មនុស្សដែលមានចរិតទាំង ៤ នេះ មិនសូវជាមានសំណាង ជោគវាសនាក៏មិនសូវបានល្អប្រសើរដែរ

សម្រាប់មនុស្សដែលមានចរិតលក្ខណៈទាំង ៤ ចំណុចនេះ ជោគវាសនា អនាគតមិនសូវជាបានល្អប្រសើរឡើង លាភសំណាងក៏មិនចង់ចូលក្បែរមនុស្សប្រភេទនេះដែរ ដូច្នេះហើយ ប្រសិនបើអ្នកមានលក្ខណៈ ឬមានចំណុចណាមួយក្នុងចំណោមទាំង ៤ នេះ អ្នកគួរតែឆាប់កែប្រែជាបន្ទាន់ ដើម្បីកែជោគជតាខ្លួនឯងឡើងវិញ។

Cover Copy

១. មិនចង់ទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន

ពេល​អ្នក​ក្រ​ កុំ​នៅ​តែក្នុងផ្ទះ ត្រូវ​ចេញ​ក្រៅ​ជួប​មនុស្ស​ច្រើន​បង្កើត​ទំនាក់​ទំនង​ល្អៗឱ្យបានច្រើន តែពេលអ្នកមាន ចូរធ្វើផ្ទុយពីនេះ។ មនុស្សក្រីក្រតែងតែមានការគោរពខ្លួនឯងទាប ដូច្នេះពួកគេមិនចង់ចូលរួមក្នុងសង្គមមនុស្សច្រើនឡើយ ចង់នៅសម្ងំតែក្នុងផ្ទះប៉ុណ្ណោះ។ ប៉ុន្តែទម្លាប់នេះនឹងបំផ្លាញទំនាក់ទំនង និងឱកាសល្អៗសម្រាប់ពួកគេ។ ប្រសិនបើអ្នកមិនហ៊ានចាកចេញពីតំបន់សុខស្រួលរបស់អ្នកទេ វានឹងពិបាកក្នុងការជោគជ័យខ្លាំងណាស់។

1

២. មិនខ្វល់ពីអារម្មណ៍ និងតម្រូវការរបស់អ្នកដទៃ

មនុស្សឆ្លាត គឺជាមនុស្សដែលចេះយល់ពីអ្នកដទៃ។ ពួកគេ​មិន​ច្រានចោល​អារម្មណ៍ និង​គំនិត​របស់​អ្នក​ដទៃ​ឡើយ ដូច្នេះ​ពួកគេ​យល់​ពី​ទស្សនៈ​ផ្សេង​គ្នា ហើយ​សម្លឹង​មើល​ស្ថានភាព​មួយ​ពី​ទស្សនៈ​ជាច្រើន ដោយ​ពិនិត្យ​មើល​បញ្ហា​ដោយ​បើកចំហ។ មនុស្សឆ្លាតច្រើនតែមានក្រសែភ្នែកល្អក្នុងការមើលមនុស្ស ដូច្នេះនៅពេលដែលពួកគេធ្វើការជាមួយគ្នា ពួកគេច្រើនតែជឿជាក់លើសហការីរបស់ពួកគេយ៉ាងខ្លាំង ហើយមានឆន្ទៈក្នុងការប្រគល់ភារកិច្ចសំខាន់ៗ។ មនុស្សដែលមានវាសនាមិនល្អដូចធម្មតា នៅតែជឿជាក់លើខ្លួនឯង ហើយតែងតែព្យាយាមរកកំហុស ព្រងើយកន្តើយពេលឃើញមិត្តភក្តិ និងមិត្តរួមការងារធ្វើខុស ហើយមិនព្រមជួយកែលម្អ ចេះតែជាន់ពន្លិច។

៣. រស់នៅ​ដោយ​គ្មានការ​គោរព

មនុស្សមួយចំនួនគិតថា ប្រសិនបើអ្វីមួយមិនផ្តល់ផលប្រយោជន៍ដល់ពួកគេនោះ វាមិនសមនឹងការយកចិត្តទុកដាក់នោះឡើយ។ ថ្វីដ្បិតតែការគិតបែបនេះអាចយល់បានក៏ដោយ ប្រសិនបើមនុស្សម្នាក់គិតតែពីប្រយោជន៍ផ្ទាល់ខ្លួនខ្លាំងពេក គាត់នឹងមិនសប្បាយចិត្តឡើយ។ ទាំងនេះគឺជាមនុស្សអាត្មានិយម ដែលធ្វើការតែផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនយកចិត្តទុកដាក់ ឬខ្វល់ពីអារម្មណ៍របស់អ្នកដទៃ។ មនុស្សបែបនេះតែងតែមានជម្លោះជាមួយអ្នកដទៃ។ គ្មាននរណាម្នាក់ចង់ធ្វើជាមិត្តនឹងមនុស្សប្រភេទនេះឡើយ។

២

៤. មនុស្សចង់តែឈ្នះ ដោយគ្មានហេតុផល

ប្រភេទមនុស្សដែលខ្លាចអន់ ខ្លាចអ្នកដទៃមើលងាយ ដូច្នេះហើយគាត់តែងតែយកចិត្តទុកដាក់ចំពោះមុខមាត់អ្នកដទៃ ហើយថែមទាំងជិះជាន់អ្នកដទៃដោយកម្លាំងទៀតផង។ មនុស្ស​ប្រភេទ​នេះ​ ពេល​ពិភាក្សា​តែងតែ​ចង់​ឱ្យ​អ្នក​ដទៃ​យល់​ស្រប​នឹង​អ្វី​ដែល​គាត់​និយាយ។ បើ​មិន​ទទួល​ស្គាល់ គាត់​នឹង​ប្រើ​ពាក្យ​គំរោះគំរើយ ដើម្បី​បញ្ជាក់​ថា​ត្រូវ។ មនុស្ស​ប្រភេទ​នេះ​ មិន​ដែល​ទទួល​យក​ការ​ពិត​ថា​វា​ជា​កំហុស​របស់​ខ្លួន​ទេ ប៉ុន្តែ​ច្រើន​តែ​បន្ទោស​អ្នក​ដទៃ៕