បាបកម្មធ្ងន់ធ្ងរណាស់! កូនៗទាំងឡាយចាំទុក ដាច់ខាតកុំត្អូញត្អែរដាក់ឪពុកម្ដាយ ជាពិសេសក្នុងរឿងទាំង ៤ នេះ

បើគ្មានឪពុកម្ដាយ ក៏គ្មានយើងដែរ។ ការត្អូញត្អែរ និងការមិនយល់ចិត្តឪពុកម្តាយរបស់អ្នក គឺជាការមិនគោរពចំពោះអ្នកមានគុណ។ ជាពិសេសក្នុងរឿងទាំង ៤ នេះ ដាច់ខាតកុំរអ៊ូរទាំ ឬត្អូញត្អែរដាក់ឪពុកម្ដាយឱ្យសោះ។

Cover Copy

១. កុំត្អូញត្អែរ ពេលឪពុកម្ដាយរអ៊ូរទាំ ស្ដីបន្ទោស

មានការពិតដែលយើងត្រូវយល់ថា ក្រៅពីឪពុកម្តាយយើង មនុស្សជុំវិញយើងគ្មានអ្នកណាហ៊ានស្ដីថា ប្រៀនប្រដៅយើងដូចម្ដាយយើងឡើយ ពួកគេមិនខ្វល់ថាអ្នករស់នៅរបៀបណា សកម្មភាពប្រចាំថ្ងៃរបស់អ្នកទៅជាយ៉ាងណានោះទេ។ ក្តីស្រលាញ់គ្មានព្រំដែន ដែលឪពុកម្តាយមានចំពោះកូន។ គិតទៅ ឪពុកម្តាយមិនដែល ចង់ឱ្យកូនអាក្រក់នោះឡើយ ដូច្នេះហើយ កុំខឹងពេលម្ដាយឪពុកស្ដីថា ព្រោះគាត់ចង់ឱ្យយើងល្អតែប៉ុណ្ណោះ។

២

២. កុំត្អូញត្អែរអំពីភាពអសមត្ថភាពរបស់ឪពុកម្តាយ

កុំបន្ទោស ឬត្អូញត្អែរថា "ឪពុកម្តាយត្រូវតែបែបនេះ ឬឪពុកម្តាយត្រូវតែបែបនេះ" ប៉ុន្តែនិយាយដោយស្មោះថា "ទោះជាឪពុកម្តាយបែបណាក៏ដោយ ក្នុងនាមជាកូនត្រូវតែសុខចិត្តទទួលយក''។ ឪពុកម្តាយរបស់យើងបានលះបង់ជីវិតដើម្បីយើង និងធ្វើការយ៉ាងលំបាកជាច្រើនឆ្នាំដើម្បីចិញ្ចឹមយើងឱ្យក្លាយជាមនុស្ធំដឹងក្ដីស។ ដូច្នេះហើយ សូម​កុំ​បន្ទោស​ឪពុកម្ដាយ​ដែល​គ្មាន​សមត្ថភាព ឬ​ទេពកោសល្យ​ដើម្បី​ឱ្យ​កូន​មាន​ជីវិត​ប្រសើរ​ជាង​មុន​។ សូមគោរព និងស្រលាញ់ឪពុកម្តាយដោយអស់ពីចិត្ត។

១

៣. កុំត្អូញត្អែរអំពីជំងឺរបស់ឪពុកម្តាយ

ពេល​ឪពុក​ម្ដាយ​ឈឺ តើ​យើង​អាច​ធ្វើ​អ្វី? តើ​យើង​អាច​មើល​ថែ​ឪពុក​ម្ដាយ​ដោយ​អស់​ពី​ចិត្ត​បាន​ទេ? ជីវិតមិនមែនសម្រាប់ត្អូញត្អែរទេ។ ពេល​យើង​ចាស់​ទៅ​បន្តិច​ម្ដងៗ ឪពុក​ម្ដាយ​របស់​យើង​ក៏​ចាស់​ទៅៗ រហូត​ដល់​គេ​ចាក​ចេញ​ពី​យើង។

៤. កុំត្អូញត្អែរអំពីភាពយឺតយ៉ាវរបស់ឪពុកម្តាយ

សកម្មភាពរបស់មនុស្សចាស់នឹងយឺតដោយធម្មជាតិ។ ដូច្នេះហើយ សូមកុំរិះគន់ឪពុកម្តាយយើងថាយឺតយ៉ាវជាដាច់ខាត ព្រោះយើងនឹកស្មានមិនដល់ថា ពួកគាត់ត្រូវអត់ធ្មត់ប៉ុនណា ទើបបង្រៀនយើងឱ្យបោះជំហានដំបូងក្នុងជីវិតកាលពីនៅក្មេង៕