បើចង់ឱ្យខ្លួនឯងបានល្អ មានសំណាង ត្រូវដឹងថា កន្លែងណាដែលគួរទៅ មិនគួរទៅ មនុស្សណាដែលគួររាប់ និងមិនគួររាប់ បើមិនចេះបែងចែង ដឹងខុសត្រូវទេ ចុងក្រោយមានតែខ្លួនឯងហ្នឹងហើយដែលរងគ្រោះ មានបញ្ហា ដោយសារតែមិនដឹងពីកន្លែងគួរដើរចូល និងមនុស្សដែលខ្លួនសេពគប់។
១. កន្លែង ៣ កុំចូលទៅឱ្យសោះ
- កន្លែងល្បែងស៊ីសង
នៅលើលោកនេះ មនុស្សជាច្រើនចូលចិត្តនៅជាប់នឹងពាក្យថា ល្បែងស៊ីសង ដោយគិតថា បើគេលេងហ្គេម អាចប្រែកង់ទៅជាម៉ូតូបាន។ ប៉ុន្តែគ្រាន់តែស្រមៃមើលថា ប្រសិនបើគ្រប់គ្នាអាចដឹងពីបំណងប្រាថ្នាចង់ក្លាយជាអ្នកមាន និងអ្នកមានអំណាចតាមរយៈការលេងល្បែងស៊ីសង តើអ្នកណានឹងធ្វើការដោយស្មោះត្រង់ដែរទេ?
ជាការពិត កន្លែងទាំងអស់ដែលពាក់ព័ន្ធនឹងការលេងល្បែង មិនបង្កើនទ្រព្យសម្បត្តិឱ្យអ្នកឡើយ ប៉ុន្តែធ្វើឱ្យអ្នកកាន់តែខាតបង់តែប៉ុណ្ណោះ។ ត្រូវដឹងថា នៅទីបញ្ចប់អ្នកបង្កើតហ្គេមគឺជាអ្នកឈ្នះ អ្នកបានត្រឹមតែជាអ្នកចាញ់តែប៉ុណ្ណោះ។ មនុស្សដែលដេកយល់សប្តិចង់ក្លាយជាអ្នកមាន ច្រើនតែរកលុយមិនបានច្រើន ហើយមិនអាចមានជីវិតមានស្ថិរភាពឡើយ។ មនុស្សធម្មតាមានជីវិតធម្មតា ទោះបីគ្រាន់តែមានសំណាងធម្មតាក៏ដោយ ប៉ុន្តែឱ្យតែមានការពិត គឺផ្លូវវែងឆ្ងាយហើយ។
- កន្លែងស៊ីផឹកអត់ប្រយោជន៍
មនុស្សសម័យឥឡូវមានសង្គមទូលំទូលាយ ចង់ចូលរួមពិធីជប់លៀងរាល់នេះ ជួបជុំស៊ីផឹកគោលបំណងសំខាន់គឺចង់រាប់អានជាមួយមនុស្សជាច្រើន។ ទោះជាយ៉ាងណាក៏ដោយតើអ្វីដែលគេហៅថា "ការតភ្ជាប់" ដ៏ពិតប្រាកដ? តាមពិត ទំនាក់ទំនងដែលមនុស្សសាមញ្ញបង្កើតក្នុងពិធីជប់លៀង គឺគ្មានអ្វីក្រៅពីមិត្តភ័ក្ដិឡើយ។ បើអ្នកមិនមានជំនាញស្នូល និងទំនុកចិត្ត តើនរណានឹងបង្កើតមិត្តជាមួយអ្នក?
នៅពេលដែលមនុស្សមិនមានបទពិសោធន៍ ពួកគេនឹងជឿថា "ការចូលរួមពិធីជប់លៀងជាច្រើននឹងមានទំនាក់ទំនងកាន់តែច្រើន"។ បន្ទាប់ពីបទពិសោធន៍ជាច្រើន អ្នកត្រូវដឹងថា ប្រសិនបើអ្នកមិនមានអ្វីដែលអ្នកដទៃត្រូវការទេ មិនថាអ្នកផឹកច្រើនប៉ុណ្ណានោះទេ វានៅតែអត់ប្រយោជន៍។ ដូច្នេះ មនុស្សយើងមិនគួរចូលរួមកម្មវិធីជប់លៀងផឹកស៊ីច្រើនទេ។ ទីមួយគឺមិនបានអ្វីសោះ ទីពីរគឺធ្វើឱ្យប៉ះពាល់ដល់សុខភាព ហើយវាក៏ធ្វើឱ្យខាតបង់លុយកាក់ផងដែរ។
- កន្លែងកខ្វក់
កន្លែងដែលអ្នកនិយាយដើមគេរស់នៅ នោះហើយជាកន្លែងមនុស្សអត់ប្រយោជន៍។ នៅពេលដែលការនិយាយដើមអ្នកដទៃកាន់តែច្រើនឡើងវានឹងធ្វើឱ្យនឹងមានការប៉ះទង្គិចគ្នាដែលនាំមកនូវជម្លោះបន្តិចម្ដងៗ។ ប្រសិនបើអ្នកតែងតែទាក់ទងជាមួយមនុស្សបែបនេះ នោះបញ្ហាជុំវិញអ្នកនឹងកើនឡើង។ ប្រសិនបើអ្នកទៅលេងកន្លែងនិយាយដើមគេញឹកញាប់ ការនិយាយដើមនឹងមករកអ្នក ដូចជាភាពកខ្វក់ ការបំពុលអ្នកជាដើម។
សំណាងល្អរបស់មនុស្សព្រោះតែចិត្តល្អបរិសុទ្ធ និងមានសុខភាពល្អ។ សំណាងមិនស្អាតតែងតែបង្ករឿងអាក្រក់ដល់មនុស្សជាច្រើន។ ក្នុងនាមជាមនុស្សយ៉ាងហោចណាស់ក៏ត្រូវសក្តិសមនឹងសតិសម្បជញ្ញៈរបស់ខ្លួនដែរ ទើបអាចរស់នៅបានសុខស្រួល។ ដូចជាទឹកហូរជាបន្តបន្ទាប់ ភាពបរិសុទ្ធ និងភាពស្អាតស្អំនឹងធ្វើឱ្យជីវិតរបស់អ្នកមានស្ថិរភាព និងពោរពេញដោយទ្រព្យសម្បត្តិ។
២. មនុស្ស ២ ប្រភេទមិនគួររាប់
- មនុស្សដែលឱ្យតម្លៃលុយច្រើនពេក
ពេលអស់លុយ អ្នកនឹងនឹកឃើញមិត្តភ័ក្ដិភ្លាម ហើយបង្ហាញពីបំណងចង់សុំជំនួយពីគេ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សដែលឱ្យតម្លៃលុយខ្លាំងពេក នឹងមិនផ្តល់ឱកាសឱ្យអ្នកចូលទៅជិតពួកគេទេ ព្រោះខ្លាចអ្នកចូលទៅរំខានគេ។ អ្នកនឹងដឹងថាពេលអ្នកមានលុយ គេនឹងព្យាយាមមករកអ្នក ប៉ុន្តែពេលអ្នកមានបញ្ហា គេនឹងងាកមុខចេញភ្លាម សុខចិត្តធ្វើមិនស្គាល់អ្នក។
- មនុស្សអាក្រក់ អាត្មានិយម
មនុស្សជាច្រើនមានចេតនាអាក្រក់ ហើយលាក់ខ្លួននៅពីក្រោយរបាំងមុខរបស់ពួកគេ រហូតដល់ពួកគេមានឱកាសធ្វើបាបអ្នក។ មនុស្សទាំងនេះហាក់ដូចជាបង្ហាញការអាណិត និងចូលចិត្តនៅចំពោះមុខពួកគេ ប៉ុន្តែពីក្រោយខ្នង ពួកគេសើចយ៉ាងសប្បាយរីករាយនៅពេលដែលអ្នកធ្លាក់ចុះ។
មនុស្សដែលមានគំនិតអាក្រក់ទាំងនេះ តែងតែខ្លាចអ្នកផ្សេងល្អជាងខ្លួន ដូច្នេះឱ្យតែមាននរណាម្នាក់អាក្រក់ជាងពួកគេ ពួកគេប្រាកដជាសប្បាយចិត្ត។ ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីរិះគន់ និងបង្ហាញការមើលងាយនៅពេលដែលពួកគេដឹងថា អ្នកដទៃមានបញ្ហា។ ទោះបីជាអ្នកអស់លុយក៏ដោយ អ្នកពិតជាមិនគួរទៅរកមនុស្សទាំងនេះទេ ព្រោះមិនត្រឹមតែពួកគេមិនជួយអ្នកទេ ប៉ុន្តែពួកគេនឹងបន្តធ្វើបាបអ្នកទៅវិញ។ ពួកគេមានតែទាញយកប្រយោជន៍ពីការអាណិតរបស់អ្នក ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេថែមទៀតផង៕