អហោសិកម្មឱ្យគេទៅ! មនុស្សដែលធ្វើមិនល្អដាក់អ្នក ផលកម្មដែលគេសាងទាំងប៉ុន្មាន គង់តែវិលរកគេវិញ យើងមិនបាច់ដាក់បណ្ដាសាគេទេ

នៅពេលដែលមានមនុស្សធ្វើមិនល្អដាក់អ្នក យើងមិនចាំបាច់ទៅខ្វល់ តបត ឬក៏គុំកួន ដាក់បណ្ដាសាគេទេ អភ័យឱ្យគេទៅ យើងនឹងបានសុខ អហោសិកម្មឱ្យគេទៅ បាបកម្មដែលគេសាងទាំងប៉ុន្មានគង់តែវិលរកគេវិញទេ យើងកុំទៅបៀតបៀន នាំមានទុក្ខ ជាប់បាបដាក់ខ្លួនតែប៉ុណ្ណោះ។

Cover Copy

១. អ្នក​រាល់​គ្នា​ដែលបានមកជួបយើង គឺជាវាសនា ៖ ព្រះពុទ្ធបានបង្រៀនថា គ្មាននរណាម្នាក់លេចឡើងក្នុងជីវិតរបស់អ្នកដោយគ្មានហេតុផលនោះទេ មនុស្សគ្រប់រូបមានហេតុផលសម្រាប់ការបង្ហាញមុខ មនុស្សគ្រប់គ្នាសមនឹងទទួលបានការគោរព។ លើលោកនេះអ្នកជួបអ្នកណា ស្គាល់អ្នកណា វាត្រូវបានកំណត់ទុករួចជាស្រេចហើយ។ តាម​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​សាសនា មូលហេតុ​ដែល​យើង​នៅ​ក្នុង​លោក​នេះ​ គឺ​ដោយសារ​យើង​បាន​បង្កើត​កម្មផល​ល្អ ឬ​អាក្រក់ ទើប​យើង​កើត​មក​ក្នុង​ជីវិត​នេះ ដើម្បី​សង​កម្មផល​របស់​យើង​។ លុះ​ពេល​យើង​សង​​អស់ ទើប​យើង​មាន​ជីវិត​ដែល​មាន​សុភមង្គល នោះ​យើង​ឆាប់​សង​វា​ក៏​ឆាប់​ទទួល​បាន​សុភមង្គលដែរ។

បើវាសនារាក់ ភាគីទាំងពីរមិនជំពាក់គ្នា ពេលវេលានៅជាមួយគ្នាក៏ខ្លី ក្រោយ​ពេល​សង​បំណុល​ហើយ អារម្មណ៍​ក៏​រសាត់​ទៅបន្តិចម្ដងៗ លែង​ទាក់ទង​គ្នា​ទៀត​ហើយ។ អ្នកជំពាក់កម្មកាន់តែច្រើន ទំនាក់​ទំនង​របស់​អ្នក​នឹង​កាន់​តែ​យូរអង្វែង។ មានមនុស្សដែលចូលមកក្នុងជីវិតរបស់យើង ហើយនាំមកនូវភាពកក់ក្តៅ សេចក្តីអំណរ និងពន្លឺចាំងចែង។ ប៉ុន្តែក៏មានមនុស្សដែលលេចមុខមកនាំឱ្យយើងឈឺចាប់ ខកចិត្ត ដូចជាពេលទំនាក់ទំនងគូស្នេហ៍មិនចុះសម្រុងគ្នា ឬពេលមិត្តរួមការងារច្រណែន និងធ្វើបាបគ្នា...។

ដូច្នេះ​ពេល​ប្រឈម​មុខ​នឹង​ការ​ឈឺ​ចាប់​ដោយ​សារអ្នក​ដទៃ តើ​យើង​គួរ​ប្រព្រឹត្ត​យ៉ាង​ណា? ព្រះពុទ្ធ​ទ្រង់​បង្រៀន​ឱ្យ​អត់ទោស​ដល់​អ្នក​ដែល​ធ្វើ​បាប​អ្នក។ ព្រោះ​ទោះ​ជា​មនុស្ស​ទាំង​នោះ​ធ្វើ​ឱ្យ​យើង​ឈឺ​ចាប់ ក៏​គេ​ជួយ​យើង​ដែរ។ រាល់ការជួបគ្នាក្នុងជីវិតនេះត្រូវបានរៀបចំទុកជាមុន។ វា​អាច​នឹង​ចំណាយ​ពេល​យូរ​ជាង​ការ​រំពឹង​ទុក ប៉ុន្តែ​នៅ​ទី​បញ្ចប់ មនុស្ស​ដែល​យើង​ចង់​ជួប​នឹង​ត្រូវ​បាន​ជួប។ ពេល​បាន​ជួប​គ្នា​ហើយ យើង​ត្រូវ​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ចេះ​រាប់​អាន​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​រៀន​ប្រែ​ក្លាយ​ទុក្ខ​លំបាក​ទៅ​ជា​សំណាង​ល្អ ថែរក្សាគ្នាឱ្យបានល្អ គឺជាការគួរណាស់។

98299fde5d1bb5553ada1a0ce0369869

២. អត់ទោសឱ្យអ្នកដែលធ្វើបាបអ្នក ៖ អ្នកដែលធ្វើបាបយើង អ្នកដែលធ្វើឱ្យយើងមិនសប្បាយចិត្ត គឺចូលមកដើម្បីជួយយើងឱ្យកាន់តែល្អឥតខ្ចោះ។ បន្ទាប់ពីយកឈ្នះពួកគេ យើងនឹងកាន់តែចាស់ទុំ និងរឹងមាំជាងមុន។ មនុស្ស​ភាគច្រើន​ពេល​ត្រូវ​បណ្តាសា ឬ​បៀតបៀន​គេ​ក៏​ចង់​ឱ្យ​អ្នក​ដទៃ​រង​ទុក្ខ​ដូច​គ្នា។ ទោះយ៉ាងណាក៏ដោយ នៅពេលយើងស៊ូទ្រាំនឹងបណ្តាសាទាំងនេះ នោះយើងនឹងទទួលបានពរជ័យ។ ការអភ័យទោសឱ្យអ្នកដទៃ ក៏ជាការអភ័យទោសឱ្យខ្លួនឯងផងដែរ។ បើ​អ្នក​បន្ត​ឱបក្រសោបវាទុក អ្នក​តែ​ម្នាក់​គត់​ដែល​ត្រូវ​រង​ទុក្ខ​នៅ​ទី​បំផុត​គឺ​អ្នក។

ដូច្នេះ​ពេល​ប្រឈម​មុខ​នឹង​អ្នក​ដែល​ធ្វើ​ឱ្យ​អ្នក​ឈឺចាប់ ការ​វាយ​បក​វិញ​គឺ​ជា​សភាវគតិ​របស់​មនុស្ស។ ប៉ុន្តែ​ការ​រក្សា​ភាព​ស្ងប់ស្ងាត់​ គឺជា​អាណាចក្រ​ដ៏​ថ្លៃថ្លា​នៃ​ការ​ដាំដុះ។ ទោះកម្មផលល្អ ឬអាក្រក់ក៏ដោយ កាលណាកម្មផលត្រូវរលត់ទៅ អ្វីដែលល្អៗនឹងកើតចូលមកជំនួស។ ជាមួយអ្នកណាក៏ដោយ យើងត្រូវដឹងគុណ ជាពិសេសអ្នកដែលធ្វើបាបយើង។ កម្មផលអាក្រក់ដែលគេធ្វើ នឹងក្លាយជាមេរៀន និងបទពិសោធន៍ដ៏ល្អសម្រាប់យើង។ ទាំង​នោះ​ជា​មេរៀន​ដ៏​ជ្រាលជ្រៅ​ដែល​ជួយ​យើង​ឱ្យកាន់តែ​រីកចម្រើនជាងមុន៕