តាមក្បួនហោរាសាស្រ្តបានដំណាលថា នៅរយៈពេល ៦ ថ្ងៃចុងក្រោយ (២៦ ២៧ ២៨ ២៩ ៣០ ៣១) នៃឆ្នាំ ២០២៣ ខាងមុខនេះ សម្រាប់អ្នកឆ្នាំទាំង ៣ ដូចបង្ហាញខាងក្រោម នឹងទទួលបានជោគជ័យក្នុងដំណើរជីវិត ហើយមានលាភសំណាងច្រើនកំពុងរង់ចាំពួកគេ៖
អ្នកកើតឆ្នាំច (ឆ្កែ)
ក្នុងចំណោមឆ្នាំទាំង ១២ អ្នកកើតឆ្នាំច ជាមនុស្សដែលមានភាពស្មោះត្រង់បំផុតមួយ ហើយពួកគេតែងតែដឹងអំពីរបៀបក្នុងការចាប់យកឱកាស និងអភិវឌ្ឍដំណើរជីវិតទៅពេលខាងមុខ។ មនុស្សដែលកើតឆ្នាំច ភាគច្រើនមិនត្រឹមតែពូកែមើលថែខ្លួនឯងនោះទេ ទៀតសោតក៏ចូលចិត្តយកអាសាអ្នកដទៃ និងអាចសាងគ្រួសារពោរពេញដោយសុភមង្គលមួយផងដែរ។
តាមហោរាសាស្រ្តបានដំណាលមកថា នៅរយៈពេល ៦ ថ្ងៃចុងក្រោយ នៃឆ្នាំ ២០២៣ នេះ អ្នកកើតឆ្នាំច នឹងទទួលបានការផ្លាស់ប្តូរវិជ្ជមានសម្រាប់ជីវិត ដោយជួយឲ្យពួកគេងាយមានបានលឿន។ វាខុសពីពេលវេលា ១១ ខែជាង ដែលអ្នកកើតឆ្នាំច បានជួបរឿងរ៉ាវលំបាកច្រើនណាស់មកហើយ ពួកគេខាតបង់ទាំងក្តីស្រលាញ់និងលុយកាក់ជាច្រើន ឥឡូវក៏ដល់ពេលដែលពួកគេត្រូវយកវាត្រលប់មកវិញ និងបានច្រើនជាងទំហំបាត់បង់ទាំងអស់នោះទៅទៀត។
អ្នកកើតឆ្នាំថោះ (ទន្សាយ)
អ្នកកើតឆ្នាំទន្សាយរមែងជាមនុស្សដែលឧស្សាហ៍ព្យាបាល ខិតខំប្រឹងប្រែងធ្វើការ ហើយមិនចេះបិទផ្លូវខ្លួនឯងនោះទេ។ មនុស្សនេះឆ្លាតណាស់ ដ្បិតជីវិតពីដើមមកមិនមែនជាកូនអ្នកមាន តែទៅថ្ងៃខាងមុខពួកគេអាចធ្វើឲ្យខ្លួនឯងមានបាន។
តាមហោរាសាស្រ្តសម្រាប់ពេលខាងមុខ នៃឆ្នាំ ២០២៤ អ្នកកើតឆ្នាំថោះ នឹងជួបសំណាង មានគេចាំជួយ ចាំត្រួសត្រាយផ្លូវឲ្យទៅសាងទ្រព្យ។ ដោយសារមើលឃើញពីភាពមិនលោភលន់ មិនចង់បានរបស់គេនេះហើយ ទើបនាំឲ្យអ្នកកើតឆ្នាំថោះ មានគេទុកចិត្តនិងជឿជាក់ច្រើន ហើយផលតបស្នងសម្រាប់ពួកគេវិញ ការការជួយជ្រោមជ្រែងដែលនឹងរំលេចចេញមកនៅពេលឆាប់ៗនេះឯង។
អ្នកកើតឆ្នាំឆ្លូវ (គោ)
ភាគច្រើនអ្នកកើតឆ្នាំគោ ជាមនុស្សដែលមានចរិតសុភាពរាបសា ហើយឧស្សាហ៍ព្យាយាមណាស់។ មនុស្សនេះមិនចេះខ្ជិល មិនចេះនៅមួយកន្លែង រង់ចាំតែសំណាងឡើយ ហើយជាមួយមនុស្សជុំវិញខ្លួនពួកគេសកម្មនឹងចង់ជួយ ចង់ណែនាំឲ្យដើរផ្លូវល្អជានិច្ច។
តាមហោរាសាស្ត្រនៅរយៈពេល ៦ ថ្ងៃចុងក្រោយនៃឆ្នាំ ២០២៣ ភាពមានបានសម្រាប់អ្នកកើតឆ្នាំឆ្លូវ ក៏ចូលមកដល់ហើយ។ អតីតកាលដែលពួកគេធ្លាប់ជួបរឿងលំបាក នឹងតបស្នងមកវិញនៅសំណាងទ្វេដងក្នុងពេលខាងមុខ ហើយពួកគេក៏នឹងមានមនុស្សល្អតាមជួយថែរក្សា ប្រោះព្រំឲ្យជោគជតារាសីឡើងខ្ពស់ត្រដែតបើធៀបនឹងអ្នកកើតឆ្នាំផ្សេងឯទៀត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក