អាយុកាន់តែកើន ក៏មានមេរៀនជាច្រើនដែលអ្នកត្រូវតែដឹង និងយល់ឱ្យបានច្បាស់ ជាពិសេស ពេលដែលអ្នកឈានដល់វ័យកណ្ដាល មានរឿង៣ចំណុចខាងក្រោមនេះ ដែលអ្នកត្រូវតែគិតគូរ និងពិចារណាឱ្យមែនទែន។
១. លុយ
លុយមិនមែនជាចំណុចដែលអាចបង្កើតសុភមង្គលទេ ប៉ុន្តែបើគ្មានលុយ កុំថាឡើយសុភមង្គល សូម្បីតែអ្នកនៅក្បែរ ក៏សឹងតែគ្មានដែរ។ ដូច្នេះមុនពេលអ្នកឈានដល់វ័យកណ្តាល ចូរអ្នកប្រឹងប្រឹងរកលុយឱ្យបានសល់មួយចំនួន។
ជាធម្មជាតិការធ្វើឱ្យសមាជិកគ្រួសារមានជីវភាពធូរធារ ក៏ជាថាមពលមួយប្រភេទដែរ។ បើមិនដូច្នោះទេ ពីមួយថ្ងៃទៅមួយថ្ងៃតម្លៃដែលអ្នកនឹងទទួលបាន គឺមានតែភាពក្រីក្រ និងភាពមិនសប្បាយចិត្តតែប៉ុណ្ណោះ។
២. ស្នេហា
នៅវ័យកណ្តាល អ្នកនឹងយល់ថាប្តី ឬប្រពន្ធរបស់អ្នក គឺជាមនុស្សចុងក្រោយបំផុតក្នុងជីវិតរបស់អ្នក។ ស្វាមី និងភរិយាមិនត្រឹមតែជាកិច្ចសន្យាមួយប្រភេទប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងដែលមានសន្តិភាពបំផុតដើម្បីបញ្ឈប់ បន្ទាប់ពីភាពច្របូកច្របល់នៃជីវិត។
ដោយមិនគិតពីអាយុរបស់អ្នក អ្នកត្រូវតែរៀនចិញ្ចឹមបីបាច់ជីវិតអាពាហ៍ពិពាហ៍របស់អ្នក ដើម្បីឱ្យវារីកលូតលាស់ និងមានភាពកក់ក្ដៅ។ ត្រូវហើយជីវិតអ្នកនឹងរីករាយ នៅពេលដែលអ្នកមានគ្រួសារយ៉ាងពិតប្រាកដ ហើយអ្វីដែលមានប្រសិទ្ធភាពបំផុតគឺ ការយោគយល់ អធ្យាស្រ័យ និងការគាំទ្រគ្នាទៅវិញទៅមក។
៣. សុខភាព
នៅលើពិភពលោកនេះ គ្រឹះដ៏ល្អបំផុតសម្រាប់ជីវិត គឺមានតែពាក្យពីរគឺ “សុខភាព” ។ លោក Arthur Schopenhauer បានមានប្រសាសន៍ថា “កំហុសដ៏ធំបំផុតរបស់មនុស្សគឺការនាំមកនូវសុខភាពជាថ្នូរនឹងរូបធាតុខាងក្រៅរាងកាយ” ។
ដូច្នេះមនុស្សវ័យកណ្តាលគួរចងចាំថាសុខភាពគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតដែលយើងត្រូវតែថែរក្សា។ បើមិនដូច្នោះទេយើងនឹងបាត់បង់អ្វីៗទាំងអស់៕
ប្រភព ៖ Phuntoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)