បើ​មាន ៤ ​ចំណុច​នេះ​លើ​រាងកាយ នោះ​អ្នក​កំពុង​ជួប​បញ្ហា​ថ្លើម​ហើយ ចំណុច​ទី ៣&៤ ធ្ងន់ធ្ងរ​ខ្លាំង

ថ្លើម​គឺ​ជា​សរីរាង្គ​ដ៏​សំខាន់​មួយ​ក្នុង​រាងកាយ​របស់​មនុស្ស ដោយ​វា​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ច្រោះ​និង​យក​ជាតិ​ពុល​ចេញ​ពី​ខ្លួន។ យ៉ាង​ណា​នៅ​ពេល​ដែល​ថ្លើម​របស់​អ្នក​ខូច ឬ​ជួប​បញ្ហា នោះ​វា​នឹង​បង្ហាញ​នូវ​សញ្ញា​សម្គាល់​មួយ​ចំនួន មក​លើ​រាងកាយ​ដូច​ខាង​ក្រោម៖

Kjjk

១) លេច​ចេញ​ឆ្នូត​រាង​បញ្ឈរ​លើ​ក្រចក

1

ជា​ធម្មតា​សម្រាប់​មនុស្ស​ដែល​មាន​សុខភាព​ល្អ នោះ​ផ្ទៃ​ក្រចក​របស់​គេ​គឺ​មាន​សភាព​រលោង ហើយ​គ្មាន​ស្នាម​ជាំ​ឬ​រដាក់រដុប​អ្វី​នោះ​ទេ។ ប៉ុន្តែ​បើ​អ្នក​ឃើញ​មាន​ស្នាម​ឆ្នូត​បង្ហាញ​ចំៗ​លើ​ផ្ទៃ​ក្រចក​របស់​អ្នក នោះ​មាន​ន័យ​ថា ថ្លើម​របស់​អ្នក​មាន​ឈាម​មិន​គ្រប់គ្រាន់ និង​កំពុង​មាន​បញ្ហា​ហើយ ដែល​អ្នក​ត្រូវ​ប្រញាប់​យក​ចិត្ត​ទុក​ដាក់។

២) ដៃ​អណ្ដែត​ឡើង​នូវ​សរសៃ​ពណ៌​បៃតង

2

ប្រសិន​បើ​អ្នក​កត់​សម្គាល់​ឃើញ​ថា ផ្នែក​ដៃ​របស់​អ្នក​មាន​អណ្តែត​ឡើង​នូវ​សរសៃ​ពណ៌​បៃតង​ឬ​ពណ៌​រាង​ខៀវ ខុស​ពី​ប្រក្រតី នោះ​ក៏​ជា​សញ្ញា​ដែល​គួរ​តែ​ប្រុងប្រយ័ត្ន​មួយ​ដែរ។

៣) ក្រចក​ដៃ​ឡើង​មូល

3

​ចំណាំ​មើល​ប្រសិន​បើ​ក្រចក​ដៃ​របស់​អ្នក​លូត​មក​ទៅ​ជា​រាង​កោង ចូល​ជា​ទម្រង់​រាង​មូល នោះ​គឺ​ជា​ហានិភ័យ​ខ្ពស់​នៃ​ការ​ថយ​ចុះ​កម្តៅ​នៅ​ក្នុង​ឈាម ដែល​មនុស្ស​ប្រភេទ​នេះ​អាច​មាន​បញ្ហា​សុខភាព​ថ្លើម ឬ​បំពង់​រំលាយ​អាហារ​ធ្ងន់ធ្ងរ ហើយ​ក៏​អាច​មាន​ជំងឺ​បេះដូង​ពី​កំណើត​ផង​ដែរ។ ចូរ​ប្រញាប់​ទៅ​រក​អ្នក​ជំនាញ​ផ្នែក​នោះ ដើម្បី​ពិគ្រោះ​យោបល់។

៤) ការ​ផ្លាស់ប្តូរ​នៃ​ពណ៌​ស្បែក

4

ប្រសិន​ណា​ថ្លើម​របស់​មាន​បញ្ហា ចូរ​កត់​សម្គាល់​មើល​ត្រង់​ផ្នែក​ស្បែក​ម្រាម​ដៃ​មេ និង​ម្រាម​ដៃ​កូន ដែល​វា​មាន​ពណ៌​ខុស​គ្នា ដោយ​ពេល​អ្នក​សង្កត់​ផ្នែក​ពណ៌​ក្រហម​នោះ​នឹង​បាត់​ទៅ​វិញ។ ចំណុច​នេះ​ក៏​បង្ហាញ​ច្បាស់ ថា​អ្នក​ត្រូវ​ប្រយ័ត្ន និង​គួរ​ប្រញាប់​ទៅ​រក​វេជ្ជបណ្ឌិត​ដើម្បី​ទទួល​បាន​ការ​អនុវត្ត​វិធី​ព្យាបាល​នានា៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក