នេះអត្ថន័យនៅពីក្រោយអក្សរ EXP និង BBF លើកញ្ចប់អាហារហួសដឺឡេ មានមួយនៅអាចទទួលទានបាន

ពេល​ខ្លះ​ទិញ​អាហារ​មក​ស្តុក​ទុក​ចោល​រយៈ​ពេល​យូរ ដល់​បើក​ទូ​ម្តងៗ ​របស់​ខ្លះ​គរ​ពេក​ក៏​មាន​តែ​រើ​បោះ​ចោល ហើយ​របស់​ខ្លះ​ក៏​ហួស​កាលបរិច្ឆេទ​ផលិត ឬ​យើង​និយម​ហៅ​ថា ហួស​ដឺឡេ​ក៏​មិន​អាច​យក​មក​ទទួល​ទាន​បាន។

 

យ៉ាង​ណា​បើ​និយាយ​ពី​ផលិតផល​ចំណី​អាហារ​ហូប​ចុក ដែល​ហួស​ដឺឡេ គឺ​មាន ២ ប្រភេទ ហើយ​ជឿ​ថា​ពេល​ទៅ​ទិញ ​អ្នក​ប្រាកដ​ជា​ទម្លាប់​មើល​បាត​ឬ​ផ្នែក​ខាង​ក្រោយ​នៃ​កញ្ចប់​របស់​វា ដោយ​ឃើញ​មាន​ពាក្យ ២ រវាង EXP/EXD និង BBF/BBE។ មនុស្ស​ជា​ច្រើន​ដឹង​ត្រឹម​ថា​វា​ជា​សញ្ញា​បង្ហាញ​ពី​កាលបរិច្ឆេទ​ហួស​ដឺឡេ តែ​អ្នក​មិន​ដឹង​នោះ​ទេ​ថា​មាន​មួយ​គឺ​នៅ​តែ​អាច​ទទួល​បាន ទោះ​ផុត​កាលបរិច្ឆេទ​ក៏​ដោយ។

ខាង​ក្រោម​យើង​ពន្យល់​ពី​ភាព​ខុស​គ្នា​រវាង​ពាក្យ​សម្គាល់​ទាំង​ ២ នោះ៖

Expire

EXP/EXD (Expiration): ជា​ការ​បង្ហាញ​នូវ​កាលបរិច្ឆេទ​ផុត​កំណត់​នៃ​គុណភាព​អាហារ ហើយ​វា​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​លក់​ក្រោយ​ផុត​កាលបរិច្ឆេទ​នោះ​ទេ។ ប្រភេទ​អាហារ​ឬ​ផលិតផល​នេះ ហាម​ដាច់​ខាត​មិន​ឲ្យ​យក​ទៅ​ទទួល​ទាន ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព និង​មាន​គ្រោះថ្នាក់​ដល់​ជីវិត។

Best Before

BBF/BBE (Best Before): ជា​ការ​បង្ហាញ​នូវ​កាលបរិច្ឆេទ​ផុត​កំណត់​នៃ​គុណភាព​អាហារ​ដូច​គ្នា ហើយ​វា​ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​លក់​នៅ​ក្រោយ​ផុត​កាលបរិច្ឆេទ​នោះ​ផង​ដែរ ប៉ុន្តែ​វា​នៅ​អាច​ទទួល​ទាន​បាន គ្រាន់​ថា​គុណភាព​អាហារ​មិន​ល្អ​ដូច​មុន ហើយ​កម្រិត​អាហារូបត្ថម្ភ​ដែល​មាន​ផ្ទុក​ក្នុង​អាហារ​ក៏​មិន​ពេញលេញ​ដូច​មុន​ទាំង​ស្រុង​នោះ​ដែរ និយាយ​ឲ្យ​ស្រួល​ស្តាប់​ទៅ គុណភាព​អាហារ​ធ្លាក់​ចុះ​ក្រោយ​ផុត​កាលបរិច្ឆេទ​ដែល​បាន​ចុះ។

Expiration Date 4643 Preview 1566829105

យ៉ាង​ណា​យើង​មិន​ណែនាំ​ឲ្យ​អ្នក​បន្ត​បរិភោគ​អាហារ​ដែល​ផុត​កាលបរិច្ឆេទ​នោះ​ឡើយ មិន​ថា​តែ​ប្រភេទ​ដែល​គេ​ចុះ​អក្សរ EXP ឬ BBF គ្រាន់​ថា បើ​ក្នុង​ករណី​ចាំ​បាច់​ដែល​ខ្វះ​ពុំ​បាន អ្នក​អាច​យក​ទៅ​ទទួល​ទាន​បាន​សម្រាប់​អាហារ​ដែល​មាន​អក្សរ BBF តែ​សុំ​ពិនិត្យ​ផង​នៅ​គុណភាព​ខាង​ក្រៅ ថា​វា​មាន​ដុះ​ផ្សិត​អ្វី​ឬ​អត់ ប្រសិន​ណា​នៅ​ល្អ​ដូច​សភាព​ដើម គឺ​អាច​ទទួល​ទាន​បាន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក