នេះគឺជារឿងទាំង ៥ យ៉ាងដែលមនុស្សឆ្លាតនឹងមិនធ្វើជាដាច់ខាត។ អនុវត្ត ៥ ចំណុចនេះ ក្នុងជីវិតអ្នកនឹងអាចរក្សាបាននូវសេចក្តីសុខ និងសុភមង្គលពេញបរិបូណ៌ មិនងាយត្រូវអ្នកដទៃកេងចំណេញ នាំបញ្ហាមកឱ្យអ្នកនោះឡើយ។
១. មិនជួយអ្នកដទៃលើសពីសមត្ថភាពរបស់ខ្លួន
ការផ្តល់សេចក្តីសប្បុរស មិនមែនមានន័យថាទទួលបានវត្ថុតូចតាចជាថ្នូរនឹងការផ្តល់ឱ្យដោយងងឹតងងុលនោះឡើយ។ បើសេចក្ដីល្អ និងការទុកចិត្តខុស នឹងក្លាយទៅជាថ្នាំពុលសម្រាប់ភាគីទាំងសងខាង។ ដូច្នេះហើយ បើអ្នកឆ្លាត មិនថាអ្នកធ្វើអ្វីទេ អ្នកនឹងដឹងពីរបៀបរក្សាវាក្នុងកម្រិតមធ្យម។ ការបង្ខំខ្លួនឯងឱ្យក្លាយជាមនុស្សល្អ ហើយធ្វើរឿងដែលខ្លួនមិនចង់ វាគឺជាការដាក់សម្ពាធលើខ្លួនឯងកាន់តែខ្លាំង ត្រូវការថាមពល និងពេលវេលាកាន់តែច្រើន ហើយថែមទាំងបង្កឱ្យមានផលប៉ះពាល់ទៀតផង។ ក្នុងដំណាក់កាលនីមួយៗនៃជីវិត ចូរធ្វើអ្វីដែលសក្តិសមនឹងសមត្ថភាពរបស់អ្នក ហើយធ្វើឱ្យអ្នកមានអារម្មណ៍ស្រួលបំផុត។ ដរាបណាអ្នកតែងតែព្យាយាមឱ្យអស់ពីសមត្ថភាពរបស់អ្នក អ្នកនឹងគ្មានថ្ងៃសោកស្តាយឡើយ។
២. មិនរំភើបពេកជាមួយអ្នកថ្មីទើបតែស្គាល់
សម្រាប់មនុស្សឆ្លាត ការប្រាស្រ័យទាក់ទងគ្នាត្រូវការផែនទីបង្ហាញផ្លូវដើម្បីរីកចម្រើនបន្តិចម្តងៗ លុះត្រាតែវាឈានដល់កម្រិតជាក់លាក់មួយ ទើបវាអាចឈានទៅដល់កម្រិតកាន់តែស៊ីជម្រៅ។ ដូច្នេះហើយ ប្រសិនបើអ្នកគ្រាន់តែនិយាយសួស្ដី និងបញ្ចេញនូវអារម្មណ៍រាក់ទាក់ធម្មតៗ មិនបាច់បង្ហាញកាយវិការស្និទ្ធស្នាលពេកទេ វាគឺជារឿងដែលល្អបំផុត។
អ្នកនិពន្ធជនជាតិអាមេរិកដ៏ល្បីល្បាញ Gibran Kahlil Gibran ធ្លាប់បាននិយាយថា "ភាពរីករាយ នៅពេលដែលបន្ថែមពាក្យ "ពេក" នឹងក្លាយជាភ្លើងដែលដុតខ្លួនឯង។ មនុស្សជាច្រើនគិតថា ភាពរីករាយជាអ្វីដែលជួយបិទចម្ងាយ ប៉ុន្តែសម្រាប់មនុស្សឆ្លាត ពេលប្រាស្រ័យទាក់ទងជាមួយមនុស្សដែលមិនសូវស្និទ្ធ ពួកគេនឹងមិនទៅណាមកណាទាំងអស់ ហើយក៏មិនដាក់ភាពជឿជាក់ខ្លាំងពេកដែរ។ ភាពរីករាយចំពោះពួកគេគួរតែឈប់នៅត្រឹមភាពគួរសម មិនស្ងៀមស្ងាត់ ហើយក៏មិនប្រញាប់ប្រញាលពេកដែរ។
៣. មិនស្មោះត្រង់ពេក
មនុស្សមានចិត្តសប្បុរសចំពោះអ្នកដទៃជារឿងធម្មតា ប៉ុន្តែបើមានចិត្តសប្បុរសជ្រុលពេក នោះប្រៀបដូចជាធ្វើខុសចំពោះខ្លួនឯង។ កុំបណ្តោយឱ្យសេចក្តីសប្បុរសរបស់អ្នកត្រូវអ្នកដទៃទាញយកប្រយោជន៍ឱ្យសោះ។ ភាពស្មោះត្រង់គួរអមដោយហេតុផល ដើម្បីដឹងថាពេលណាគួរ និងមិនគួរ។ ការមានចិត្តសប្បុរសចំពោះមនុស្សខុស នឹងនាំមកនូវការមើលងាយ និងចំអកជំនួសឱ្យការដឹងគុណ។
កុំគិតថារាល់ពេលដែលអ្នកប្រព្រឹត្តចំពោះអ្នកដទៃបានល្អ ជាមួយនឹងអារម្មណ៍ស្មោះត្រង់ អ្នកនឹងទទួលបានភាពស្មោះត្រង់មកវិញឱ្យសោះ។ ប្រសិនបើសេចក្តីសប្បុរសមិនត្រូវបានអមដោយហេតុផលទេ អ្វីៗនឹងក្លាយទៅជាគ្មានន័យ។ ដូច្នេះភាពស្មោះត្រង់ត្រូវមានចិត្តច្បាស់លាស់ និងរក្សាការគោរពចំពោះខ្លួនឯង។
៤. មិនទុកចិត្តអ្នកដទៃច្រើនពេកអំពីបញ្ហាលុយ
មនុស្សជាច្រើនបានលះបង់អស់ពីចិត្តក្នុងការជួយអ្នកដទៃ ប៉ុន្តែពួកគេបានបណ្តោយខ្លួនឱ្យជំពាក់បំណុលគេ ធ្វើឱ្យមនុស្សជាទីស្រលាញ់របស់ពួកគេទទួលរងនូវភាពអយុត្តិធម៌ជាច្រើន។ កុំទុកចិត្តអ្នកណាខ្លាំងពេកនៅក្នុងរឿងលុយកាក់ ព្រោះចិត្តមនុស្សអាចផ្លាស់ប្តូរបានយ៉ាងងាយ ការជួយមនុស្សខុសនឹងនាំអ្នកឱ្យធ្លាក់ក្នុងអន្ទាក់នៃបញ្ហា។
ការជួយអ្នកដទៃពិតជាគួរឱ្យសរសើរណាស់ ប៉ុន្តែប្រសិនបើអ្នកជួយមនុស្សខុស និងការងារមិនត្រឹមត្រូវនោះ ទីបំផុតវានឹងគ្មានអ្វីក្រៅពីការលេងសើចនោះទេ។ អ្នកគួរតែផ្តល់ឱ្យនរណាម្នាក់នូវជំនាញនេសាទ មិនមែនត្រីទេ។ អ្នកត្រូវតែជាអ្នកបង្កើតឱកាស មិនមែនជាអ្នកដែលរៀបចំអាហារនោះទេ។
៥. មិនខ្វល់ពីក្រសែភ្នែកអ្នកដទៃ
នេះជារឿងមួយដែលមនុស្សឆ្លាតនឹងធ្វើ។ ពួកគេនឹងមិនយកចិត្តទុកដាក់ចំពោះគំនិតរបស់អ្នកដទៃឡើយ។ មិនខ្វល់ពីសម្ដី ឬការគិតរបស់អ្នកណាមកកាន់ខ្លួនពួកគេនោះទេ។ មនុស្សឆ្លាតតែងតែរំឭកខ្លួនឯងថា "តើខ្ញុំចង់ក្លាយជាមនុស្សបែបណា?" "តើពាក្យរបស់មនុស្សក្រុមនោះប៉ះពាល់ដល់អនាគតរបស់ខ្ញុំទេ?" កុំបណ្តោយឱ្យរូបរាង និងការនិយាយដើមរបស់អ្នកដទៃ មករារាំងការគិតរបស់អ្នក។ អ្នករស់នៅតែមួយដង ទាញយកប្រយោជន៍ពីពេលវេលា និងថាមពលរបស់អ្នក ដើម្បីបន្តអ្វីដែលអ្នកចង់បាន ជំនួសឱ្យភ្នែកអ្នកដទៃ នេះគឺជាជម្រើសដ៏ឆ្លាតវៃរបស់មនុស្សឆ្លាត៕