យុគមាសគាស់លាភ! សម្រាប់អ្នកឆ្នាំទាំង ៣ បោះជំហានថ្មី លុយហូរចូលដូចទឹក សំណាងសន្ធឹករយៈពេល ២ ឆ្នាំពេញ

ហោរាសាស្ត្រ​សម្រាប់​​ ២ ​ឆ្នាំខាង​មុខ​បង្ហាញថា អ្នកកើតក្នុង​ឆ្នាំ​ទាំង ៣ នេះនឹង​មាន​សំណាងខ្លាំង គាស់បានលាភកំណប់ស្ដុកស្ដម្ភ ដ្បិតថាការងារ​កាន់តែ​លំបាក​ តែឱកាសកើបលុយកាន់តែធំ។

Cover Copy

១. ឆ្នាំច ៖ ឆ្នាំឆ្កែគឺជាឆ្នាំមួយដែលនឹងនាំមកនូវទ្រព្យសម្បត្តិដែលមិននឹកស្មានដល់ក្នុងរយៈពេល ២ ឆ្នាំខាងមុខ។ ហោរាសាស្ត្រ និយាយថា នាពេលខាងមុខ អ្នកឆ្នាំចនឹងមានសំណាង ទទួលបានទ្រព្យសម្បត្តិ ពរជ័យធំសុំអ្វីបានហ្នឹង កាន់តែប្រឹងប្រែងធ្វើការ កាន់តែសម្បូរសប្បាយ។ ប្រសិនបើ​មនុស្ស​កើត​ក្នុង​ឆ្នាំ​ឆ្កែ អាច​រក្សា​ចិត្ត​បត់បែន​បាន នោះ​គេ​នឹង​អាច​បង្កើត​អនាគត​ដ៏​រីករាយ។ ជាពិសេស អ្នកដែលកើតក្នុងឆ្នាំច ដែលនៅលីវ អាចរកឃើញដៃគូពិតប្រាកដក្នុងឱកាសនេះ។ អ្នកដែលកើតក្នុងឆ្នាំឆ្កែ មិនគួរខកខានឱកាសមាសនេះទេ ដើម្បីមានទំនាក់ទំនងយូរអង្វែងពិតប្រាកដនាពេលអនាគតរបស់អ្នក។

១

២. ឆ្នាំមមែ ៖ ហោរាសាស្ត្រ​និយាយ​ថា ក្នុង​ចំណោម​ឆ្នាំ​ទាំង ១២ រាសី អ្នក​កើត​ឆ្នាំ​ពពែ ជា​អ្នក​ដែល​មាន​សំណាងខ្លាំង​ក្នុងពេល ២​ ឆ្នាំខាង​មុខ។ អ្នក​កើត​ឆ្នាំ​ពពែ​នឹង​មាន​ការ​អភិវឌ្ឍ​ទៅមុខ​ជា​លំដាប់ សម្រេច​បាន​នូវ​ស្នាដៃ​គួរ​ឱ្យ​កត់សម្គាល់​។ ជាពិសេស បើអ្នកកើតឆ្នាំ ពពែ ផ្ដោតលើការងារខ្លាំង លុយកាក់ កាន់តែសម្បូរហូរហៀរ ថែមទាំងជោគជ័យជាងអ្នកដទៃ។ អ្នក​កើត​ឆ្នាំ​ពពែ​គួរ​ចេះ​ឆក់​យក​ឱកាស​ដែល​ព្រះ​ប្រទាន​មក​នេះ ។ លើសពីនេះ អ្នកដែលកើតក្នុងឆ្នាំពពែ អាចចាប់យកព័ត៌មានមានប្រយោជន៍ តាមរយៈទំនាក់ទំនងសង្គម ការគាំទ្រពីមិត្តភ័ក្តិ ដើម្បីមានឱកាសក្នុងមុខជំនួញ។ ទោះជាយ៉ាងនេះក្តី អ្នកដែលកើតក្នុងឆ្នាំពពែ គួរតែចងចាំនូវកតញ្ញូតាធម៌ និងតបស្នងដល់សង្គម ហើយឆ្លៀតយកឱកាសទាំងនេះ ក្ដាប់សំណាងទាំងអស់ឱ្យបាន។

2

៣. ឆ្នាំកុរ ៖ ហោរាសាស្ត្រ​និយាយថា ឆ្នាំជ្រូក​ជាឆ្នាំដែល​មាន​សំណាង មិនថាអ្នកប្រាថ្នាចង់បានអ្វី ទេវតាតែងប្រទានរាល់ពរជ័យមកឱ្យអ្នក។ ជាពិសេស អ្នកដែលកើតក្នុងឆ្នាំជ្រូក ក្នុងរយៈពេល ២ ឆ្នាំខាងមុខ នឹងក្លាយជាឱកាសមាស ដើម្បីពង្រីកមុខជំនួញ និងកសាងអាជីពដ៏រុងរឿងទៅថ្ងៃអនាគត។ ក្នុងពេលខាងមុខនេះ ឆ្នាំជ្រូកគឺជាឆ្នាំដែលអាចពង្រីកទំនាក់ទំនង និងប្រមូលធនធាន ហើយក្នុងពេលតែមួយក្លាយជាអ្នកមាន។ វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកឆ្នាំកុរ ត្រូវរក្សាអាកប្បកិរិយានៃការអត់ឱន និងការដឹងគុណ៕