មនុស្សស្រីភាគច្រើន តែងតែគិតលើចំណុច ៤ នេះ

មនុស្សស្រីភាគច្រើន តែងតែគិតលើចំណុច ៤ នេះ ទើបនាងសម្រេចចិត្តរៀបការ សាងគ្រួសារ និងបង្កើតកូន ប៉ុន្តែ៤ចំណុចនេះ គឺភាគច្រើនគឺសុទ្ធតែជាការគិតខុស ព្រោះវាគ្រាន់តែជាការគិត និងរំពឹងរបស់នាងតែម្ខាងប៉ុណ្ណោះ។

Cover Copy

១. គិតថា រៀបការហើយមនុស្សម្នាក់នោះនឹងកែប្រែ ៖ ព្រោះតែការស្រឡាញ់ខ្លាំង ទើបនាងសម្រេចចិត្តរៀបការ ទាំងដែលដឹងហើយថា ដៃគូ ឬមនុស្សដែលនាងស្រឡាញ់ មានចំណុចអវិជ្ជមានជាច្រើន ដែលគេមិនដែលកែប្រែសោះ តែមនុស្សស្រីបែរជាគិតថា ពេលរៀបការហើយ គេនឹងកែប្រែដើម្បីនាង ពេលរៀបការក្លាយជាគ្រួសារហើយ គេនឹងផ្លាស់ប្ដូរដើម្បីគ្រួសារ ប៉ុន្តែចង់ប្រាប់ថា ចរិតមនុស្សប្រុសពិបាកកែបំផុត កុំថាឡើយរៀបការម្ដង ទោះមួយជីវិត ការម្ភៃដងទៀតក៏គេមិនអាចកែបានដែរ បើចិត្តគេមិនចង់ គេមិនព្រមប្ដេជ្ញា។

២. គិតថា ការព្យាយាមគ្រប់គ្រងប្ដី នឹងធ្វើឱ្យប្ដីចេះខ្លាចខ្លួន ៖ មនុស្សស្រីគិតខុស គិតថានាងអាចគ្រប់គ្រងលើមនុស្សប្រុសម្នាក់បាន ដោយការបង្ហាញពីអំណាច ឥទ្ធិពល ភាពកាចឆ្នាស់ ចេហតោងទាមរបស់នាង ប៉ុន្តែ ទង្វើដែលនាងធ្វើ វាគឺជាទង្វើដែលជម្រុញមនុស្សប្រុសម្នាក់នោះ ឱ្យកាន់តែខិលខូចទៅវិញទេ ដូចពាក្យគេថា ប្រពន្ធកាន់តែកាច ប្ដីនឹងរឹតតែខូច។

2c9ea5b96e2131b92a8faf380f823d91

៣. គិតថា មានកូននឹងអាចចងជើងប្ដីបាន ៖ មនុស្សស្រីខ្លះ គិតថាយកកូនដើម្បីចងចិត្ត ចងជើងប្ដីកុំឱ្យដើរលេង ស៊ីផឹក មិត្តភក្តិ ឬមានស្រីខាងក្រៅ តែអ្នកណាទៅដឹង មានកូនមិនមែនចងជើងប្ដីឡើយ គឺចង់ជើងខ្លួនឯងទៅវិញទេ ព្រោះកូនភាគច្រើតាមម្ដាយជាងឪពុក ដល់ពេលអ៊ីចឹង មិនអាចចង់ជើងប្ដីទុកឱ្យនៅតែផ្ទះបានទេ តែចង់ជើងខ្លួនឯង សូម្បីតែទៅបន្ទប់ទឹក ក៏កូនតាមទៅដែរ។ ម្យ៉ាងវិញទៀត កុំប្រើកូនមកធ្វើជាខ្សែចំណង ព្រោះបើអ្នកទាំងពីរ មិនចេះចងចំណងគ្រួសារ ទោះមានកូនច្រើនប៉ុនណា ក៏មិនអាចឃាត់ចិត្តប្ដីបានដែរ។

៤. គិតថា កូននឹងអាចកែប្រែប្ដីបាន ៖ កូនមិនមែនជាទេវតា ដែលអាចកែប្រែចរិត ឬចិត្តគំនិតរបស់ឪពុកបានឡើយ កុំថាឡើយមានកូន មានដល់ចៅទៀត ក៏មនុស្សប្រុសនៅតែខូចដដែល ព្រោះតែជាសារជាតិរបស់គេ ដែលកែមិនបាន។ មនុស្សស្រីតែងគិតថា គ្រួសារមួយអាចបានគង់វង្សក៏ព្រោះតែមានកូនជាចំណង តែអ្នកដឹងទេថា ពេលខ្លះ យកកូនមកចងគ្រួសារ គឺប្រៀបបាននឹងការចងកម្មនឹងគ្នាទៅវិញទេ ព្រោះបើចិត្តគេលែងនៅនឹងយើង គេក៏មិនអាចអាល័យយើងបានដែរ យ៉ាងច្រើន គេគិតត្រឹមកូនតែប៉ុណ្ណោះ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក