ចំណាំទុកទៅ! មនុស្សទាំង ៣ ប្រភេទនេះ កុំហៅឱ្យមកលេងផ្ទះឱ្យសោះ បើអាចកាត់ផ្ដាច់ទំនាក់ទំនងតែម្ដងរឹតតែល្អ

ការសេពគប់មិត្តគឺពិតជាសំខាន់ខ្លាំងណាស់ មនុស្សខ្លះសេពគប់ទៅក៏នាំយើងទៅផ្លូវល្អ មានតែរឿងល្អៗ តែមនុស្សខ្លះទៀត ចោលម្សៀតណាស់ នាំតែទុក្ខសាងបញ្ហាមកឱ្យយើងតែប៉ុណ្ណោះ ម្ល៉ោះហើយ សេពគប់គេមើលផង កុំឱ្យនាំទុក្ខដាក់ខ្លួន ជាពិសេសមនុស្សទាំង ៣ ប្រភេទនេះ កុំហៅឱ្យចូលមកក្នុងផ្ទះ បើកាត់ផ្ដាច់ទំនាក់ទំនងបានក៏កាត់ចោលទៅ ខ្ជិលទុកនាំហ្មងសៅទៅថ្ងៃក្រោយ។

Cover Copy

១. មនុស្ស​លោភលន់ ទាញយកប្រយោជន៍ កេងចំណេញលើអ្នក

មនុស្សដែលមានភាពលោភលន់មិនចេះស្កប់ស្កល់ តែងតែចូលចិត្តទាញយកប្រយោជន៍ពីអ្នកដទៃ។ ក្នុង​ក្រសែ​ភ្នែក​របស់​គេ មិត្តភាព​មិន​មាន​តម្លៃ​ទេ មាន​តែ​ផល​ប្រយោជន៍​មក​មុន​ប៉ុណ្ណោះ។ ប្រសិនបើអ្នកដើរជាមួយមនុស្សប្រភេទនេះ មិនយូរមិនឆាប់ អ្នកនឹងរងគ្រោះព្រោះតែពួកគេមិនខាន។ គ្មានទេពាក្យថាគ្រប់គ្រាន់សម្រាប់មនុស្សប្រភេទនេះ។ ពេល​គេ​ឃើញ​អ្នក​មាន​របស់​ល្អជាងគេ គេ​នឹងច្រណែន មានចិត្តដណ្ដើម ឬលួចរបស់អ្នកផងដែរ

ដរាបណា​គេ​ទទួល​បាន​ប្រយោជន៍​តិច​តួច សេចក្តី​លោភ​ក៏​កាន់​តែ​ច្រើន ហើយ​លោភៈ​ក៏​កាន់​តែ​កើន​ឡើង​ដែរ។ រឿងដែលគួរឱ្យខ្លាចបំផុតរបស់មនុស្សលោភលន់ទាំងនេះ គឺពួកគេងាយបាត់បង់ហេតុផល ដូច្នេះនៅពេលដែលអ្នកជួបមនុស្សប្រភេទនេះ អ្នកគួរតែដេញពួកគេឱ្យឆ្ងាយដោយភាពឆ្លាតវៃ។

២

២. មនុស្សចូលចិត្តបង្កបញ្ហា

មនុស្សខ្លះកើតមកជាអ្នកបង្កបញ្ហា ពួកគេតែងតែចូលចិត្តនិយាយដើមអ្នកដទៃ និងផ្សព្វផ្សាយពាក្យចចាមអារ៉ាមគ្រប់ទីកន្លែង។ មនុស្សទាំងនេះគ្មានចិត្តនឹងន ប្រាកដប្រជាឡើយ តែងតែបង្កបញ្ហា មិនដែលចេះទទួលខុសត្រូវទេ។ ប្រភេទ​មនុស្ស​ដែល​មិន​អាច​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​បាន ហើយ​មិន​ខ្វល់​ពី​ស្ថានភាព​របស់​អ្នក​ដទៃ រស់នៅ​ដោយ​ព្រងើយកណ្តើយ និង​អាត្មានិយមបំផុត។ បើអ្នកអនុញ្ញាតឱ្យបុគ្គលនេះចូលផ្ទះរបស់អ្នក នោះអ្នកច្បាស់ជាមិនស្ងប់ចិត្តទេ ត្រូវប្រុងប្រយ័ត្នគ្រប់ពេល។

១

៣. មនុស្សដែលចែកចាយថាមពលអវិជ្ជមាន

ក្នុង​ជីវិត​នេះ មនុស្ស​គ្រប់​រូប​ឱ្យ​តម្លៃ​ថាមពល​វិជ្ជមាន និង​សុទិដ្ឋិនិយមជាខ្លាំង។ ការ​ចែកចាយ​ថាមពល​នេះ​ នឹង​ជួយ​ឱ្យ​យើង​មាន​អាកប្បកិរិយា​កាន់​តែ​ប្រសើរ​ក្នុង​ជីវិត។ នៅពេលដែលយើងនៅជាមួយមនុស្សសុទិដ្ឋិនិយម យើងតែងតែមានអារម្មណ៍សប្បាយរីករាយ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ​ដោយ​តែ​មនុស្ស​អវិជ្ជមាន មិន​យូរ​មិន​ឆាប់ ពួក​គេ​នឹង​អូស​អ្នក​ទៅ​កាន់​រណ្ដៅជ្រៅ និងពោរពេញដោយបញ្ហា ធុញថប់មិនចេះចប់៕