• ប្រភេទទី 1 គឺ ប្រភេទមនុស្សប្រុសដែលគេចវេស។ មិនថានៅក្នុងគ្រួសារមានរឿងអ្វីកើតឡើង គឺដូចជាមនុស្ស គរ មិនទំនាក់ទំនង មិនដោះស្រាយ មិនពិភាក្សា ហើយចូលចិត្តប្រើអំពើហឹង្សាត្រជាក់ ធ្វើឱ្យមនុស្សស្រីស្ទើឆ្កួតពិតមែន។
• ប្រភេទទី 2 គឺ មើលមកជាមនុស្សប្រុសស្លូតខ្លាំង ក៏ប៉ុន្តែប្រសិនបើអ្នកបាននៅជាមួយគាត់យូរបន្តិច អ្នកនឹងដឹងថាគាត់ជាមនុស្សល្ងង់ខ្លាំង។ ហើយមនុស្សប្រុសបែបនេះគឺមិនមានការយល់ឃើញដូចអ្នកទេ សម្តីគាត់មួយម៉ាត់ៗអាចធ្វើឱ្យអ្នកខឹងស្លាប់បាន ហើយគាត់ក៏មិនដែលស្វែងរកមូលហេតុពីខ្លួនគាត់ដែរ មិនយល់ថាខ្លួនឯងខុសត្រង់ណា? នៅជាមួយមនុស្សប្រុសបែបនេះ អ្នកគ្មានថ្ងៃរីករាយបានឡើយ។
• ប្រភេទទី 3 គឺ មនុស្សប្រុសដែលគ្មានបេះដូងចេះដឹងគុណ។ មនុស្សប្រុសបែបនេះគឺអាត្មានិយមបំផុត មិនថាអ្នកខំលះបង់ទៅក្នុងគ្រួសារច្រើនបែបណា?
អ្នកអត់ទ្រាំ រងទុក្ខប៉ុណ្ណា? គេមើលមិនឃើញទេ គេមើលឃើញតែការលះបង់របស់ខ្លួនគេប៉ុណ្ណោះ! សម្រាប់ការលះបង់របស់អ្នកវិញ គឺអ្នកគួរតែធ្វើបែបនេះហើយ បើអ្នកធ្វើមិនបាន រកលុយឱ្យគេមិនបាន វាគឺជាកំហុសរបស់អ្នក។
• ប្រភេទទី 4 គឺជាមនុស្សប្រុសល្អដែលមិនចេះបដិសេធជាមួយអ្នកដទៃ។ មនុស្សប្រុសល្អបែបនោះគួរឱ្យខ្ពើមខ្លាំងណាស់ គេអាចនឹងលះបង់ផលប្រយោជន៍របស់អ្នកដើម្បីទៅប្តូរនិងការសរសើររបស់អ្នកដទៃ ប្តូរយកកេរ្ត៍ឈ្មោះជាមនុស្សល្អរបស់ខ្លួនគេ។ ហើយនៅក្នុងក្រសែភ្នែករបស់មនុស្សទាំងអស់ គេគឺជាមនុស្សល្អ ប្តីល្អ ឪពុកល្អ អ៊ីចឹងមនុស្សអាក្រក់អ្នកណាជាអ្នកធ្វើ? គឺអ្នកនិងហើយ។
ប្រសិនបើអ្នកជួបមនុស្សប្រុសបែបនេះ គឺហាស្លាក់ខ្ចាក់ស្លែង រងទុក្ខរីងរៃតែឯងនៅហ្នឹងទៅ!!!
បកប្រែ សុខ គឹមទៀវ