នៅក្នុងសម័យកាលដ៏ជឿនលឿននេះ ការសិក្សាថ្មីបានស្រាវជ្រាវរកឃើញថា ការកាន់ដៃជាមួយមនុស្សដែលអ្នកស្រលាញ់ ធ្វើឱ្យខួរក្បាលរបស់អ្នកកាន់បន្ថយភាពតានតឹង ស្មុគស្មាញ និងការឈឺចាប់បានយ៉ាងច្រើន។
អ្នកទាំងអស់គ្នាអាចសង្កេតឃើញថាការកាន់ដៃគ្នាជាមួយមនុស្សដែលអ្នកស្រលាញ់មើលទៅវាជារឿងធម្មតាប៉ុណ្ណោះ ប៉ុន្តែវាមិនមែនធម្មតាដូចដែលយើងបានឃើញនោះទេ។
តាមរយៈការស្រាវជ្រាវថ្មីមួយនៅមហាវិទ្យាល័យ ខូលូរ៉ាដូ និងមហាវិទ្យាល័យ ហៃហ្វា (University of Colorado and University of Haifa) បានរកឃើញថា អ្វីដែលកាន់តែពិសេសនៃការកាន់ដៃបែបធម្មតាៗនេះ មានឥទ្ធិពលយ៉ាងពិសេសសម្រាប់អ្នកដែលស្ថិតក្នុងស្ថានភាពកំពុងខូចចិត្ត និងបាក់ទឹកចិត្តជាដើម។
ការកាន់ដៃជាមួយដៃគូរបស់គេអាចជួយឱ្យពួកគេមានអារម្មណ៍ធូរស្រាល កាត់បន្ថយអារម្មណ៍មិនល្អទាំងឡាយ និងបាត់អស់ភាពឈឺចាប់ទៀតផង។
ក្នុងការសិក្សាស្រាវជ្រាវដដែលក៏បានបង្ហាញថា អ្នកអាចបញ្ចេញការសន្ទនាពីអារម្មណ៍ដែលអ្នកចង់បង្ហាញតាមរយៈការប៉ះ ដើម្បីឱ្យដៃគូអ្នកយល់ពីអ្វីដែលចង់បង្ហាញដល់គេ។ ឧទាហរណ៍ ៖ នៅក្នុងការសិក្សាមួយបានធ្វើការសាកល្បងលើអ្នកដែលមានបញ្ហាក្នុងចិត្ត ដូចជាពួកគេកំពុងមានទុក្ខលំបាកក្នុងចិត្ត ទៅកាន់ដៃ ឬប៉ះអ្នកដែលនៅក្បែរគេ រួចពួកគេធ្វើការសាកសួរទៅកាន់អ្នកដែលត្រូវបានគេកាន់ដៃ ឬប៉ះនោះពីអារម្មណ៍អ្វីដែលគេទទួលបានតាមរយៈអ្នកដែលកាន់ដៃគេ ឬប៉ះគេនោះ។
ពួកគេបាននិយាយថា "ពួកយើងអាចកាន់ដៃ អោប ឬប៉ះដើម្បីបង្ហាញអារម្មណ៍យល់ចិត្ត ឬលួងលោមទៅកាន់មនុស្សដែលយើងស្រលាញ់ និងដែលយើងយកចិត្តទុកដាក់បាន"។
ការសិក្សាស្រាវជ្រាវចុងក្រោយទៅលើ រឿងដ៏អស្ចារ្យមួយនេះគេហៅថា ទំនាក់ទំនងរវាងមនុស្សពីរនាក់ដែលយល់ពីគ្នាដោយការបង្ហាញឱ្យឃើញដោយការធ្វើកាយវិការ ដោយធ្វើឱ្យចលនាបេះដូងនិងខួរក្បាលយល់និងទទួលបាន។
ក្នុងការសិក្សាស្រាវជ្រាវមួយនេះ គេចង់បង្ហាញពីសារៈប្រយោជន៍ចំពោះការកាន់ដៃ និងប៉ះរវាងមនុស្សដែលអ្នកស្រលាញ់ ដោយអាចសាកល្បងតាមរយៈការសង្កេតបាននៅពេលដែលអ្នក ឬមនុស្សដែលអ្នកស្រលាញ់កំពុងជួបបញ្ហា ពិបាកចិត្ត ស្មុគស្មាញ បាក់ទឹកចិត្ត ខូចចិត្ត ជាដើម គឺអ្នកសាកល្បងកាន់ដៃ ឬក៏ប៉ះ និងអោបពួកគេដែលទង្វើទាំងអស់នេះគ្មានផលប៉ះពាល់អ្វីឡើយ ដូច្នេះអ្នកអាចសាកល្បងបាន៕