ជីវិតមនុស្សយើងខ្លីណាស់ ការដែលយើងអាចធ្វើរឿងជាច្រើនដើម្បីក្រុមគ្រួសារ មនុស្សជាទីស្រឡាញ់ នោះគឺជាសេចក្ដីសុខ ប៉ុន្តែ បើយើងអាចផ្ដល់នូវសុភមង្គលដល់ខ្លួនឯងបាន រឹតតែជារឿងល្អ។ យ៉ាងណាមិញ ដើម្បីបំពេញសុខភាផ្លូវចិត្តដល់ខ្លួនឯង អ្នកត្រូវធ្វើរឿងទាំង ៣ នេះ អាចធ្វើបាន អ្នកនឹងមានអារម្មណ៍ស្កប់ស្កល់មិនខាន។
១. មានលុយចាយគ្រប់គ្រាន់ ៖ ជីវិតតែងតែធ្វើត្រូវធ្វើតាមច្បាប់លំដាប់លំដោយ ហើយអ្វីដែលអាចធ្វើឱ្យយើងមានអារម្មណ៍ថាមានសុវត្ថិភាពបំផុតនោះគឺ ត្រូវតែមានលុយ។ ជីវិតរស់នៅ មិនបាច់មានលុយច្រើនពេកទេ តែក៏មិនអាចអត់លុយបានដែរ។ ពេលមានលុយនៅនឹងខ្លួន យើងក៏នឹងមានអារម្មណ៍ថា មានសុវត្ថិភាព មិនបាច់ខ្លាចអ្នកណាមើលមកយើងបែបណាទេ។
នៅពេលអ្នកឈានដល់វ័យកណ្តាល អ្នកត្រូវតែប្រើលុយសម្រាប់អ្វីៗគ្រប់យ៉ាង។ ជីវិតដែលអត់លុយ ប្រាកដជាលំបាកវេទនា តែការដែលខំប្រឹងរកលុយខ្លាំងពេក ជីវិតនឹងរឹតតែមានសម្ពាធ។ ការមានលុយចាយគ្រប់គ្រាន់ហើយមានប្រាក់សន្សំខ្លះ គឺជាសុភមង្គល។ លុះពេលយើងមានលុយសន្សំតិចតួច ទើបយើងមានសុភមង្គល និងមានសេចក្ដីសុខជាមួយគ្រួសារ។ ពេលខ្លះអ្នកអាចធ្វើដំណើរជាមួយក្រុមគ្រួសាររបស់អ្នក ចង់ញុំាអីញុំាហ្នឹង ចង់ទៅណាក៏ទៅហ្នឹង ដោយមិនបាច់ខ្វល់ខ្វាយរឿងលុយកាក់នោះឡើយ។
២. រីករាយ មានសុខភាពល្អ ៖ ការដែលអាចបន្ធូរអារម្មណ៍របស់អ្នក និងដាក់ការព្រួយបារម្ភរបស់អ្នកមួយឡែក នេះគឺជាសេរីភាពដែលមនុស្សគ្រប់គ្នាតែងតែចង់បាន។ នៅពេលអ្នកឈានដល់វ័យកណ្តាល អ្នកត្រូវតែប្រើលុយសម្រាប់អ្វីៗគ្រប់យ៉ាង។ ថ្វីដ្បិតតែក្នុងជីវិតនេះអ្នកអាចរកចំណូលបានតិចតួច និងមានពេលតិចតួចក្នុងការហាត់ប្រាណក៏ដោយ ប្រសិនបើអ្នកចេះថែទាំចិត្តគំនិតរបស់អ្នក នោះអនាគតរបស់អ្នកពិតជាល្អខ្លាំងណាស់។
៣. មានពេលវេលាគ្រប់គ្រាន់ ៖ នៅពេលដែលមនុស្សនឿយហត់ ពួកគេគ្រាន់តែប្រាថ្នាថាពួកគេមានពេលសម្រាក ប៉ុន្តែពួកគេមិនមានពេលទេ។ មនុស្សប្រភេទនេះកំពុងក្លាយខ្លួនជាទាសកររបស់លុយដោយមិនដឹងខ្លួន។ ហេតុអ្វីបានជាមនុស្សជាច្រើនចាកចេញពីទីក្រុងទៅរស់នៅជនបទ? ព្រោះចង់បានជីវិតដ៏ស្ងប់សុខ។ នៅពេលអ្នកឈានដល់វ័យកណ្តាល ការចំណាយពេលសម្រាប់ខ្លួនអ្នក ជជែកលេងជាមួយសាច់ញាតិ និងក្រុមគ្រួសារគឺជារឿងដ៏រីករាយបំផុត។ មានយុវជនជាច្រើនដែលរវល់តែរកលុយ ធ្វេសប្រហែសគ្រួសារ មិត្តភ័ក្តិ និងសុខភាព។ វាមិនទាន់ដល់ពេលដែលដេកលើគ្រែពេទ្យ ទើបដឹងថាខ្លួនបានខកខាននូវវត្ថុមានតម្លៃជាច្រើន៕