភាព​ខ្លាំង​ចំពោះ​អ្នក​ដទៃ ៖ អ្នក​ដែល​ឱ្យ​តម្លៃ​សម្ភារៈ​ គឺជាប្រភេទមនុស្សដែលចូលចិត្តអួតសម្ញែង។ គ្រួសារដែលឱ្យតម្លៃលើវត្ថុសម្ភារៈច្រើនតែប្រើលុយ និងប្រាក់ចំណូលជាលក្ខណៈវិនិច្ឆ័យចម្បងដើម្បីវាយតម្លៃ និងវាស់វែងអ្វីៗគ្រប់យ៉ាង។ ការ​រៀបការ​ជាមួយ​បុរស​ប្រភេទ​នេះ​ ច្បាស់​ជា​ធ្វើ​ឱ្យ​មនុស្ស​ស្រី​នឿយហត់ ហើយ​យូរ​ៗ​ទៅ​នឹង​បង្កើត​ឱ្យ​មានការ​ថប់​ដង្ហើម ព្រោះការ​មិនចេះ​គោរព ។ មនុស្សស្រីជាច្រើនត្រូវបានជ្រួតជ្រាបនៅក្នុងអ្វីដែលហៅថាស្នេហាពិត ហើយត្រូវបានលេបត្របាក់ដោយភាពផ្អែមល្ហែមនៅចំពោះមុខពួកគេ។ មានតែ​ក្រោយ​រៀបការ​ទេ ទើប​គេ​អាច​ដឹង​ថា​ជីវិត​នេះ​ពោរពេញ​ទៅដោយ​រឿង​តូចតាច និង​មិន​សមហេតុសមផល​គ្រប់​ប្រភេទ​។

៤) គ្រួសារតែងតែមានជម្លោះ ឈ្លោះទាស់រវាងសាច់ញាតិ និងបងប្អូនបង្កើត ៖ បុរសដែលធំឡើងក្នុងបរិយាកាសដែលឪពុកម្តាយស្រឡាញ់គ្នា និងពោរពេញដោយកក់ក្តៅ ប្រាកដជាមានទំនួលខុសត្រូវខ្ពស់ ចេះស្រលាញ់ និងគោរពឱ្យតម្លៃស្ត្រី។ ទន្ទឹមនឹងនោះ អ្នកដែលរស់នៅក្នុងបរិយាកាសដែលមានតែការឈ្លោះប្រកែកគ្នា និងជម្លោះនឹងមានភាពលំបាកជាធម្មតា នឹងត្រូវបានបង្ខូចទ្រង់ទ្រាយ និងមានតែភាពអវិជ្ជមាន។ ជាពិសេស បុរសដែលធំឡើងក្នុងបរិយាកាសបែបនេះ តែងតែមានបុគ្គលិកលក្ខណៈមិនច្បាស់លាស់ ថែមទាំងបង្កើតបុគ្គលិកលក្ខណៈជ្រុលនិយម និងមានតែអំពើហិង្សា ចរិតឆេវឆាវខ្លាំង។ ពួកគេងាយឆ្លងនូវចរិតអាក្រក់ និងគម្រូមិនល្អពីគ្រួសាររបស់ពួកគេណាស់៕