មិនមែនជាការលាក់បាំង អាថ៌កំបាំងអ្វីទេ តែរឿងទាំង ៣ យ៉ាងនេះ យើងមិនគួរនិយាយប្រាប់អ្នកដទៃឡើយ

មិនថាទំនាក់ទំនងស្និទ្ធប៉ុនណា មិនថាគេល្អ ឬក៏អ្នកទុកចិត្តគេខ្លាំងប៉ុនណាទេ តែអ្វីដែលគយរនិយាយ និងអ្វីដែលមិនគួរនិយាយ យើងត្រូវតែដឹងឱ្យបានច្បាស់ រឿងខ្លះ មិនមែនយើងចង់លាក់បាំង កុហក ភូតភរគេឡើយ គ្រាន់តែយើងមិនគួរនិយាយ មិនគួរឱ្យគេបានដឹងតែប៉ុណ្ណោះ។ យ៉ាងណាមិញ រឿងទាំង ៣ យ៉ាងនេះ វាមិនមែនជារឿងអាថ៌កំបាំងទេ គ្រាន់តែយើងមិនគួរនិយាយអ្វីច្រើនពេក រឹតតែមិនគួរទៅរៀបរាប់ឱ្យអ្នកដទៃដឹងនោះដែរ។

Cover Copy

១. ប្រាក់ខែ/ប្រាក់ចំណូល ៖ រឿង​លុយកាក់ មិន​ថា​អ្នក​មាន​ច្រើន​ ឬ​តិច​ទេ វាមិនចាំបាច់អ្វីដែលត្រូវទៅនិយាយរៀបរាប់ប្រាប់អ្នកដទៃនឡើយ។ ប្រសិនបើអ្នកមានប្រាក់ចំណូលខ្ពស់ ហើយមានភាពគ្រប់គ្រាន់ដោយខ្លួនឯង និងឯករាជ្យផ្នែកហិរញ្ញវត្ថុ អ្នកមិនចាំបាច់សុំជំនួយពីអ្នកដទៃ នៅពេលអ្នកមានបញ្ហាលុយនោះទេ ប៉ុន្តែជាមួយមនុស្សខ្លះ នឹងមករកអ្នកតែពេលត្រូវការខ្ចីលុយប៉ុណ្ណោះ​ ក៏មានមនុស្សខ្លះ បែរជាកើតចិត្តច្រណែននឹងទ្រព្យដែលអ្នកមានផងដែរ។

មនុស្សខ្លះគិតថាអ្នកមានលុយ ប្រសិនបើគេមកពឹងពាក់ខ្ចីបុលអ្នកមិនបាន គេនឹងគិតថាអ្នកចិត្តអាក្រក់ ចិត្តមិនបាន កើតជាការស្អប់អ្នកទៅវិញ។ ផ្ទុយទៅវិញ ប្រសិនបើប្រាក់ចំណូលរបស់អ្នកទាប គ្រប់គ្រាន់សម្រាប់ចំណាយលើការរស់នៅរបស់អ្នក មនុស្សដែលអ្នកជួបនឹងយល់ ហើយមិនហ៊ានមកខ្ចីលុយអ្នកទេ។ អ្នក​មិន​គួរ​ឱ្យ​អ្នក​ដទៃ​ដឹង​ថា​អ្នក​មាន​លុយ ​ឬ​ក៏អត់នោះឡើយ។ នៅពេលសួរអំពីប្រាក់ចំណូល ឬប្រាក់សន្សំ អ្នកមិនចាំបាច់ឆ្លើយច្បាស់លាស់ និងស្មោះត្រង់ពេកនោះទេ។

២

២. ជម្លោះក្នុងគ្រួសារ ៖ ប្រសិនបើអ្នករស់នៅតែម្នាក់ឯងមួយរយៈអ្នកនឹងមិនមានជម្លោះទេ។ ប៉ុន្តែប្រសិនបើអ្នករស់នៅជាមួយគ្រួសារ ការឈ្លោះប្រកែកគ្នា គឺចៀសមិនផុតឡើយ។ នៅពេលអ្នកគិតប្រកាន់ខ្លាំងពេក អ្នកនឹងមានអារម្មណ៍ក្រៀមក្រំ និងសោកស្ដាយយ៉ាងខ្លាំងដែលអ្នកបានដើរខុសផ្លូវ។ សូមចងចាំថា សូម្បីតែចង្កឹះ ពេលខ្លះក៏ប៉ះទង្គិចដែរ គ្មានគ្រួសារណាដែលគ្មានបញ្ហានោះទេ។ ប៉ុន្តែកុំប្រញាប់ប្រាប់អ្នកខាងក្រៅអី។ ពួកគេមិនមែនជាអ្នកខាងក្នុង ហើយមិនយល់ពីស្ថានភាពនោះទេ។ អ្នក​ប្រហែល​ជា​មិន​ទទួល​បាន​ការ​អាណិត​អាសូរ តែផ្ទុយទៅវិញ ​អាច​ធ្វើ​ឱ្យ​គ្រួសារ​របស់​អ្នក​មើល​ទៅ​មិន​ល្អ​ក្នុង​ក្រសែភ្នែក​អ្នកដទៃ។

១

៣. ទិញអ្វីក៏ដោយកុំនិយាយ ៖ ពេល​ដែល​អ្នក​មាន​សមត្ថភាព​គ្រប់​គ្រាន់ អ្នក​ផ្តល់​រង្វាន់​ដល់​ខ្លួន​ឯង នោះ​គឺ​ជា​រឿង​ធម្មតា។ វា​នឹង​ជម្រុញ​អ្នក​ឱ្យ​ព្យាយាម​កាន់តែ​ខ្លាំង។ ប៉ុន្តែ​ការ​ផ្តល់​រង្វាន់​ដល់​ខ្លួន​ឯង​មិន​ចាំ​បាច់​អួត​ទេ។ នៅពេលអ្នកអួតអ្នកនឹងជួបបញ្ហាកាន់តែច្រើន។ ជីវិត​នេះ​ គឺ​សម្រាប់​ខ្លួន​ឯង មិនមែនដើម្បីអួតសម្ញែងគេនោះទេ។ ដូច្នេះ​គ្រាន់​តែ​សប្បាយ​ចិត្ត​គឺ​គ្រប់​គ្រាន់​ហើយ មិន​ចាំ​បាច់​បង្ហាញ​នោះឡើយ៕