៦ វិធីដើម្បីជួយពង្រឹងដល់ទំនាក់ទំនងរបស់អ្នកឱ្យកាន់តែល្អប្រសើរ និងទូលំទូលាយ

ការបង្កើត និងរក្សាទំនាក់ទំនងឱ្យបានល្អជាមួយនឹងមនុស្សជុំវិញខ្លួន មិនថាក្នុងរង្វង់មិត្តភក្តិ ឬមិត្តរួមការងារនោះទេ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ដូច្នេះហើយ អ្នកត្រូវតែចេះឱ្យស្ទាត់នូវវិធីសាស្ត្រទាំង ៦ ចំណុចនេះ ដើម្បីជួយពង្រឹងទំនាក់ទំនងរបស់អ្នកឱ្យកាន់តឺល្អប្រសើរ និងទូលំទូលាយជាមួយនឹងមនុស្សគ្រប់គ្នា មានទំនាក់ទំនងល្អ ជីវិតអ្នកក៏បានល្អ ការរស់នៅនឹងមិនឯកានោះឡើយ។

Cover Copy

១. ព្យាយាមចាត់ទុកនរណាម្នាក់ដូចជាមិត្តថ្មី ៖ ចូរចាត់ទុកនរណាម្នាក់ដែលអ្នកស្រឡាញ់ ឬមិត្តភ័ក្តិ ដូចជាមនុស្សពីរនាក់កំពុងរៀនយល់អំពីគ្នាទៅវិញទៅមក មិនមែននរណាម្នាក់ដែលអ្នកស្គាល់យូរហើយនោះទេ។ រក្សាភាពគួរឱ្យគោរព និងអាកប្បកិរិយាមាយាទល្អចំពោះគ្នាជានិច្ច។ កុំស្មានថាអ្នកដឹងគ្រប់យ៉ាងពីអ្នកដទៃ ទាំងដែលយើងនៅជាមួយគ្នាយូរឆ្នាំ ព្រោះសូម្បីតែអ្នកខ្លួនឯងក៏មិនយល់ពីខ្លួនឯងច្បាស់នោះដែរ យូរៗទៅអ្នក និងមនុស្សផ្សេងទៀតនឹងផ្លាស់ប្តូរ ហើយការរក្សាអាកប្បកិរិយាមនុស្សដែលគោរពគ្នា គឺជាជំហានដំបូងក្នុងការបង្កើតទំនាក់ទំនងដែលមានស្ថិរភាព។

២. បោះចោលគំនិត ចង់គ្រប់គ្រងលើនរណាម្នាក់ ៖ មនុស្សជាច្រើនតែងគិតថា នឹងមាននរណាម្នាក់ជាកម្មសិទ្ធរបស់ខ្លួ​នផ្ដាច់មុខ ហើយដល់ពេលសក្តិសម ពួកគេនឹងរកឃើញមនុស្សម្នាក់នោះ។ ប្រសិនបើទុកចិត្តជ្រុលពេក ហើយដាក់អ្វីៗទាំងអស់របស់ពួកគេនៅក្នុងទស្សនៈ "យុត្តិធម៌" ដូចនេះ ពួកគេងាយនឹងមើលស្រាលរាល់ទំនាក់ទំនងដែលឆ្លងកាត់ក្នុងជីវិត។ ឧទាហរណ៍នៅពេលឡើង និងចុះ មានផលប៉ះទង្គិចទំនាក់ទំនង អ្នកដែលដាក់ចិត្តជឿជាក់ខ្លាំង ងាយនឹងឈឺចាប់ ខកចិត្ត ខកបំណង ព្រោះទំនាក់ទំនងមិនបានដូចចិត្ត។

៣. កុំត្អូញត្អែរ រអ៊ូរទាំដាក់គេ ៖ កាត់បន្ថយនូវការត្អូញត្អែររអ៊ូរទាំនៅចំពោះមុខគេ ព្រោះយើងមិនដឹងទេថា គេចង់ស្ដាប់រឿងយើងឬក៏អត់ ការត្អូញត្អែរ ទួញសោកខ្លាំងពេក អាចនឹងធ្វើឱ្យគេកាន់តែធុញទ្រាន់នឹងយើងទៅវិញ។ ចៀសវាងការមិនពេញចិត្ត ការរិះគន់ និងពាក្យសម្ដីធ្ងន់ធ្ងរ។ ចូររក្សាអាកប្បកិរិយាគោរពដល់អារម្មណ៍អ្នកជុំវិញខ្លួន កុំធ្វើឱ្យគេតានតឹង ធុញថប់ព្រោះតែរឿងមិនសមរម្យរបស់យើង។

Fb25e4597e7201471aab796a0a223eb4

៥. សារភាពរឿងដែលអ្នកមិនចូលចិត្តអំពីមនុស្សម្នាក់ទៀត ៖ ក្នុងទំនាក់ទំនងស្នេហា ភាគច្រើនមានអារម្មណ៍អវិជ្ជមានខ្លះចំពោះមនុស្សដែលយើងស្រលាញ់ អ្នកប្រហែលជាមិនចូលចិត្ត ទម្លាប់ ចំណង់ចំណូលចិត្ត ឬរបៀបនៃការគិត ការរស់នៅមួយចំនួនរបស់គេ។ គ្រាន់តែទទួលស្គាល់ថា ពេលខ្លះអ្នកមិនចូលចិត្តទម្លាប់នោះ។ ការស្រឡាញ់ និងការស្អប់ គឺជាទិដ្ឋភាពពីរដែលមានភាពស្រដៀងគ្នា និងមាននៅក្នុងទំនាក់ទំនង។ មនុស្សយើងភាគច្រើនមិនហ៊ានការសារភាពថាយើងមិនចូលចិត្តអ្វីមួយអំពីអ្នកដទៃ។ ប៉ុន្តែបើយើងមិននិយាយចេញមកទេ តែអ្វីដែលមាននៅក្នុងចិត្ត វានឹងនាំឱ្យមានលទ្ធផលអវិជ្ជមាន ការធ្វើគឺភាពមិនសមហេតុផល ភាពខ្ជិលច្រអូស។ ហើយភាពមិនមេត្តាអាចសម្លាប់ទំនាក់ទំនងរបស់អ្នកបាន។

៥. លុបការចងចាំអាក្រក់ចេញពីចិត្តរបស់អ្នក ៖ អនុវត្តច្បាប់ 80/20 ចំពោះទំនាក់ទំនងរបស់អ្នក។ 80% នៃទំនាក់ទំនងល្អហើយ នៅ 20% ទៀតគឺជារឿងដែលធ្វើឱ្យអ្នកមិនស្រណុកចិត្ត ខកចិត្ត ដូច្នេះហើយកុំខ្វល់ពី 20% ផ្តោតលើចំណុចល្អ 80% មើលចំណុចវិជ្ជមានរបស់អ្នកម្ខាងទៀត ហើយអនុញ្ញាតឱ្យពួកគេដឹងថា អ្នកមានកំណប់ និងមានអំណរគុណចំពោះវត្តមានរបស់ពួកគេនៅក្នុងជីវិតរបស់អ្នក។ ការអត់ឱនបង្កើតអារម្មណ៍វិជ្ជមាន និងនាំមកនូវការចងចាំដ៏ស្រស់ស្អាត។

៦. ឆ្លៀតពេលសម្រាប់ខ្លួនឯងឱ្យបានច្រើន ៖ ចេញក្រៅម្នាក់ឯង ជួបមិត្ត បង្កើតទំនាក់ទំនងផ្ទាល់ខ្លួន បន្តិចម្តងៗអ្នកនឹងរៀនពីរបៀបឯករាជ្យនៅក្នុងទំនាក់ទំនង។ គ្មាននរណាម្នាក់ទេ សូម្បីតែគូស្នេហ៍របស់អ្នកក៏អាចដើរតួនាទីជាច្រើនក្នុងទំនាក់ទំនងស្នេហាក្នុងពេលតែមួយ។ ដៃគូរបស់អ្នកអាចជាមនុស្សស្រលាញ់ថ្នាក់ថ្នម យកចិត្តទុកដាក់ តែមិនអាចដើរតួរជា "មិត្តជិតស្និទ្ធ" ដែលសុខចិត្តអង្គុយនិយាយជាមួយអ្នកគ្រប់រឿងក្នុងជីវិតបានទេ ត្រូវទទួលយក និងគោរពភាពខុសគ្នារវាងអ្នកទាំងពីរ៕