ធ្វើជាមនុស្សត្រូវចេះគិតគូរឱ្យបានវែងឆ្ងាយ តែបើគិតខ្លាំងពេក កើតជាគំនិតចាក់ស្មុគ នាំតែទុក្ខវេទនាដាក់ខ្លួនតែប៉ុណ្ណោះ។ ហើយមនុស្សត្រូវតែល្អ តែបើចរិតចេញមកល្អឥតខ្ចោះខ្លាំងពេក គ្មានអ្នកណាចូលក្បែរបាន ល្អតែខ្លួនឯងពិបាកចុះសម្រុងណាស់។ ដូច្នេះហើយ មនុស្សដែលមានចរិតលក្ខណៈទាំង ៣ នេះ ជីវិតពិបាករស់នៅណាស់ មិនសូវជាមានក្ដីសុខ គ្មានភាពសប្បាយរីករាយដូចអ្នកដទៃឡើយ។
១. គិតច្រើនខ្លាំងពេក ៖ សម្រាប់មនុស្សដែលគិតច្រើន តែងតែយករាល់ពាក្យសម្ដីដែលអ្នកដទៃនិយាយមកដាក់ក្នុងចិត្ត។ គិតគ្រប់ម៉ាត់គ្រប់ពាក្យរបស់គេ ដែលធ្វើឱ្យខ្លួនឯងវេទនា និងនឿយហត់កាន់តែខ្លាំង។ ចូរចាំថា គ្រប់សម្ដីដែលអ្នកដទៃនិយាយ មិនមែនសុទ្ធតែល្អ និងត្រឹមត្រូវនោះឡើយ ដូច្នេះហើយមិនបាច់ខ្វល់គិតច្រើនពេកទេ គិតច្រើននាំឱ្យកាន់តែស្មុគស្មាញ បាត់បង់ក្ដីសុខ នាំទុក្ខដាក់ខ្លួន។
២. ក្រចិត្តគំនិត ក្រភាពសប្បុរស ៖ បុរាណបានបង្រៀនថា ការក្រទ្រព្យសម្បត្តិមិនមែនជារឿងគួរឱ្យខ្លាចនោះទេ ប៉ុន្តែការក្រទាំងស្មារតី និងការគិតគឺជារឿងគួរឱ្យខ្លាចបំផុត។ បើមនុស្សមានចិត្តចង្អៀត ខ្ជិលច្រអូស ប្រៀបដូចកង្កែបនៅបាតអណ្ដូង។ មនុស្សបែបនេះតែងតែគិតចង់បោះមួយជំហានដល់ឋានសួគ៌ ចង់បានការងារងាយស្រួល តែប្រាក់ខែខ្ពស់ មិនចង់ធ្វើការនឿយហត់ តែអង្គុយរង់ចាំផលប្រយោជន៍។ មនុស្សបែបនេះ មិនចេះដឹងគុណទេ តែងតែចង់បានតែពីអ្នកដទៃ អ្វីដែលគេខ្វះខាត មិនត្រឹមតែបណ្តុះខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងខ្វះបុគ្គលិកលក្ខណៈទៀតផង។ មនុស្សដែលមានចិត្តទន់ខ្សោយ មិនយូរមិនឆាប់នឹងបំផ្លាញផ្លូវខ្លួនឯង ហើយថែមទាំងប៉ះពាល់ដល់អ្នកដទៃទៀតផង។ ព្រោះការទាក់ទងគ្នាយូរអង្វែងនឹងបំផ្លាញភាពស្មោះត្រង់របស់អ្នក។
៣. មនុស្សល្អឥតខ្ចោះ ៖ អ្នកកាន់តែមានសមត្ថភាពក្នុងជីវិត ទំនួលខុសត្រូវកាន់តែច្រើន។ នោះហើយជាមូលហេតុដែលសម្ពាធក្នុងជីវិតកើនឡើងកាន់តែខ្លាំង។ មនុស្សដែលមានសមត្ថភាព និងធនធានខ្លាំងពេកមានទំនោរទទួលយកអ្វីៗគ្រប់យ៉ាងមកធ្វើជាបន្ទុកលើខ្លួនឯង។ ពួកគេទទួលបានគ្រប់យ៉ាងចាប់តាំងពីមើលថែមនុស្សចាស់រហូតដល់រកប្រាក់ចិញ្ចឹមជីវិតខ្លួនឯង និងក្រុមគ្រួសារទាំងស្រុង៕