ស្ងៀមស្ងាត់ជារឿងល្អ! ក្នុងរឿងទាំង ៤ នេះមិនចាំបាច់អន្ទះអន្ទែង សោកសៅពេកទេ ខ្វល់ពេកមានតែទុក្ខ ដាក់សម្ពាធលើខ្លួនឯងតែប៉ុណ្ណោះ

ជីវិតនេះយើងជួបទុក្ខ មានបញ្ហាច្រើនណាស់ហើយ ដូច្នេះហើយ កុំដោយសារតែរឿងមួយចំនួន បែរជាដាក់សម្ពាធលើខ្លួនឯងបន្ថែមអី រៀនបន្ធូរភាពតានតឹង ជាមួយនឹងរឿងទាំង ៤ នេះ​ កុំបាច់ខ្វល់ច្រើនពេកទេ បណ្ដោយខ្លះទៅវាមិនអីឡើយ។

Cover Copy

១. កុំតានតឹងនឹងអតីតកាល ៖ ជីវិត​គឺ​ជា​ដំណើរ​ដ៏​លំបាក មនុស្ស​ម្នាក់ៗ​ឆ្លង​កាត់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​អ្នក​ធ្វើ​ដំណើរ​អ៊ីចឹង។ ដូច្នេះ​កុំ​សោក​ស្តាយ​ព្រោះ​អតីតកាល​ព្រោះ​យើង​ត្រូវ​ថែរក្សា​បច្ចុប្បន្ន​ និង​អនាគត​របស់​យើងឱ្យបានល្អ។ បុគ្គលដែលមានភាពចាស់ទុំពិតប្រាកដ នឹងមិនអនុញ្ញាតឱ្យអតីតកាលប៉ះពាល់ដល់បច្ចុប្បន្នឡើយ។ ទោះអតីតកាលមិនល្អយ៉ាងណាក៏នៅជាអតីតកាលដែរ ដូច្នេះគួរបំភ្លេចវាទៅ ហើយរស់នៅប្រចាំថ្ងៃឱ្យបានល្អប្រសើរ។

២. កុំតានតឹងព្រោះបច្ចុប្បន្ន ៖ ជីវិត​របស់​អ្នក​ប្រហែល​ជា​មិន​បាន​ទៅ​តាម​ការ​ចង់​បាន​នៅ​ពេល​នេះ​ទេ។ អ្នក​អាច​នឹង​នឿយហត់​ខ្លាំង​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​កុំ​សង្ស័យ​ខ្លួនឯង។ បើអ្នកបោះបង់ខ្លួនឯង គ្មានអ្នកណាអាចគោរពអ្នកបានឡើយ។ ជីវិតនេះប្រៀបបាននឹងសៀវភៅសន្សំមួយ រាល់ការខិតខំប្រឹងប្រែងដែលអ្នកវិនិយោគ ប្រាកដជាទទួលបានរង្វាន់នៅថ្ងៃអនាគត។ ដរាបណាអ្នកព្យាយាម វាមិនដែលយឺតពេលទេ។ ផ្លូវ​ទៅ​អនាគត​ គឺ​ស្ថិត​នៅ​ក្រោម​ជើង​របស់​អ្នក​ជានិច្ច មិន​ស្ថិត​ក្នុង​ក្រសែភ្នែក​អ្នក​ដទៃ​ឡើយ។

B983f33047fa8caa0c6c1436fe8aee1b

៣. កុំតានតឹងនឹងអនាគត ៖ មនុស្សជាច្រើនព្រួយបារម្ភអំពីរឿងដែលមិនបានកើតឡើងនៅពេលអនាគត ហើយនេះនាំបញ្ហាដល់ខ្លួនឯង។ អ្វីគ្រប់យ៉ាងនឹងមានចម្លើយ។ កុំ​គិត​ថា​ជីវិត​លំបាក​ពេក អ្នក​រាល់​គ្នា​ត្រូវ​ដើរ​ទៅ​មុខ​យឺតៗ សន្សឹមៗគង់តែដល់គោលដៅ។

៤. អ្វីៗ​មិន​ចាំ​បាច់មត់ចត់ពេកទេ ៖ មនុស្សគ្រប់រូបដែលកើតក្នុងលោកនេះ គឺជាបុគ្គលឯករាជ្យ មិនអាចរកឃើញមនុស្សពីរនាក់ដែលមានចរិតដូចគ្នាទាំងស្រុងនោះឡើយ។ ទោះ​បី​ជា​ភ្នែក​ដូចគ្នា​ក៏​ដោយ ក៏​មនុស្ស​ម្នាក់ៗ​ប្រាកដ​ជា​មាន​ទស្សនៈ​ខុស​គ្នា​ដែរ។ ដូច្នេះហើយ កុំតានតឹងហួសហេតុពេក មិនបាច់មត់ចត់គ្រប់រឿងទេ វានឿយហត់ណាស់ ពេលខ្លះឆិនឆៃខ្លះទៅ ទើបគ្មានសម្ពាធ៕