ចាំ​មើល​ទៅ! ក្រោយ​អាយុ ៣៥ អ្នក​កើត​ឆ្នាំ ៥ ទុក្ខ​ទាំង​ឡាយ​នឹង​រសាត់​អស់ ប្រោស​មក​វិញ​តែ​សុខ​ចម្រើន

ទុក្ខ​លំបាក​ទាំង​ឡាយ​នឹង​រសាត់​បាត់​អស់​ទៅ សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៥ នៅ​ក្រោយ​អាយុ ៣៥ ឆ្នាំ មិនថាជាបុរសឬនារី ហើយ​ក៏​រមែង​ដូច​បាន​ទេវតា​ប្រោស​ត្រលប់​មក​វិញ តែ​ទ្រព្យ តែ​ក្តីសុខ​ចម្រើន​មក​ក្នុង​ជីវិត។ តើ​ចំណោម​ឆ្នាំ​ទាំង ៥ មាន​ប៉ះ​ឆ្នាំ​របស់​អ្នក​ដែរ​ឬ​ទេ?

អ្នក​កើត​ឆ្នាំ​ម្សាញ់ - ពស់

១

ជា​មនុស្ស​ឈ្លាសវៃ មាន​ស្ថិរភាព​ផ្លូវចិត្ត តែ​យ៉ាង​ណា​ពួកគេ​រមែង​ជួប​ការ​លំបាក និង​ឧបសគ្គ​ច្រើន​ក្នុង​ជីវិត ជា​ពិសេស​គឺ​ល្បាក់​អាយុ​ស្រករ ២០។។ ដោយសារ​តែ​ការ​ខិតខំ​កែលម្អ ការ​មិន​បោះបង់​ឆន្ទៈ និង​ខិតខំ​ជា​បន្តបន្ទាប់ ក៏​នាំ​ឲ្យ​មនុស្ស​កើត​ឆ្នាំ​ម្សាញ់ អាច​ផ្លាស់ប្តូរ​ជីវិត ១៨០ ដឺក្រេ នៅ​ក្រោយ​អាយុ ៣៥ ឆ្នាំ។

ការ​បរាជ័យ​ទាំង​ឡាយ នឹង​ប្រែ​ក្លាយ​ជា​បទពិសោធន៍ នាំ​ឲ្យ​មនុស្ស​នេះ​ជួប​តែ​ចម្រុងចម្រើន​ ក្នុង​អាជីព​ការងារ និង​ការ​រកស៊ី នៅ​ពេល​អនាគត ហើយ​ក្រោយ​អាយុ ៣៥ ក៏​អាច​មាន​មុខ​តំណែង​ធំ​ក្នុង​ក្រុមហ៊ុន​ទៀត​ផង។ បើ​អ្នក​វិនិយោគ​លើ​មុខ​ជំនួញ នោះ​ចាំ​មើល​ទៅ​មិន​ខ្វះ​ទេ​របស់របរ​ប្រើប្រាស់​ទំនើប លើ​ខ្លួន​ប្រាណ​ឃើញ​តែ​មាស​ពេជ្រ​ភ្លឺ​ចិញ្ចាច ហើយ​ក៏​មាន​វិបុលភាព​ក្នុង​ជីវិត​ផង​ដែរ។

អ្នក​កើត​ឆ្នាំ​ជ្រូក – កុរ

២

ជា​មនុស្ស​មាន​ចរិត​ស្លូតបូត ចេះ​អត់ឱន និង​ចិត្ត​ល្អ រមែង​យក​អាសា​អ្នក​ដទៃ។ យ៉ាង​ណា​ឆាក​ជីវិត​មនុស្ស​កើត​ឆ្នាំ​កុរ រមែង​ជួប​ការ​លំបាក និង​ទុក្ខ​ច្រើន​គួរ​សម ហើយ​ពេល​តាំង​ចិត្ត​ធ្វើ​អ្វី​មួយ រមែង​ចេះ​តែ​ជួប​ឧបសគ្គ​នេះ បញ្ហា​នោះ​ឥត​ឈប់ តែ​ក៏​ពួក​គេ​មិន​ងាយ​បោះបង់​ចោល​ពាក់​កណ្តាល​ផ្លូវ​ដែរ។

កាល​នៅ​វ័យ​ជំទង់​លំបាក​ច្រើន តែ​ក្រោយ​អាយុ ៣៥ ឆ្នាំ​ ចូល​ចាំ​អង្កេត​មើល​ចុះ ទ្រព្យ​នឹង​មាន​ហូរហៀរ ភាព​រុងរឿង​ក្នុង​ជីវិត​នឹង​កើត​មាន​ឡើង។ នេះ​ប្រៀប​ដូច​ទេវតា​ទ្រព្យ ប្រោស​ឲ្យ​ក្លាយ​ជា​អ្នក​មាន លែង​ស្គាល់​សេចក្តីលំបាក សេចក្តី​ក្រខ្សត់ ហើយ​ប្រែ​មុខ​ប្រែ​មាត់​ក្លាយ​ជា​លោក​ថៅកែ ក្លាយ​ជា​អ្នក​មាន​មុខ​តំណែង​ធំ​ត​រៀង​ទៅ។

អ្នក​កើត​ឆ្នាំ​ខាល – ខ្លា

3

ជា​មនុស្ស​មាន​ចរិត​ម៉ឺងម៉ាត់ និង​ក្លាហាន ហើយ​ពូកែ​សម្រប​ខ្លួន​ទៅ​នឹង​ស្ថានភាព​ប្រកួតប្រជែង ដោយ​មិន​ចូលចិត្ត​នៅ​ក្រោម​គេ​ឡើយ។ មនុស្ស​នេះ មាន​ភាព​ជា​អ្នក​ដឹកនាំ ដូច​អំណោយ​ពី​ធម្មជាតិ​ប្រទាន​ឲ្យ ហើយ​មាន​មហិច្ឆតា​ធំ​ណាស់​ក្នុង​ជីវិត ដោយ​មិន​ចេះ​នៅ​មួយ​កន្លែង​ស្ងៀម​ឡើយ ពោល​បើ​បាន​មួយ​ហើយ ចង់​បាន​ពីរ បើ​បាន​ពីរ​ចង់​បាន​បី ពោល​គឺ​ចិត្ត​មិន​ស្ងប់​ឡើយ។

ក្រោយ​អាយុ ៣៥ ឆ្នាំ បុគ្គល​នេះ​រមែង​ទទួល​បាន​ការ​គោរព បាន​លាភ​សំណាង បាន​លុយ​ធំ​ចូល​ហោប៉ៅ​គគ្រឹកគគ្រាក់ ដូច្នេះ​ដូច​ផ្លាស់​មក​ទំព័រ​ជីវិត​ថ្មី​ទាំង​ស្រុង។ ទាំង​អាជីព​ការងារ ស្នេហា ប្រៀប​ដូច​ទេវតា​ប្រោះព្រំ​មក​ពី​ឋាន​សួគ៌ា។ លើស​ពី​នេះ ពួក​គេ​ក៏​មាន​ឱកាស​ច្រើន​ក្នុង​ការ​ពង្រីក​ទំនាក់ទំនង រួច​បាន​ជួប​មនុស្ស​មាន​មុខ​មាត់ មាន​ឋានៈ​ខ្ពស់ មក​ចាំ​ជួយ​ស្រោចស្រង់​គេ​ជា​រឿយៗ។

អ្នកកើតឆ្នាំរកា - មាន់

នៅល្បាក់ស្រករ ២០ ជីវិតដូចខ្លែងអណ្តែតតាមខ្យល់ គ្មានទិសគ្មានដៅច្បាស់លាស់ ជួនខ្លះក៏ឡើង ជួនខ្លះក៏ចុះ ដោយមិនដឹងមូលហេតុច្បាស់។ តែយ៉ាងណា ឆ្លងផុតក្បាលបី ចូលក្រោយ ៣៥ ឆ្នាំឡើងទៅនោះ ចាំមើលជីវិតម្ចាស់ឆ្នាំរកា នឹងប្រទះឃើញតែក្រឡាមានបាន កើតការរាប់អានរវាងអ្នកធំ អ្នកមានឋានៈខ្ពស់ជាងខ្លួន ទទួលបានការស្រលាញ់ចូលចិត្ត ផ្តល់ឱកាសឲ្យច្រើនផងដែរ។

អ្នកកើតឆ្នាំច - ឆ្កែ

ពីក្មេងខំប្រឹងណាស់ដែរ តែសំណាងមិនទាន់មកដល់ យ៉ាងណាសរសើរមនុស្សនេះ ទោះខំ មិនកើតផល ក៏នៅតែដាក់ឆន្ទៈ មិនចេះខ្ជិលច្រអូសដូចមនុស្សដទៃឡើយ។ ក៏អរគុណដល់ការព្យាយាម បូកផ្សំ នឹងពេលវេលានៃការឡើងយុីអ៊ុនត្រូវចូលមកដល់ផង បន្ទាប់អាយុ ៣៥ ឆ្នាំ អ្នកខ្លះ ទើបរៀបការថ្មីថ្មោង ខ្លះមានកូនហៅ ហៅម៉ាក់ ក៏ដល់វ័យរស់នៅលើគំនរទ្រព្យ ការលំបាកខ្ចាត់ទៅឆ្ងាយ កើតតែការសប្បាយ សើចកក្អាយក្នុងក្រុមគ្រួសារ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក