មនុស្សអត់សំណាង! បើចេញសញ្ញាទាំង ៣ ចំណុចនេះមក ច្បាស់ណាស់ថា អ្នកធ្វើអ្វីក៏មិនសម្រេចជោគជ័យដែរ

សម្រាប់មនុស្សដែលមានលក្ខណៈទាំង ៣ យ៉ាងនេះ គឺជាសញ្ញាបញ្ជាក់ថា អ្នកគឺជាមនុស្សដែលមិនអាចសម្រេចបានអ្វីជាដុំកំភួនឡើយ ធ្វើការងារអ្វីក៏ដោយ ក៏មនជោគជ័យដែរ។

Cover Copy

១. លោភលន់

លោភលន់ គឺជាធម្មជាតិរបស់មនុស្សគ្រប់រូប។ ប៉ុន្តែ​តាម​ការ​ពិត យើង​កាន់​តែ​ក្រ ​យើង​កាន់​តែ​លោភ។ នៅ​ទី​បំផុត យើង​ទទួល​បាន​តិច ប៉ុន្តែ​ខាត​ច្រើន។ កាលណាអ្នកគ្មានសមត្ថភាព ឬចក្ខុវិស័យកាន់តែច្រើន អ្នកកាន់តែចង់បានអត្ថប្រយោជន៍ភ្លាមៗ ហើយភ្លេចតម្លៃរយៈពេលវែង។

វាមិនមែនជារឿងចៃដន្យទេ ដែលគម្លាតរវាងអ្នកមាន និងអ្នកក្រត្រូវបានកំណត់យ៉ាងច្បាស់តាមរយៈពាក្យថា អ្នកក្រចង់បានបច្ចុប្បន្ន អ្នកមានចង់បានអនាគត។ ភាព​ខុស​គ្នា​រវាង​អ្នក​មាន ​និង​អ្នកក្រ ​គឺ​ស្ថិត​នៅ​ក្នុង​ចក្ខុវិស័យ​របស់​ពួកគេ​តែ​ប៉ុណ្ណោះ។

១

២. និយាយស្ដីមិនល្អ

មនុស្សជាច្រើនតែងតែត្អូញត្អែរ ស្តីបន្ទោស និងមានអារម្មណ៍ច្រណែនថាហេតុអ្វីបានជាពួកគេតែងតែក្រ ខណៈពេលដែលអ្នកដទៃជាអ្នកមាន និងជោគជ័យ។ ពួកគេតែងតែស្តីបន្ទោសគ្រប់បែបយ៉ាង សម្លឹងមើលអ្នកដទៃដោយក្រសែភ្នែកពិនិត្យ តែងតែជីកកកាយ និងនាំអ្នកដទៃចុះចាញ់។

ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលមនុស្សម្នាក់មិនឈប់និយាយ ពួកគេនឹងបាត់បង់ទំនុកចិត្ត និងការស្រលាញ់ពីមនុស្សបន្តិចម្តងៗ ហើយបាត់បង់ឱកាសក្នុងការទទួលបានការគាំទ្រ ដើម្បីរួចផុតពីការលំបាក។ ដូច្នេះ​ហើយ​បើ​អ្នក​ចង់សម្រេចបាននូវអាជីព​ដ៏​អស្ចារ្យ​ដំបូង​អ្នក​ត្រូវ​ថែរក្សា​មាត់​ឱ្យ​បាន​ល្អ។

២

៣. តែងតែប្រើលេសដោះសារ

មនុស្សប្រភេទនេះតែងតែរកលេសបន្ទាប់ពីបរាជ័យ។ គេតែងប្រើលេសថាខ្លួនបរាជ័យព្រោះ អត់សំណាង ទេវតាមិនជួយ បរាជ័យព្រោះអ្នកនេះ ឬអ្នកនោះ គេមិនដែលបន្ទោសថា មកពីខ្លួនគេឡើយ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សទាំងនេះសុទ្ធតែមានរឿងដូចគ្នា៖ គឺគ្មានវិជ្ជាជីវៈ គ្មានការតស៊ូ និងគ្មានជំនឿយ៉ាងមុតមាំលើការងារ ឬជីវិត។ ដូច្នេះ​ពេល​ពួកគេ​ជួប​ការ​លំបាក ឬ​ស្ថិត​ក្រោម​សម្ពាធ នោះ​ពួកគេ​នឹង​ជ្រើសរើស​បោះបង់ ហើយ​រត់​ចេញ។ នោះហើយជាមូលហេតុដែលពួកគេមិនអាចជោគជ័យបាន៕