លក្ខណៈសម្បត្តិទាំង ៧ ចំណុចដែលអ្នកគួរតែអនុវត្តន៍ឱ្យបានស្ទាត់ជំនាញ នៅពេលដែលអ្នកចាប់ផ្ដើមធ្វើអាជីវកម្ម ចេះនូវជំនាញទាំង ៧ នេះ មិនថាអាជីវកម្មអ្នកជួបបញ្ហា ការលំបាក ឧបសគ្គយ៉ាងណា ក៏អាចឱ្យអ្នកជម្នះទៅបានដោយងាយ មិនបោះបង់ចោលនៅកណ្ដាលទីនោះឡើយ។
១. មានភាពរីករាយ
ភាពរីករាយពិតជាចរន្តឆ្លង បើអ្នកមិនជឿលើគំនិតរបស់អ្នកទេ គ្មានអ្នកណាហ៊ានជឿលើអ្នកនោះឡើយ។ ការមានជំនឿគឺជាការល្អ ប៉ុន្តែសំខាន់ជាងនេះទៅទៀត ការរក្សាភាពរីករាយចំពោះគំនិតរបស់អ្នក គឺជាកត្តាចាំបាច់។ មនុស្សគ្រប់រូបតែងតែត្រៀមខ្លួនដើម្បីស្តាប់នរណាម្នាក់ដែលមានអារម្មណ៍រំភើប សុទិដ្ឋិនិយម និងចង់ចែករំលែករឿងរបស់ពួកគេ។
២. ការចង់ដឹងចង់ឃើញ
អ្នកតែងតែសួរថាហេតុអ្វី? អ្នកចង់បានចំណេះដឹង អ្នកចង់ឃើញអ្វីដែលថ្មីៗ អ្នកមិនខ្លាចការសាកល្បងអ្វីថ្មីទេ។ អ្នកតែងតែសួរខ្លួនឯងថា "តើខ្ញុំអាចធ្វើអ្វីដែលប្រសើរជាងនេះបានទេ?" ពេលដែលមនុស្សម្នាក់ធ្វើដូចគេដឹងរឿងគ្រប់យ៉ាងទាំងអស់ នោះនឹងគ្មានអ្នកណា ចង់និយាយរឿងអ្វីជាមួយគេទៀតឡើយ។
៣. ភាពបន្ទាន់
ការប្រញាប់ប្រញាល់មានន័យថា អ្នកដាក់ខ្លួនឯងនៅក្រោមសម្ពាធទាក់ទងនឹងពេលវេលា និងប្រសិទ្ធភាពការងារ។ រក្សា "ការប្រញាប់" ជានិច្ច មានន័យថា អ្នកតែងតែទទួលខុសត្រូវចំពោះរាល់កិច្ចការដែលបានកំណត់។ បើអ្នកមិនមានអារម្មណ៍ថាប្រញាប់ទេ អ្នកនឹងមិនអាចធ្វើអ្វីបានឡើយ។ ប្រសិនបើអ្នកមិនព្យាយាមអស់ពីសមត្ថភាពទេ អ្នកនឹងតែងតែគិតពីហេតុផលដែលអ្នកមិនអាចធ្វើអ្វីមួយបាន។ ផ្ទុយទៅវិញ ចូរគិតតិច ហើយធ្វើច្រើន។ ប្រសិនបើអ្នកមិនធ្វើសកម្មភាពភ្លាមៗទេ អ្នកនឹងបាត់បង់ឱកាសជាច្រើនក្នុងការប្រែក្លាយគំនិតរបស់អ្នកឱ្យក្លាយជាការពិត។
៤. ការលើកទឹកចិត្ត
ធ្វើអ្វីដែលអ្នកត្រូវធ្វើ ដើម្បីឆ្ពោះទៅមុខ។ ម្យ៉ាងវិញទៀត កុំរង់ចាំរហូតដល់ព្រឹកបន្ទាប់ ដើម្បីឆ្លើយតបទៅអ៊ីមែល។ កុំពន្យារពេលការហៅទូរសព្ទ។ ការលើកទឹកចិត្តគឺមានសារៈសំខាន់សម្រាប់ចិត្តរបស់អ្នក ដូចជាវាសម្រាប់ការងាររបស់អ្នក។ ប្រសិនបើអ្នកមិនជម្រុញវាទេ ការងាររបស់អ្នកក៏នឹងរងផលប៉ះពាល់ ហើយអ្នកនឹងកាន់តែបាក់ទឹកចិត្ត។
៥. ការផ្តោតអារម្មណ៍
តើអ្នកកំពុងព្យាយាមដើម្បីសម្រេចបានអ្វីខ្លះ ហើយតើអ្នកនឹងទៅដល់ទីនោះដោយរបៀបណា? បង្កើតផែនទី ហើយធ្វើតាមការណែនាំដើម្បីទទួលបានអ្វីដែលអ្នកចង់បាន?
៦. ការយល់ចិត្ត
កុំមើលរឿងដែលសំខាន់ មុននឹងខឹង ព្យាយាមយកចិត្តគេដាក់ចិត្តឯង។ អ្នកមានមហិច្ឆតារបស់ខ្លួនឯង ប៉ុន្តែនៅទីបញ្ចប់អ្នកនៅតែជាមនុស្សដូចតែគ្នា គ្មានអ្នកណាចង់នៅក្បែរអ្នកទេ បើអ្នកមិនខ្វល់ពីអ្នកដទៃ។
៧. ភាពស្ងប់ស្ងាត់
អ្វីៗប្រហែលជាមិនដូចដែលអ្នកចង់បានទេ។ ដូច្នេះហើយ ការរៀនស្ងប់ស្ងាត់ពេលប្រឈមមុខនឹងភាពចលាចល និងមិនប្រតិកម្មខ្លាំងពេកចំពោះគ្រប់ស្ថានការណ៍ដែលកើតឡើង គឺជារឿងសំខាន់ពីរយ៉ាងពេញមួយជីវិត។ ប្រសិនបើអ្នកមិនអាចគ្រប់គ្រងខ្លួនឯងបានទេ អ្នកដទៃនឹងលែងគោរពអ្នកដូចពីមុនទៀតហើយ។ អ្នកអាចនឹងបង្កបញ្ហាកាន់តែច្រើនឡើង ហើយឥឡូវនេះអ្នកនឹងត្រូវកែកំហុសទាំងអស់នោះដោយខ្លួនឯង៕