៩ យ៉ាងនេះ ពេលមានមិនចេះថែ ទាល់តែបាត់បង់ទើបភ្ញាក់ខ្លួន ស្ដាយក្រោយ

កំហុសរបស់មនុស្សយើង ច្រើនតែកើតឡើងដោយសារតែការមិនចេះឱ្យតម្លៃ មិនេះថែរក្សាឱ្យបានល្អ ជាពិសេសជាមួយនឹងរបស់ទាំង ៩ យ៉ាងនេះ ទាល់តែពេលដែលបាត់បង់ទៅហើយ ទើបភ្ញាក់ខ្លួនចេះនឹកស្រណោះស្ដាយក្រោយ ដឹងពីគុណតម្លៃរបស់វា។

Cover Copy

១) សុខភាព ៖ សុខភាពជារឿងដែលសំខាន់បំផុត ដែលមនុស្សគ្រប់រូបត្រូវតែចេះថែរក្សាឱ្យបានល្អ មនុស្សមានសុខភាពល្អ ទើបអាចមានអ្វីៗគ្រប់យ៉ាង ជីវិតរស់នៅទើបមានតម្លៃ ប៉ុន្តែមនុស្សក្នុងពេលបច្ចុប្បន្ននេះ ច្រើនតែមើលរំលង មិនសូវជាខ្វល់ យកចិត្តទុកដាក់ឡើយ រហូតទាល់តែប្រឈមមុខនឹងជំងឺធ្ងន់ធ្ងរទើបភ្ញាក់ខ្លួន ស្ដាយក្រោយ។

២) ពេលវេលា ៖ មនុស្សច្រើនតែយល់កាន់តែច្បាស់ថាតើពេលវេលាមានតម្លៃប៉ុណ្ណា នៅពេលដែលពួកគេមានអារម្មណ៍ថាខ្លួនបានខ្ជះខ្ជាយវាទៅ ឬនៅពេលដែលអស់ពេលដែលអាចឱ្យពួកគេធ្វើរឿងដែលមានប្រយោជន៍។

៣) មនុស្សជាទីស្រលាញ់ ៖ ការបាត់បង់ទំនាក់ទំនងជិតស្និទ្ធ មិនថាតាមរយៈការស្លាប់ ការបែកគ្នា ឬការឃ្លាតឆ្ងាយពីគ្នានោះទេ អាចនាំឱ្យមានការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះទំនាក់ទំនងដែលពួកគេធ្លាប់មាន មនុស្សទាល់តែបាត់បង់ទៅហើយ ទើបចេះនឹកនាដល់គ្នា។

62ffd2747a1b71f13db9a16d88af4303

៤) សេរីភាព ៖ ការបាត់បង់សេរីភាព មិនថាដោយសារឧបសគ្គខាងផ្លូវកាយ អារម្មណ៍ ឬកាលៈទេសៈទេ អាចធ្វើឱ្យមនុស្សដឹងថាពួកគេឱ្យតម្លៃលើស្វ័យភាពរបស់ពួកគេ មនុស្សទាល់តែលែងមានសេរីភាព ទើបចេះមានអារម្មណ៍ថា ខ្លួនលែងមានអ្វីហើយ។

៥) សន្តិភាពនៃចិត្ត ៖ ការបាត់បង់សន្តិភាពផ្លូវចិត្តដោយសារតែភាពតានតឹង ការថប់បារម្ភ ឬកត្តាផ្សេងទៀតអាចធ្វើឱ្យមនុស្សដឹងពីសារៈសំខាន់នៃជីវិតស្ងប់ស្ងាត់ និងតុល្យភាព។

៦) ឱកាស ៖ ឱកាសដែលខកខាន មិនថាក្នុងអាជីព ទំនាក់ទំនង ឬការរីកចម្រើនផ្ទាល់ខ្លួន តែងតែលេចចេញជារូបរាងឡើង នាំឱ្យមានការសោកស្តាយនៅពេលដែលលែងមានឱកាស មនុស្សច្រើនណាស់ដែលមានវិប្បដិសារី ព្រោះតែមិនចេះថែរក្សា និងក្ដោបក្ដាប់ឱកាសឱ្យបានល្អ។

៧) ការសម្រេចចិត្តខុស ៖ អ្នកនឹងស្គាល់ពីតម្លៃរបស់វានៅពេលដែលអ្នកបានជ្រើសរើសរបស់មួយដែលអ្នកយល់ថា ខ្លួនអ្នកគឺមានជម្រើស ខ្លួនអ្នកគឺមានសមត្ថភាពអាចកែប្រែគ្រប់យ៉ាងបាន ប៉ុន្តែវាបានធ្វើឱ្យអ្នកបរាជ័យ និងបានបញ្ជាក់ថា អ្នកគ្មានសមត្ថភាពក្នុងការកែប្រែគ្រប់យ៉ាង ហើយវាបានត្រឹមតែផ្តល់ឱ្យអ្នកនូវលទ្ធផលដែលមិនមែនជាក្តីរំពឹងរបស់ខ្លួន​ និងគ្មានឱកាសក្នុងការសម្រេចចិត្តជាថ្មីម្តងទៀតបាន។

1f3280f165a2c320377cfc8b37ae8f37

៨) កិត្តិយស​ ៖ អ្នកនឹងស្គាល់ពីតម្លៃរបស់វានៅពេលដែលអ្នកបានបាត់បង់នូវកិត្តយស កេរ្តិ៍ឈ្មោះ និងរបស់ល្អៗដែលអ្នកខិតខំសាងស្ទើពេញមួយជីវិត តែវាត្រូវបានបាត់បង់ក្នុងរយៈពេលដ៏ខ្លី ដោយសារតែកំហុសមួយដែលអ្នក​គិតថាវាជារឿងបន្តិចបន្តួច រឿងដែលមិនគួរឱ្យកើតឡើង ហើយមិនអាចឱ្យអ្នកចាប់ផ្តើមកសាងវាជាថ្មីម្ដងទៀត។

៩) ខ្លួនឯង ៖ អ្នកនឹងស្គាល់ពីតម្លៃរបស់ខ្លួនឯង នៅពេលដែលអ្នកបានបាត់បង់នូវគ្រប់យ៉ាងដែលជាខ្លួនឯង ដែលជាក្តីសុខរបស់ខ្លួន ជាក្តីស្រម៉ៃរបស់ខ្លួន ជាឆន្ទៈ និងមនសិការបស់ខ្លួន អ្នកនឹងមានភាពសោកស្តាយយ៉ាងខ្លាំងពេលដែលអ្នកជួបរឿងខកបំណង ពេលអ្នកជួបបញ្ហា ជួបរឿងខូចចិត្ត ថប់បារម្ភ​ ឬពេលអ្នកមានជំងឺបាក់ទឹកចិត្ត អ្នកអាចនឹងបោះបង់ជីវិតខ្លួនឯងចោលព្រោះតែអ្នកគិតថា អ្នកគ្មានសល់អ្វីទាំងអស់សូម្បីតែខ្លួនឯង។

ទោះជាយ៉ាងណាក៏ដោយ​ អ្នកត្រូវដឹងថា របស់ទាំង ៩ យ៉ាង​នេះវានៅតែអាចបាត់បង់ ទោះអ្នកបានខិតខំព្យាយាមគ្រប់បែបយ៉ាងក៏ដោយ ប៉ុន្តែអ្នកត្រូវខំស្គាល់ខ្លួនឯងឱ្យបានច្បាស់ ខំស្គាល់ពីបំណងពិតរបស់ខ្លួន ស្គាល់ពីសមត្ថភាព លទ្ធភាពរបស់ខ្លួន ខំស្គាល់ពីពេលវេលា និងឱកាសពេលដែលអ្នកមាន និងអាចបំពេញបាន ហើយអ្នកក៏ត្រូវចាប់ផ្តើមកសាងវា កុំអែអង់ កុំអាត្មានិយម និងប្រាកដថា អ្នកមិនចង់ឱ្យនរណាម្នាក់ត្រូវខកចិត្ត ឈឺចាប់ ព្រោះ​តែ​ការការសម្រេចចិត្ត និងការផ្តល់ឱ្យរបស់អ្នកនោះឡើយ៕