រឿងស្នេហាល្អបំផុតនៅលើពិភពលោក សត្វពពែមួយក្បាលបានស្រឡាញ់សត្វលា!!!

សត្វលានិយាយថា ៖ " តើអ្នកអាចអនុញ្ញាតិឲ្យខ្ញុំស្រែកគំហគដាក់អ្នក ទាត់ធាក់អ្នកបានទើបអាចបញ្ជាក់ថាអ្នកពិតជាស្រឡាញ់ខ្ញុំមែន?

ក្រោយមកពពែក៏ព្រមទ្រាំនឹងការស្រែកគំហគ ទាត់ធាក់របស់សត្វលា...

1

ឆ្នាំទី1 ឆ្នាំទី2 .............ឆ្នាំទី10 សត្វពពែក៏សម្រេចចិត្តចាកចេញពីសត្វលាទៅ។

មានគេសួរសត្វពពែថា ៖ " ឯងទ្រាំអស់រយៈពេល10ឆ្នាំទៅហើយ ឯងក៏ដឹងថាលាវាមានចរិតបែបហ្នឹងដែរ ចុះហេតុអ្វីក៏ឯងមិនទ្រាំនៅតទៀតអស់មួយជីវិតទៅ?

ចម្លើយរបស់សត្វពពែគឺពិតជាធ្វើឲ្យរំជួលចិត្តខ្លាំងណាស់ ៖ " ខ្ញុំប្រើរយៈពេល 10ឆ្នាំដើម្បីបញ្ជាក់ពីទឹកចិត្ត និងក្តីស្រឡាញ់ស្មោះរបស់ខ្ញុំចំពោះសត្វលា ប៉ុន្តែខ្ញុំចង់ប្រើពេលវេលានៅសេសសល់របស់ខ្ញុំដើម្បីមកការពារតម្លៃ និងកិត្តិយសរបស់ខ្ញុំ។

ទោះបីជាខ្ញុំប្រឹងថែរក្សាអ្នក ស្តាយស្រណោះអ្នក ធ្វើល្អដាក់អ្នកយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមិនចេះឲ្យតម្លៃខ្ញុំ ខ្ញុំក៏អាចលែងដៃបានដែរ។

មិនថាជាមុខជំនួញ មិត្តភក្តិ ស្នេហា ឬក៏ជីវិតអាពាហ៍ពិពាហ៍ក៏ដោយ រឿងរ៉ាវទាំងអស់លុះត្រាតែចេះថែរក្សាខ្លាចបាត់បង់ ទើបអាចសក្តិសមនឹងទទួលបានត្រឡប់ទៅវិញដូចគ្នា។

• មនុស្សដែលអត់ទ្រាំជាមួយអ្នក សុខចិត្តចាញ់អ្នក គេមិនមែនមិនចេះខឹងទេ គឺគេមិនដាច់ចិត្តពីអ្នក។

• មនុស្សដែល ត ឲ្យអ្នក មិនមែនគេជាមនុស្សល្ងង់ទេ មកពីគេបារម្ភពីអ្នក។

• មនុស្សដែលតែងតែសួរនាំពីអ្នក មិនមែនគេទំនេរអត់ការងារធ្វើទេ មកពីគេយកចិត្តទុកដាក់ជាមួយអ្នក។

• មនុស្សដែលធ្វើល្អជាមួយអ្នក គេមិនបានជំពាក់អ្នកទេ គឺគេចាត់ទុកអ្នកជាសាច់ញាតិល្អ។

• មនុស្សស្មោះត្រង់ រមែងតែដើរចូលក្នុងបេះដូង។ ឯមនុស្សលាក់ពុត គឺត្រឹមតែដើរកាត់ក្រសែភ្នែកហើយសាបរលាបបាត់ស្រមោលទៅប៉ុណ្ណោះ!

ការជួយគ្នា គឺសុទ្ធតែនិស្ស័យ ហើយការប្រស័យទាក់ទងគ្នា គឺឋិតលើភាពស្មោះត្រង់។ មិនថាទំនាក់ទំនងបងប្អូនសាច់ញាតិ មិត្តភាព ឬស្នេហា ប្រសិនបើអ្នកចេះខ្វល់ពីខ្ញុំ ខ្ញុំក៏បារម្ភពីអ្នកទ្វេរដង។

នាំមកជូនដោយ តែខ្ញីអង្ករ By Kimtiev Sok