កាន់តែស្ងាត់ រឹតតែល្អ! ក្នុងពេលវេលាទាំង ៣ នេះ កុំនិយាយច្រើនពេក ជាពិសេស កុំពោលពាក្យសន្យាផ្ដេសផ្ដាសឱ្យសោះ

ប្រសិនបើអ្នកកំពុងតែស្ថិតក្រោមឥទ្ធិពលនៃអារម្មណ៍ទាំង ៣ នេះ អ្នកត្រូវចាំថា ត្រូវតែគ្រប់គ្រងអារម្មណ៍ខ្លួនឯងឱ្យបានល្អ រក្សាភាពស្ងៀមស្ងាត់ កុំនិយាយអ្វីច្រើនផ្ដេសផ្ដាស ជាពិសេសកុំសន្យាជាមួយនរណាម្នាក់ឱ្យសោះ។

Cover Copy

១. នៅពេលអ្នកសប្បាយចិត្តពេក

ចាស់ៗបុរាណ​បាន​បង្រៀន​ថា​៖ សេចក្តី​អំណរ​ដ៏​ខ្លាំង​ក្លា​នឹង​កើត​មក​នូវ​ភាព​សោកសៅ។ ពេល​មាន​អ្វី​សប្បាយ​កើត​ឡើង​ចំពោះ​បុគ្គល​នោះ បុគ្គល​នោះ​ក៏​ស្ងប់​ចិត្ត។ បើ​មនុស្ស​ខ្វល់​តែ​ពី​សុភមង្គល នោះ​គេ​នឹង​ក្រអឺតក្រទម ហើយ​មើល​ងាយ​អ្នក​ដទៃ។ បន្ទាប់ពីជោគជ័យ អារម្មណ៍របស់យើងនឹងរំភើប ត្រេកត្រអាល។ ពេល​ដែល​យើង​រំភើប​ខ្លាំង​បំផុត យើង​មិន​គួរ​និយាយ​ពាក្យ​អួត​ដើម្បី​ចៀសវាង​ការ​ធ្វើ​ខុស។

នៅពេលដែលយើងសប្បាយចិត្ត យើងងាយនឹងឆាប់ភ្លេចខ្លួន តែងតែនិយាយអ្វីទៅដោយមិនបានគិត ពេលខ្លះលាតត្រដាងនូវភាពទន់ខ្សោយដោយមិនដឹងខ្លួន។ នៅពេលនេះ បើអ្នកនិយាយច្រើនពេក អ្នកនឹងបាត់បង់ហេតុផល ហើយងាយនិយាយរឿងដែលធ្វើឱ្យអ្នកនឹងស្ដាយក្រោយ។ ដូច្នេះ​ពេល​សប្បាយ​ចិត្ត ចូរ​និយាយ​តិច​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​កុំ​ឱ្យ​មាន​បញ្ហា​ដល់​ខ្លួន​ឯង។

720d99fd705a2a7a4f57925a9963e6ec

២. នៅពេលកំពុងតែខឹង

អារម្មណ៍នៅពេលដែលខឹង ឬ​អន់ចិត្ត​គឺជា​អាកប្បកិរិយា​ដែលមិន​ពេញចិត្ត​ចំពោះ​អ្វី​ដែល​បំពាន​លើ​អត្មា​នៅពេល​ដែល​ខ្លួន​ចង់បាន។ កំហឹង​តែង​តែ​ធ្វើឱ្យមនុស្សបាត់បង់សតិ វា​ត្រូវ​បាន​គេ​ប្រដូច​នឹង​ផ្កាភ្លើង​តូច​មួយ​ដែល​អាច​បំផ្លាញ​ព្រៃ​ទាំង​មូល។

នៅពេលដែលមនុស្សម្នាក់ខឹង គាត់នឹងមិនអាចគ្រប់គ្រងខ្លួនឯងបានឡើយ ហើយអ្វីៗនឹងកាន់តែយ៉ាប់យ៉ឹន។ មិន​ថា​អ្នក​ជាមនុស្សល្អ ឬ​អាក្រក់ទេ ពេល​ខឹង​ក៏​ក្លាយ​ទៅ​ជា​ដូច​គ្នា ក្លាយ​ជា​មនុស្ស​ឆ្កួត លែងដឹងអី កំហឹងបំផ្លាញរាល់អំពើល្អ និងពរជ័យទាំងឡាយដែលយើងមាន។ កាលណា​មនុស្ស​មាន​ចិត្ត​ឆេវឆាវ គេ​នឹង​មាន​គំនិត​រើសអើង និង​ធ្វើ​រឿង​ហួសហេតុ។ ពាក្យ​ដែល​និយាយ​នៅ​ពេល​នោះ​ នឹងធ្វើ​ឱ្យ​អ្នក​ដទៃ​ឈឺ​ចិត្ត​យ៉ាង​ខ្លាំង។

33fc8ab4860f42687fa2db07bc8b7dd9

៣. នៅពេលអារម្មណ៍សោកសៅ

បុរាណ​បាន​ពោល​ថា​៖ ទុក្ខ​លំបាក​ជាង​សេចក្ដី​ស្លាប់។ ពេល​ជួប​រឿង​ដែល​ធ្វើ​ឱ្យ​អ្នក​សោកសៅ បុគ្គល​នោះ​នឹង​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ហើយ​បាត់​បង់​កម្លាំង​ចិត្ត​ដើម្បី​ឈាន​ទៅ​មុខ។ មនុស្ស​ប្រភេទ​នេះ​ងាយបោះបង់ ឆាប់ចុះចាញ់លឿនណាស់​។

ពេលពិបាកចិត្ត យើងនិយាយអវិជ្ជមាន តូចចិត្ត និងបន្ទោសអ្នកដទៃ។ ពាក្យទាំងនេះមិនត្រឹមតែធ្វើឱ្យអ្នកមើលទៅមិនធម្មតា និងមិនទទួលបានការអាណិតពីអ្នកដទៃនោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យអ្នកដទៃលែងចង់នៅក្បែរផងដែរ ព្រោះពួកគេមិនចង់មានបញ្ហាឡើយ។ ការត្អូញត្អែរអំពីអ្វីមួយនៅពេលដែលអ្នកសោកសៅ ពិតជាមិនសម្រាលទុក្ខអ្នកទេ ប៉ុន្តែគ្រាន់តែយកអំបិលទៅជូតមុខរបួសម្តងហើយម្តងទៀត៕