យកភាពដែល “មិនអាចទៅរួច” ធ្វើឱ្យប្រែទៅជា “អាចទៅរួច”

“ភាពមិនអាចទៅរួច” នេះ នៅក្នុងជីវិតរបស់យើង លេចចេញច្រើនរាប់មិនអស់ មានពេលខ្លះពិតជារឿងដែលគ្មានសមត្ថភាពអាចធ្វើបាន ប៉ុន្តែជាច្រើនលើក បែរជាខ្លួនឯងមិនបានខិតខំប្រឹងប្រែងបណ្តាលឱ្យអាក់ខានទៅវិញ។

ចាប់ពីរឿងដែលមិនអាចធ្វើបាន រហូតក្លាយទៅជារឿងដែលអាចធ្វើបាន តើមានចម្ងាយឆ្ងាយប៉ុនណាទៅ? នេះមិនអាចប្រើតួលេខជាក់ស្តែងមួយមកបង្ហាញបានទេ ប៉ុន្តែ បើអ្នកឧស្សាហ៍ ធ្វើរឿងអ្វីមួយដដែលៗ នោះអ្នកនឹងយល់ពីភាពដ៏អស្ចារ្យនៅក្នុងនោះ ។

លោក Ippei Hara (原 一平) ដែលជាបុគ្គលមានឈ្មោះល្បីមួយរូប បានធ្វើការនៅក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅប្រទេសជប៉ុន។ នៅក្នុងប្រទេសជប៉ុនមានក្រុមហ៊ុនធានារ៉ាបរងចំនួន២០ ហើយអាជីវកម្មប្រភេទដូចគ្នានេះ ច្រើនរាប់មិនអស់ តែកេរ្តិ៍ឈ្មោះល្បីជាងគេគឺជាគាត់ អាចនិយាយបានថា គ្មានអ្នកដែលមិនស្គាល់ និងមិនដឹងពីលោកនោះឡើយ។

លោកត្រូវបានគេស្គាល់ថាជា “ទេវតាលក់” នេះដោយសារតែសមិទ្ធិផលរបស់គាត់ក្នុងការរក្សាបាននូវស្នាដៃខ្ពស់បំផុតរបស់ជាតិនៅក្នុងវិស័យធានារ៉ាប់រងជប៉ុនក្នុងរយៈពេល ១៥ ឆ្នាំជាប់ៗគ្នា។

9

លោកមិនត្រឹមតែនៅក្នុងរយៈពេល៣ឆ្នាំបានបង្កើតនូវកំណត់ត្រាលក់លេខមួយទូទាំងប្រទេសជប៉ុនទេ ក្រោយពេលគាត់អាយុ៤៣ឆ្នាំ នាមជើងឯករបស់លោកមិនដែលធ្លាប់បានប្តូរម្ចាស់នោះឡើយ ស្របពេលនេះដែរ លោកបានលក់ដាច់អស់រាប់លានដុល្លារក្នុងរយៈពេល ១៧ ឆ្នាំជាប់ៗគ្នា។

នៅឆ្នាំ១៩៦២ លោកត្រូវបានរដ្ឋាភិបាលជប៉ុនផ្តល់រង្វាន់ “មេដាយឥស្សរៈយសថ្នាក់ទី៤” សូម្បីតែនាយករដ្ឋមន្រ្តីជប៉ុន Takeo Fukuda (福田赳夫) ក៏ចូលចិត្តលោកខ្លាំងណាស់ដែរ លោកធ្លាប់ត្រូវបានសរសើរថា “ក្នុងនាមខ្ញុំជានាយករដ្ឋមន្ត្រីម្នាក់ គ្រាន់តែអាចទទួលបាន មេដាយឥស្សរៈយសថ្នាក់ទី៥ ប៉ុណ្ណោះ”

នៅឆ្នាំ ១៩៦៤ សមាគមអន្តរជាតិសហរដ្ឋអាមេរិក បានប្រគល់ “ពាន់រង្វាន់បណ្ឌិតសភា” ជូនលោក Ippei Hara (原 一平) នេះគឺជាកិត្តិយសខ្ពស់បំផុតសម្រាប់អ្នកលក់សកល ក្នុងគោលបំណងដើម្បីសរសើរសមិទ្ធិផលរបស់លោកនៅក្នុងអាជីវកម្មលក់ ។

2045861_201412120431255001418376344c

លោក Ippei Hara (原 一平) គឺជា ប្រធាននៃក្រុមហ៊ុនធានារ៉ាប់រង Meiji Yasuda Life Insurance ក៏ជាអ្នកពិគ្រោះយោបល់ខ្ពស់បំផុតនៅក្នុងក្រុមហ៊ុន។ ចំណុចសំខាន់នៅលើខ្លួនរបស់គាត់នោះគឺ ការសើច ការសើចរបស់គាត់ត្រូវបានគេស្គាល់ថា “ការសើចដែលមានតម្លៃរាប់លាន”។

ចុះហេតុអ្វីបានជាលោក Ippei Hara (原 一平) ត្រូវហ្វឹកហាត់ ស្នាមញញឹមដោយក្តីលំបាកទៅវិញ? ព្រោះគាត់យល់ថា ស្នាមញញឹម មានអត្ថប្រយោជន៍ច្រើនក្នុងសកម្មភាពផ្សព្វផ្សាយអាជីវកម្ម ៖

១. ស្នាមញញឹមគឺជាផ្លូវកាត់ដើម្បីបង្ហាញក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។

២. សំណើចគឺលក្ខណៈឆ្លងរាលដាល ស្នាមញញឹមរបស់អ្នកអាចធ្វើឱ្យអ្នកដទៃសើច និងសប្បាយចិត្ត។

៣. គន្លាតរវាងអ្នកទាំងពីរអាចត្រូវបានលុបចោលយ៉ាងងាយស្រួល ហើយធ្វើឱ្យទ្វារចិត្តរបស់គេបើកយ៉ាងទូលាយ។

៤. ស្នាមញញឹមគឺជាជំហានដំបូងក្នុងការបង្កើតទំនាក់ទំនងនៃការជឿទុកចិត្ត វានឹងបង្កើតមិត្តភក្តិនៃដួងវិញ្ញាណ។

៥.ស្នាមញញឹមអាចជម្រុញភាពរីករាយដល់ការងារ និងបង្កើតលទ្ធផលការងារ។

៦. ស្នាមញញឹមអាចបំបាត់នូវអារម្មណ៍តូចចិត្តរបស់ខ្លួន និងប៉ះប៉ូវភាពខ្វះចន្លោះរបស់ខ្លួន។

៧. ប្រសិនបើស្នាមញញឹមគ្រប់ប្រភេទជារបស់អ្នក ហើយស្គាល់ច្បាស់ពីវា អ្នកនឹងអាចមើលឆ្លុះពីដួងចិត្តរបស់ដៃគូម្ខាងទៀត។

៨. ស្នាមញញឹមអាចធ្វើឱ្យសុខភាពប្រសើរឡើង និងបង្កើនសមត្ថភាពសកម្មភាព។

Enn1412121200012 P1

អ្វីដែលលោក Ippei Hara (原 一平) បានមើលឃើញ ស្នាមញញឹមរបស់ទារក គឺមានភាពស្មោះសរ គ្មានពុតត្បុតឡើយ មានការទាក់ទាញបំផុត។ ដោយហេតុនេះហើយ គាត់បន្តហ្វឹកហាត់មិនឈប់ឈរ ពេលដែលដឹងថាមានស្នាមញញឹមប្រហាក់ប្រហែលនឹងទារកហើយ ទើបគាត់ឈប់។

ជំហានដែលគាត់ហ្វឹកហាត់ ដំបូងត្រូវពិនិត្យមើលថាខ្លួនមានស្នាមញញឹមប៉ុន្មានប្រភេទ បន្ទាប់មកកត់ត្រាទុកពីអារម្មណ៍ និងទឹកចិត្តនៃស្នាមញញឹមផ្សេងៗ ចុងក្រោយបានចាប់ផ្តើមហ្វឹកហ្វាត់ ក្រោយពីធ្វើការបូកសុរបរួច បានឱ្យគាត់ដឹងថាមានស្នាមញញឹមលេចឡើងលើក្រដាសចំនួន៣៨ប្រភេទ។

ជាក់ស្តែង វិថីក្នុងការលក់របស់លោក Ippei Hara (原 一平) មិនមែនរលូននោះទេ ដំបូងឡើយ ស្ទើរតែយក “ភាពខ្មៅអួរអាប់” មកពណ៌នា។ លោកបានរំឭកថា “ក្នុងខ្លួនរបស់ខ្ញុំក៏គ្មានគុណសម្បត្តិ  និងសមត្ថភាពអ្វីដែលគួរនិយាយដែរ ជីវិតដ្បិតតែបានលេចមុខមាត់គួរឱ្យខ្លាចមកកាន់ខ្ញុំមែន ខ្ញុំនៅតែប្រើស្នាមញញឹមទៅកាន់គេ ពីព្រោះខ្ញុំតែងមានជំនឿដោយមុតមាំថា ផ្ទៃមេឃនៃឆាកជីវិតគង់តែមានថ្ងៃមួយភ្លឺស្រលះ”។

ដើម្បីហាត់សមស្នាមញញឹមដែលសក្តិសមមួយ លោកបានប្រៀបប្រដូចទៅនឹងគ្រប់ស្ថានភាព និងផ្លូវចិត្តរបស់គាត់ លោកនៅពីមុខកញ្ចក់ហឹ្វកហាត់ទឹកមុខម្តងហើយម្តងទៀត រហូតដល់ស្នាមញញឹមរបស់លោកឱ្យអ្នកដទៃមើលឃើញថាបែបធម្មជាតិ ស្នាមញញឹមស្មោះពិតចេញពីចិត្ត។

លោកយល់ថា “ការសើចនេះ ចាំបាច់ចេញពីខ្លួនទាំងស្រុង ទើបអាចបង្កើតជាកម្លាំងចម្លងដ៏ខ្លាំងខ្លា” ដូច្នេះ គាត់បានទៅរកកញ្ចក់ដែលអាចឆ្លុះខ្លួនគាត់បានមួយជំហរខ្លួន ប្រើពេលវេលាទំនេរ ហ្វឹកហាត់ទាំងយប់ទាំងថ្ងៃ។ មានពេលខ្លះនៅតាមផ្លូវ គាត់បានហ្វឹកហាត់ការសើច អ្នកធ្វើដំណើរមានការងឿយឆ្ងល់ យល់ថាគាត់មានជំងឺប្រសៃប្រាសាទ។ ស្ទើរតែ នៅក្នុងសុបិនមិនបានភ្លេចញញឹមទៀតផង តែងតែសើចទាល់តែភ្ញាក់តែម្តង។

Torasan640_large

ការខិតខំប្រឹងប្រែដោយលំបាកពិតជាមិនបានធ្វើឱ្យមនុស្សខកចិត្តមែន ក្រោយពីឆ្លងកាត់ការហ្វឹកហាត់ដ៏លំបាក តាមរយៈស្នាមញញឹមរបស់គាត់ គឺអាចបង្ហាញចេញនូវប្រតិកម្មអារម្មណ៍ផ្សេងៗគ្នា ក៏អាចប្រើស្នាមញញឹមរបស់គាត់ចម្លងទៅអ្នកដទៃបានដែរ។

មានម្តង លោក Ippei Hara (原 一平) បានទៅជួបភ្ញៀវម្នាក់ បានដឹងថាភ្ញៀវម្នាក់នេះមានចរិតមិនសូវជាចេះនិយាយស្តី ឆាប់ឆេវឆាវ ក្រោយពីបានជួបមុខហើយ ក្នុងការសន្ទនាគ្នា រឹតតែអាចមើលដឹងថាអារម្មណ៍របស់គេឡើងចុះមិននឹងនរឡើយ។

Hara ៖ “សួស្តី ខ្ញុំគឺ Ippei Hara (原 一平) ជាបុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុន Meiji Yasuda Life Insurance “។

ភ្ញៀវ ៖ “ អូ! សុំទោស ខ្ញុំមិនចូលចិត្តធានារ៉ាប់រងឡើយ ខ្ញុំស្អប់ធានារ៉ាប់រងតាំងពីដើមមក។”

Hara ៖ “ អាចប្រាប់បានទេ ថាមូលហេតុអ្វី?” ខ្ញុំនិយាយដោយញញឹម។

ភ្ញៀវ ៖ “ ការស្អប់មិនចាំបាច់ត្រូវការហេតុផលទេ!” គាត់ស្រាប់តែបន្លឺសំឡេងឡើង បង្ហាញថាដូចជាធុញទ្រាន់។

Hara ៖ “ ឮមិត្តភក្តិថានៅក្នុងវិស័យនេះលោកធ្វើបានជោគជ័យណាស់ ពិតជាស្ញប់ស្ញែងលោកមែនទែន បើខ្ញុំអាចនៅក្នុងវិស័យរបស់លោកក៏អាចធ្វើបានដូចជាអ្នក នោះពិតជារឿងល្អមួយជាមិនខាន”។

ភ្ញៀវ ៖ “ ខ្ញុំមិនចូលចិត្តអ្នកលក់ធានារ៉ាប់រងរហូតមក តែស្នាមញញឹមរបស់លោកឱ្យខ្ញុំពិបាកបដិសេធក្នុងការជជែកពិភាក្សាជាមួយលោក។ ល្អ! លោកនិយាយពីធានារ៉ាប់រងរបស់លោកទៅមើល។”

តាមរយៈការសន្ទនាគា្ន Ippei Hara (原 一平) បានដឹងថា ភ្ញៀវមិនបានស្អប់ធានារ៉ាប់រងទេ តែគាត់មិនពេញចិត្តអ្នកដែលលក់ធានារ៉ាប់រង។ ក្រោយពីដឹងពីបញ្ហានេះហើយ កិច្ចសន្ទនាគាត់បន្តមកទៀតគឺនៅតែរក្សាស្នាមញញឹមដដែល ឱ្យភ្ញៀវមានអារម្មណ៍ថាដូចជាបានស្ថិតនៅក្នុងបរិយាកាលដ៏ល្អមួយ។ ចុងក្រោយ ភ្ញៀវក៏បានចុះហត្ថលេខានៅលើបញ្ជីដោយក្តីរីករាយ បន្ទាប់មកក៏បានចាប់ដៃ ពោលពាក្យលាគ្នាជាមួយ Ippei Hara (原 一平)៕

អត្ថបទ ៖ Mythical Bird / Knongsrok