មនុស្សដែលមានលក្ខណៈទាំង ៣​ ចំណុចនេះ ជីវិតជួបតែរឿងអាក្រក់ ធ្វើអ្វីក៏មិនជោគជ័យដែរ

មនុស្សជាច្រើនតែងតែត្អូញត្អែរថា ជីវិតហេតុអ្វីជួបតែរឿងមិនល្អ ជួបតែរឿងស៊យចូលមកជាបន្តបន្ទាប់ ប៉ុន្តែការពិតទៅ ក្រៅតែពីជោគវាសនារាសីខ្លួនមិនល្អ តាមពិតរឿងអាក្រក់ទាំងជាច្រើនកើនឡើងដោយសារតែចរិត លក្ខណៈរបស់ខ្លួនទៅវិញទេ។ យ៉ាងណាមិញ មនុស្សដែលមានទម្លាប់ និងលក្ខណៈទាំង ៣ នេះហើត ទើបធ្វើឱ្យពួកគេជួបតែរឿងអាក្រក់ ធ្វើអ្វីក៏មិនជោគជ័យដែរ។

Cover Copy

១. ចក្ខុវិសយទាប ៖ មនុស្សខ្លះគិតថា មកពីខ្លួនរៀនសូត្របានតិច ខ្លួនក្រីក្រខ្វះខាត ទើបធ្វើឱ្យខ្លួនគ្មានសំណាង មិនអាចសាងអនាគតដ៏ល្អបានដូចគេ។ តែជាក់ស្ដែងមែនទែនទៅ មិនសម្ដៅលើមាន ឬក្រ រៀនសូត្របានតិច ឬច្រើនទេ តែអ្វីដែលសំខាន់នោះគឺ ឆន្ទៈរបស់មនុស្សម្នាក់ៗ មនុស្សដែលមានចក្ខុវិសយគិតបានវែងឆ្ងាយ ច្រើនតែជាម​នុស្សដែលងាយនឹងជោគជ័យក្នុងជីវិត។ យ៉ាងណាមិញ មនុស្សដែលមានចក្ខុវិសយទាប ច្រើនតែមានគំនិតមើលងាយខ្លួនឯង កំសាក ចូលចិត្តតែប្រៀបធៀបគម្លាតរវាងអ្នកមាន និងអ្នកក្រ។ អ្នកក្រចូលចិត្តផ្ដេកផ្ដួលតែលើអតីតកាល គិតត្រឹមបច្ចុប្បន្ន រស់មួយថ្ងៃដើម្បីតែមួយថ្ងៃ ប៉ុន្តែអ្នកមានគេគិតវែងឆ្ងាយណាស់ សម្លឹង និងរៀបចំសម្រាប់អនាគត។ ភាព​ខុស​គ្នា​រវាង​អ្នក​មាន​ និង​អ្នកក្រ​ គឺ​ស្ថិត​នៅ​ក្នុង​ចក្ខុវិស័យ​របស់​ពួកគេ​តែ​ប៉ុណ្ណោះ។

Fff095a1f781129d19fbc37e5057ae7e

២. ចូលចិត្តត្អូញត្អែរ ទួញសោក ៖ មនុស្សជាច្រើនតែងតែត្អូញត្អែរ ស្តីបន្ទោស និងច្រណែនថាហេតុអ្វីបានជាពួកគេនៅតែក្រ ហើយមិនអាចជោគជ័យបាន។ ពួកគេតែងតែស្តីបន្ទោសគ្រប់បែបយ៉ាង សម្លឹងមើលអ្នកដទៃដោយចិត្តច្រណែនឈ្នានីសគេ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលមនុស្សម្នាក់មិនឈប់និយាយគាត់នឹងបាត់បង់ការទុកចិត្ត និងការអាណិតស្រឡាញ់ពីមនុស្សគ្រប់គ្នា ហើយនឹងបាត់បង់ឱកាសដើម្បីទទួលបានការគាំទ្រក្នុងអាជីពការងារផងដែរ។

Bb44070b4b0a0bb1de783d898cbd2ce4

៣. តែងតែប្រើលេសដោះសារ ៖ មនុស្សប្រភេទនេះតែងតែរកលេសបន្ទាប់ពីបរាជ័យ។ ភាពបរាជ័យរបស់ពួកគេ គឺដោយសារទេវតា ព្រហ្មលិខិត និងកាលៈទេសៈ ប៉ុន្តែពួកគេមិនដែលគិតថាវាកើតឡើងដោយសារខ្លួនគេនោះទេ។ ​មនុស្ស​ទាំង​នេះ​គ្មាន​វិជ្ជាជីវៈ និង​គ្មាន​ការ​តស៊ូក្នុងជីវិតឡើយ។ ដូច្នេះ​ពេល​ជួប​នឹង​ការ​លំបាក គេ​នឹង​ជ្រើស​រើស​បោះបង់។ ក្រោមសម្ពាធ ពួកគេនឹងជ្រើសរើសយកការបោះបង់ ហើយគេចចេញ នោះហើយជាមូលហេតុដែលពួកគេមិនអាចជោគជ័យបាន។ មនុស្ស​មាន​ទេពកោសល្យ​ពិត​ប្រាកដ​មិន​ដែល​រក​លេសដោះសារនោះឡើយ។ ពួកគេតែងតែរិះគន់ខ្លួនឯង ហើយសង្ឃឹមថាពួកគេនឹងទទួលបាននូវបទពិសោធន៍ថ្មីទាំងស្រុង ហើយបន្ទាប់មកងើបឡើងវិញ។ ពួកគេហ៊ានសារភាពនូវអ្វីដែលខ្លួនបានធ្វើខុស ប៉ុន្តែមិនអាចបន្ទោសអ្នកដទៃបានទេ៕