សញ្ញាទាំង ៦ បង្ហាញថា អ្នកជាមនុស្សល្អ មានគុណធម៌ អ្នកណាបានស្គាល់ពិតជាសំណាងណាស់

ប្រសិនបើអ្នកមានលក្ខណៈទាំង ៦ ចំណុចនេះអាចបញ្ជាក់បានច្បាស់ថា អ្នកជាមនុស្សដែលគួរឱ្យចង់រាប់រក មានគុណធម៌ ស្គាល់ល្អអាក្រក់ ដឹងខុសត្រូវ អ្នកណាបានស្គាល់ពិតជាសំណាងធំបុណ្យខ្ពស់ណាស់។

Cover Copy

១. អ្នកមិនខ្លាចក្នុងការបង្ហាញការដឹងគុណ ៖ អ្នកកត់សម្គាល់រឿងតូចតាច ហើយមិនខ្លាចក្នុងការបង្ហាញការដឹងគុណរបស់អ្នកចំពោះអ្នកមានគុណនោះឡើយ។ អ្នក​ដឹង​ថា​ការ​សរសើរ​អាច​ធ្វើ​ឱ្យ​អារម្មណ៍​របស់​មនុស្ស​ប្រសើរ​ឡើង​កម្រិត​ណា ដូច្នេះហើយ អ្នកតែងតែមានពាក្យសរសើរ សាទរ លើកទឹកចិត្តដល់អ្នកក្បែរខ្លួន។ អ្នកបង្ហាញសេចក្ដីស្រឡាញ់ និងការដឹងគុណដោយមិនស្ទាក់ស្ទើរ ហើយកាយវិការតូចៗទាំងនេះធ្វើឱ្យមនុស្សក្បែរខ្លួនកាន់តែរីករាយ និងមានក្ដីសុខ។

២. ចិត្តល្អតែងជួយអ្នកដទៃ ៖ អ្នក​តែងតែ​ព្យាយាម​ជួយ​អ្នក​ដទៃ ទោះ​ជា​ពេល​គេ​មិន​សុំ​ក៏ដោយ។ មានមនុស្សជាច្រើននៅជុំវិញខ្លួនយើងដែលជួយអ្នកដទៃមិនមែនដោយសប្បុរសទេ ប៉ុន្តែដើម្បីទទួលបានប្រយោជន៍ ឬអ្វីមួយជាថ្នូរ។ តែសម្រាប់មនុស្សដែលមានឧបនិស្ស័យល្អ រមែងជួយអ្នកដទៃដោយមិនខ្វល់ពីការតបស្នង ក៏មិនចង់បានអ្វីត្រឡប់មកវិញដែរ។

៣. ជាអ្នកស្ដាប់ដ៏ល្អ ៖ មនុស្សមករកអ្នកនៅពេលដែលពួកគេត្រូវការបញ្ចេញអារម្មណ៍ ចែករំលែកការព្រួយបារម្ភរបស់ពួកគេ ឬគ្រាន់តែចង់និយាយអ្វីដែលលាក់ទុកក្នុងចិត្តចេញមកដើម្បីឱ្យធូរចិត្ត ពេលខ្លះអ្នកអាចគិតថាអ្នកស្ងៀមស្ងាត់ពេក ពេលមានគេមកនិយាយអ្វីមួយប្រាប់អ្នក តែជាក់ស្ដែង អ្នកគឺជាអ្នកស្ដាប់ដ៏ល្អ ស្ដាប់ដោយការយកចិត្តទុកដាក់ និងអាចនិយាយនូវអ្វីដែលជួយឱ្យអ្នកដទៃបានធូរស្រាល។

1

៤. តែងរក្សាសន្តិភាពនៃក្រុម ៖ អ្នកស្អប់ជម្លោះ ហើយតែងតែព្យាយាមរកចំណុចរួម។ ពេល​មាន​រឿង​តានតឹង អ្នក​ដឹង​ពី​វិធី​ធ្វើ​ឱ្យ​រឿង​ស្ងប់​ស្ងាត់។ អ្នកជាអ្នកការទូតធម្មជាតិ តែងតែស្វែងរកភាពសុខដុមរមនាជាមួយអ្នកក្បែរខ្លួន។

៥. ព្រមខុស ព្រម​សុំទោស ៖ អ្នកឆាប់សុំទោសនៅពេលអ្នកធ្វើខុស ទោះបីជាវាតូចក៏ដោយ។ អ្នកមានអារម្មណ៍ខ្មាសអៀននៅពេលអ្នកធ្វើខុសដូចអ្នកដទៃ ប៉ុន្តែអ្នកដឹងពីរបៀបដាក់អារម្មណ៍របស់អ្នកមួយឡែក ហើយផ្តោតលើបច្ចុប្បន្ន។ អ្នកទទួលខុសត្រូវចំពោះទង្វើ និងពាក្យសម្ដីរបស់អ្នក។

៦. អ្នក​មាន​ភាពសុទិដ្ឋិនិយម ៖ អ្នកតែងមើលអ្នកដទៃក្នុងផ្លូវល្អ មើលស្ថានភាពក្នុងផ្លូវវិជ្ជមាន ទោះបីជាវាពិបាកខ្លាំងសម្រាប់អ្នកដទៃក៏ដោយ។ អ្នកជឿជាក់លើថាមពលនៃការគិតវិជ្ជមាន ហើយព្យាយាមផ្តោតលើដំណោះស្រាយជំនួសឱ្យការចាក់ស្មុគចំពោះបញ្ហា៕