មេរៀនជីវិតទាំង ១០ អានចប់ អ្នកនឹងភ្លឺភ្នែកមិនខាន

ចូរប្រឡូកក្នុងសង្គមយូរយ៉ាងនេះ ប្រើជីវិតស្គាល់មនុស្សច្រើនរាប់មិនអស់ ជួបប្រទះនូវរឿងរ៉ាវ បញ្ហា ការលំបាកឆ្អែតឆ្អន់ សមល្មមនឹងយល់ហើយថា «ជីវិតរស់នៅ កុំស្លូតពេក» ព្រោះភាគច្រើននៃមនុស្សយើង គឺរងគ្រោះ​ មានបញ្ហាដោយសារតែភាពស្លូតបូត ស្មោះត្រង់ ចិត្តល្អ ចិត្តទន់របស់ខ្លួនឯងនេះហើយ។ ដូច្នេះហើយ សូមជូនមេរៀនទាំង ១០ ចំណុច ដល់បងប្អូនគិតពិចារណា មិនមែនឱ្យយើងមើលមនុស្សក្នុងផ្លូវអាក្រក់ទេ ក៏មិនមែនឱ្យទៅតបតធ្វើអាក្រក់ដាក់គេវិញនោះដែរ តែនេះជាការការពារខ្លួនឯង ដឹងហើយត្រូវចេះប្រយ័ត្នប្រយែង ដូចពាក្យមួយឃ្លាគេពោលថា «ចិត្តអាក្រក់ចំពោះអ្នកដទៃមិនអាចមាន តែចិត្តការពារខ្លួនឯងមិនអាចអត់បានឡើយ»។

Cover Copy

១. ទន់ភ្លន់ តែកុំទន់ជ្រាយ ក្នុងរឿងខ្លះ មិនមែនយើងចិត្តដាច់ទេ តែបើចិត្តទន់ ខ្លួនឯងប្រាកដជាគ្រោះថ្នាក់!

២. ភាពស្មោះត្រង់ គួរតែផ្ដល់ឱ្យដោយសមហេតុផល ស្មោះត្រង់ឱ្យមើលមនុស្ស ស្លូតបូតចិត្តល្អឱ្យត្រូវពេលត្រូវវេលា កុំឱ្យខ្លួនឯងរងគ្រោះព្រោះតែភាពស្មោះត្រង់ ពេលខ្លះយើងចិត្តល្អ ស្លូតបូតពេក គេមើលងាយទៅវិញទេ!

៣. ក្នុងជីវិតនេះ គ្មានអ្នកណាធ្វើល្អនឹងនរណាម្នាក់ដោយគ្មានហេតុផលនោះទេ អំពើល្អធ្វើដោយការពេញចិត្ត ធ្វើព្រោះស្រឡាញ់អាណិត និងធ្វើល្អមានទៅមានមក!

៤. បើអ្នកទ្រាំនឹងមនុស្សអាក្រក់ គេនឹងប្រើការអត់ធន់របស់អ្នក ដើម្បីទាញប្រយោជន៍ពីអ្នកមិនខាន!

៥. នៅពេលដែលចិត្តស្មោះត្រង់របស់អ្នក ត្រូវបានគេប្តូរដោយភាពក្លែងក្លាយ អ្នកនឹងមានអារម្មណ៍ឈឺចាប់ ហើយនៅពេលដែលចិត្តល្អរបស់អ្នកត្រូវបានគេប្រើប្រាស់ អ្នកនឹងមានអារម្មណ៍ខកចិត្ត!

1a673e1265000c3843a03bd6a6ee563f

៦. ការអភ័យទោសម្តងហើយម្តងទៀត នឹងធ្វើឱ្យមនុស្សមានអារម្មណ៍ថាការឈឺចាប់របស់អ្នក គឺគ្មានតម្លៃអ្វីទាំងអស់!

៧. ចិត្តល្អពេក ទើបធ្វើឱ្យគេសន្មតថា អ្វីៗដែលអ្នកធ្វើ គឺគ្មានតម្លៃ ចិត្តល្អពេក គេអាចនឹងយល់ថា អ្នកមានបំណងអ្វី ឬចង់បានអ្វីពីគេមកវិញ ចិត្តល្អប៉ុនណាក៏ដោយ ក៏ត្រូវមានដែនកំណត់មួយដែរ ចិត្តល្អ ជារឿងដែលល្អ ឱ្យមើលមនុស្សដែលសមនឹងទទួលបានផង!

៨. ធំៗអស់ហើយ - ឃើញ 1 ត្រូវយល់ 10 - ព្រោះនៅក្នុងចិត្តមនុស្សយើងមើលមិនធ្លុះទេ ស្គាល់គេយូរប៉ុនណា ក៏មិនប្រាកដថា ស្គាល់គេច្បាស់នោះដែរ មនុស្សខ្លះមិនរួសរាយរាក់ទាក់ដូចមាត់របស់ពួកគេនិយាយចេញនោះឡើយ! សូមចងចាំ គ្រប់យ៉ាងដែលយើងឃើញភ្លឺផ្លេកចិញ្ចែងចិញ្ចាច សុទ្ធតែជាពេជ្រ មិនមែនឃើញក្រហមៗ សុទ្ធតែជាមាស មិនមែនមនុស្សគ្រប់គ្នាមើលទៅថ្លៃថ្នូរសុទ្ធតែជាមនុស្សចិត្តល្អទេ!

៩. មានពាក្យ៣នៅក្នុងជីវិត «កុំធ្វើល្អពេក ប្រយ័ត្នគេបកក្បាលមកធ្វើបាបអ្នកវិញ / កុំស្មោះត្រង់ដល់ថ្នាក់ល្ងង់ឱ្យគេលេងសើច / កុំជឿជាក់ពេក ប្រយ័ត្នគេបោក គេក្បត់ អត់មានអ្នកណាមកអាណិតយើងទេ មានតែគេដៀលថាយើងល្ងង់»!

១០. នៅពេលដែលអ្នកបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ ប៉ុន្តែពួកគេនៅតែមិនចាប់អារម្មណ៍ សូមបញ្ឈប់វាទៅ នៅធ្វើអីទៀត អត់ប្រយោជន៍ទេ ...!!!៕