គ្រប់គ្នាខិតខំប្រឹងប្រែង ហើយគិតថា ខ្លួនជាអ្នកស្វែងរក និងជាអ្នកកំណត់ថាខ្លួនជាម្ចាស់នៃលុយ តែជាក់ស្ដែងមែនទែនទៅ មិនមែនអ្នកជាអ្នកជ្រើសរើសលុយទេ តែលុជាអ្នកជ្រើសរើសយកអ្នក។ ជាការពិត សម្រាប់មនុស្សទាំង ៤ ប្រភេទនេះ លុយនឹងរត់រក ហើយស្រឡាញ់ពេញចិត្តពួកគេបំផុត។
១. ធ្វើការកាន់តែខ្លាំង លុយកាន់តែរត់រក ៖ ភាពឧស្សាហ៍ព្យាយាម គឺជាអ្វីដែលធ្វើឱ្យអ្នកជោគជ័យ។ បើមនុស្សមានមហិច្ឆតា ប៉ុន្តែខ្ជិល និងធ្វេសប្រហែស ទោះជាពួកគេមានទេពកោសល្យយ៉ាងណាក៏ដោយ ក៏គេមិនអាចធ្វើអ្វីបានដែរ។ នៅពេលអ្នកដើរ អ្នកនឹងលែងខ្លាចរាប់ពាន់ម៉ាយទៀត។ នៅពេលអ្នកដឹងពីរបៀបប្រឈមមុខនឹងបន្ទុក សម្ពាធនៅពេលក្រោយនឹងលែងជារឿងគួរឱ្យភ័យខ្លាចទៀតហើយ។
២. បរាជ័យក្នុងជីវិតកើតចេញពីភាពក្រអឺតក្រទម ៖ នៅពេលដែលមនុស្សម្នាក់ចាប់ផ្តើមធ្វើការយ៉ាងមោះមុត និងឧស្សាហ៍ព្យាយាម ពួកគេនឹងមានការគិតច្រើន មិនចាំបាច់ខ្វល់ខ្វាយពីការចំណេញ និងខាត ហើយក្នុងពេលជាមួយគ្នានោះ ថាមពលរបស់ពួកគេគឺខ្ពស់ជានិច្ច។ ដូច្នេះលុយនឹងត្រូវបានទាក់ទាញទៅថាមពលប្រេកង់ខ្ពស់ហើយនឹងមានមនុស្សដែលមានបំណងធ្វើអ្វីទាំងអស់។ ចាប់ផ្តើមពីរឿងតូចតាច គិតវិជ្ជមាន ជាមួយនឹងការខិតខំប្រឹងប្រែង អ្នកនឹងឃើញជីវិតរបស់អ្នកកាន់តែពេញលេញ។
៣. បង្កើនចក្ខុវិសយ ៖ អ្នកមិនអាចរកលុយដោយគ្មានចំណេះដឹងដែលអ្នកមាននោះទេ។ វាជាការពិតដែលមនុស្សមិនអាចមើលទេសភាពហួសពីការមើលឃើញ ក៏មិនអាចរកប្រាក់បានក្រៅពីវិសាលភាពនៃការយល់ឃើញរបស់ពួកគេដែរ។ មនុស្សម្នាក់ៗមានវិធីផ្សេងគ្នាក្នុងការមើលពិភពលោក។ ជើងមេឃកាន់តែធំ ចក្ខុវិស័យកាន់តែទូលំទូលាយ វត្ថុនៅក្នុងភ្នែករបស់អ្នកនឹងកាន់តែសម្បូរបែប និងពេញលេញ។
៤. បន្តបង្កើនចំណេះដឹង និងរៀនដោយបន្ទាបខ្លួន ៖ សីលខ្ពស់នាំឱ្យជីវិតរុងរឿង ក្នុងមួយជីវិតនេះមានអ្នករកចំណូលបានច្រើនត្រឹមតែមួយរយៈ ប៉ុន្តែច្រើនតែពិបាកក្នុងការរស់បានយូរ។ នៅទីបញ្ចប់ អ្នកមិនត្រឹមតែមិនអាចគ្រប់គ្រងទ្រព្យសម្បត្តិរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏បាត់បង់វាទាំងអស់ផងដែរ។ ជនដែលមានអាយុវែង ចម្រើន សុទ្ធតែមានសីលខ្ពស់។ អ្វីគ្រប់យ៉ាងនៅក្នុងជីវិតនឹងដំណើរការក្នុងទិសដៅល្អ។ បុគ្គលដែលប្រព្រឹត្តដោយទៀងត្រង់ មានគុណធម៌ ហើយនាំប្រយោជន៍ដល់អ្នកដទៃ នោះនឹងមានទ្រព្យសម្បត្តិច្រើន និងមានអាយុច្រើន៕