តើអ្នកយល់យ៉ាងចំពោះការខិតខំប្រឹងប្រែងរបស់អ្នករាល់ថ្ងៃ តើវានឹងអាចជោគជ័យពិតប្រាកដមែនទេ? ជ្រើសរើសរូបមួយដែលទាក់ទាញចំណាប់អារម្មណ៍អ្នកជាងគេ ដើម្បីដឹងពីលទ្ធផលសម្រាប់អ្នក!
ក. ឱសថទិព្វទី ១
អ្នកកំពុងព្យាយាមរាល់ថ្ងៃសម្រាប់គោលដៅច្បាស់លាស់របស់អ្នក ប៉ុន្តែវាហាក់ដូចជាមិនមែនជាអ្វីដែលអ្នកចង់បាននោះទេ មាននរណាម្នាក់បានបង្កើតគោលដៅនោះសម្រាប់អ្នក។
ដោយសារតែមិនអាចធ្វើអ្វីដែលអ្នកចង់បាន អ្នកកាន់តែព្យាយាម អ្នកក៏កាន់តែនឿយហត់ អ្នកនឹងមានអារម្មណ៍កាន់ស្មុគស្មាញ និងគិតថាខ្លួនប្រៀបបាននឹងម៉ាស៊ីនដែលចាំតែគេបញ្ជា។
បន្ទាប់មកលទ្ធផលចុងក្រោយ មិនត្រឹមតែមិនដូចអ្នកស្រមៃប៉ុណ្ណោះទេ ប៉ុន្តែវាកាន់តែអាក្រក់ថែមទៀត។ ចូរសួរខ្លួនឯង ថាតើអ្នកកំពុងព្យាយាមអ្វីខ្លះ ហើយលទ្ធផលនៃការព្យាយាមនេះ វាមានតម្លៃ ឬវារឹតតែអាក្រក់ខ្លាំងឡើង។
ខ. ឱសថទិព្វទី ២
នៅក្នុងដំណើរការនៃការស្វែងរកគោលដៅសម្រាប់ខ្លួនអ្នក អ្នកបានសង្កត់ធ្ងន់ខ្លាំងពេកទៅលើគំនិត និងការព្រួយបារម្ភរបស់អ្នក។ អ្នកខ្លាចមិនដឹងពីទិសដៅត្រឹមត្រូវ ឬក៏មិនដឹងទេខ្លាចអ្នកនឹងប្រឈមមុខនឹងការបរាជ័យ អ្នកខ្លាចមានអារម្មណ៍ក្រៀមក្រំ និងខកចិត្តនៅពេលអ្នកមិនដឹងពីកន្លែងដែលត្រូវចាប់ផ្តើម។
ហើយឥឡូវនេះអ្នកជ្រើសរើសស្តាប់អ្នកដទៃ ដោយស្ម័គ្រចិត្តដើរលើផ្លូវដែលពួកគេដឹកនាំ។ ប៉ុន្តែអ្នកមិនដឹងទេថា រូបមន្តជោគជ័យរបស់មនុស្សគ្រប់គ្នា គឺខុសគ្នា ផ្លូវដែលពួកគេបានដើរប្រហែលជាមិនសមនឹងអ្នកទេ។ ហេតុដូច្នេះហើយបើអ្នកព្យាយាមកាន់តែច្រើនវាងាយនឹងធ្លាក់មកវិញ។
គ. ឱសថទិព្វទី ៣
ឯករាជ្យភាព និងភាពរឹងមាំ ការគិតប្លែក និងភាពមុះមុត លក្ខណៈទាំងអស់នេះអាចកំណត់បានថា អ្នកជាអ្នកណា? តាំងពីដំបូងអ្នកបានកំណត់គោលដៅផ្ទាល់ខ្លួនរបស់អ្នក និងរបៀបដើម្បីដឹងថាពួកវាមាននៅក្នុងគំនិតរបស់អ្នករួចហើយ។
ជោគជ័យគឺជាដំណើរការដ៏វែង និងលំបាក តែអ្នកបានជ្រើសរើសដើរយឺតៗ មួយជំហានម្តងៗ។ គ្រប់ជំហានរបស់អ្នកគឺរឹងមាំ និងខ្ជាប់ខ្ជួន ដែលបញ្ជាក់ពីសមត្ថភាព និងសញ្ញាណផ្ទាល់ខ្លួនរបស់អ្នក។ ជឿថាលទ្ធផលចុងក្រោយនឹងជាអ្វីដែលអ្នករំពឹង៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក