ឃ្លានញឹក អាចជារោគសញ្ញាបង្ហាញថាអ្នកកំពុងមានបញ្ហាសុខភាព

រាងកាយរបស់អ្នកគឺពឹងផ្អែកលើអាហារសម្រាប់ថាមពល ដូច្នេះវាជារឿងធម្មតាទេក្នុងការមានអារម្មណ៍ឃ្លាន ប៉ុន្តែប្រសិនបើអ្នកឃ្លានញឹកញាប់ពេក សូម្បីតែក្រោយពេលញុំាអាហាររួច វាអាចបង្កឡើងពីបញ្ហាសុខភាពមួយចំនួនដូចជា៖

Baldwin 11 This Is Why Youre Always Hungry

១.ជំងឺទឹកនោមផ្អែម

រាងកាយរបស់អ្នកបំលែងជាតិស្ករក្នុងអាហារទៅជាឥន្ធនៈហៅថាគ្លុយកូស។ ប៉ុន្តែនៅពេលដែលអ្នកមានជំងឺទឹកនោមផ្អែម គ្លុយកូសមិនអាចទៅដល់កោសិការបស់អ្នកបានទេ។ រាងកាយរបស់អ្នករុញវាចេញជំនួសវិញ ហើយរំញោចឱ្យអ្នកញ៉ាំអាហារច្រើនបន្ថែមទៀត។

ជាពិសេសអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី 1 អាចញ៉ាំអាហារច្រើន ហើយនៅតែស្រកទម្ងន់។

1120516864IMG

២.ជាតិស្ករក្នុងឈាមទាប

នៅពេលដែលជាតិស្ករនៅក្នុងខ្លួនរបស់អ្នកធ្លាក់ចុះដល់កម្រិតទាបបំផុត។ វាជាកង្វល់ទូទៅសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម ប៉ុន្តែបញ្ហាសុខភាពផ្សេងទៀតក៏អាចបណ្តាលឱ្យកើតជំងឺនេះផងដែរ។ ពួកគេរួមមានជំងឺរលាកថ្លើម ជំងឺតម្រងនោម ដុំសាច់ neuroendocrine នៅក្នុងលំពែងរបស់អ្នក (insulinomas) និងបញ្ហាជាមួយនឹងក្រពេញ Adrenal ឬក្រពេញភីតូរីស។

Download

៣.កង្វះនៃការគេង

ការសម្រាកមិនបានគ្រប់គ្រាន់អាចប៉ះពាល់ដល់អ័រម៉ូនក្នុងខ្លួនអ្នកដែលគ្រប់គ្រងការឃ្លាន។ អ្នកដែលគេងមិនលក់មានចំណង់អាហារកាន់តែច្រើន ហើយពិបាកក្នុងការមានអារម្មណ៍ឆ្អែត។ អ្នកក៏ទំនងជាចង់ញ៉ាំអាហារសម្បូរជាតិខ្លាញ់ និងកាឡូរីខ្ពស់ដែរ នៅពេលអ្នកមានអារម្មណ៍ថានឿយហត់។

39062171 Sleepy Asian Woman Yawning In Bed At Home

៤.ភាពតានតឹង

នៅពេលអ្នកថប់អារម្មណ៍ ឬ តានតឹង រាងកាយរបស់អ្នកនឹងបញ្ចេញអរម៉ូនម្យ៉ាងហៅថា cortisol។ ដែលអរម៉ូននេះនឹងបង្កើនអារម្មណ៍នៃភាពអត់ឃ្លានរបស់អ្នក។ មនុស្សជាច្រើនដែលស្ថិតក្នុងភាពតានតឹងក៏ចង់ញ៉ាំអាហារដែលមានជាតិស្ករខ្ពស់ និងខ្លាញ់ផងដែរ ដើម្បីបន្លប់នូវអារម្មណ៍ពិបាកចិត្ត៕

Stress

ប្រភព៖ បរទេស

ប្រែសម្រួលដោយ៖ ក្នុងស្រុក