បើមិនចង់គ្រោះថ្នាក់ លិចលង់ផុងខ្លួន ចាំរឿងទាំង ២ នេះទុក្ខ “៣ កុំផឹក ផ្លូវ ៤ កុំដើរ”

នេះជាមេរៀនដែលគ្រប់គ្នាគួរតែចងចាំទុក តាមពិតទៅ វាមិនមែនជារឿងដែលប្លែកនោះទេ វាជារឿងដែលសាមញ្ញបំផុតនៅក្នុងជីវិតប្រចាំថ្ងៃមនុស្សយើងម្នាក់ៗ គ្រាន់តែអ្នកខ្លះ គាត់មិនបានយកចិត្តទុកដាក់ មើលរំលង ព្រោះយល់ថាវាមិនមានអ្វីដែលធ្ងន់ធ្ងរ។ តែយ៉ាងណាក៏ដោយ ប្រសិនបើយើងមើលរំលងរឿងតូចតាចបែបនេះ ច្បាស់ណាស់ថា វាអាចនឹងធ្វើឱ្យយើងលិចលង់ដោយមិនដឹងខ្លួន ដូចពាក្យគេថា "គ្រាប់ក្រួសតូចៗ ក៏អាចឱ្យយើងដួលបានដែរ"។ ហេតុនេះហើយ មេរៀននេះអ្នកគួរចងចាំទុក "៣ កុំផឹក ផ្លូវ ៤ កុំដើរ"

Cover Copy

១. ៣ កុំផឹក

- កុំ​ផឹក​គ្រឿង​ស្រវឹង​ដើម្បី​បំបាត់​ភាព​សោកសៅ​ នៅពេល​អារម្មណ៍​មិន​ស្ថិតស្ថេរ

បើមានរឿងក្នុងចិត្ត រឿងពិបាកចិត្ត កុំផឹកស្រាដើម្បីបំបាត់ទុក្ខតែម្នាក់ឯង។ ប្រសិនបើ​គ្មាន​អ្នក​នៅ​ជុំវិញ​ទេ ការ​ផឹកស្រា​ពេល​អ្នក​ស្ថិតក្នុងស្ថានភាពមិននឹងនវា​នឹង​បង្កឱ្យមាន​គ្រោះថ្នាក់​ខ្លាំង ហើយ​ប៉ះពាល់​ដល់​សុខភាព​ថែមទៀតផង។ ពេល​ផឹក​ស្រា​ច្រើន​ពេក អាចធ្វើឱ្យអ្នកស្រវឹង ឬពុលស្រា​រហូត​ដាច់​ខ្យល់​មិន​មែន​ជា​រឿង​ធម្មតា​ទេ។ កុំ​គិត​ទុក្ខ​ព្រួយ​ខ្លាំង​ពេក ព្រោះ​អ្វីៗ​នឹង​ត្រូវ​ដោះស្រាយ​បាន​ត្រឹម​ត្រូវ​ពេល​យើង​មាន​ចិត្ត​ស្ងប់។

- កុំផឹក​ស្រា​លាយចម្រុះ​ពេល​មាន​ស្ថានភាព​លំបាក

ចំពោះប្រភេទស្រាមួយចំនួន យើងមិនបានដឹងពីប្រភពដើម គុណភាព ឬសូម្បីតែកម្រិតនៃស្រានោះទេ។ ប្រសិនបើអ្នកបន្តផឹកស្រាប្រភេទនេះដោយបិទភ្នែក និងច្រមុះ វានឹងបង្កគ្រោះថ្នាក់ដល់រាងកាយអ្នកក្នុងរយៈពេលយូរ។ ដូច្នេះ ចូរ​ផឹក​ក្នុង​កម្រិត​ល្មម កុំ​លោភលន់​ពេក។ ជាពិសេស​ចំពោះ​ស្រា​ដែល​គុណភាព​មិន​ត្រូវ​បាន​ធានា​ ឬ​មិន​ត្រូវ​តាម​ស្តង់ដារ​។

- កុំផឹកស្រាដល់ស្រវឹងពេលចេញក្រៅ ជាពិសេសជួបមនុស្សស្គាល់មិនច្បាស់

ជាតិអាល់កុល គឺជាភេសជ្ជៈដែលបំផ្លាញរាងកាយ។ ដូច្នេះផឹកក្នុងកម្រិតមធ្យមគឺបានហើយ ជាពិសេសនៅពេលចូលរួមពិធីជប់លៀង យើងត្រូវតែយកចិត្តទុកដាក់លើកម្រិតនៃការទទួលទានគ្រឿងស្រវឹង។ ដូច្នេះហើយ កុំខ្វល់ថាអ្នកដទៃស្គាល់ឬអត់ ត្រូវតែប្រុងប្រយ័ត្នជានិច្ច ដើម្បីការពារហានិភ័យដែលអាចកើតមានឡើង។ បើមិនដូច្នេះទេ ប្រសិនបើអ្នកជួបមនុស្សដែលអ្នកមិនស្គាល់ អ្នកគួរទែផឹកល្មមៗបានហើយ កុំឱ្យមានរឿងស្ដាយក្រោយ។ យ៉ាងណាមិញ ការផឹកស្រវឹងដេកដួល គឺ​ដូចាំ​ធ្វើ​បាប​ខ្លួន​ឯង នឹងអាចបង្កឱ្យមានរឿងជាច្រើនកើតឡើង ដែលយើងស្មានមិនដល់។

២

២. ផ្លូវ​ ៤ កុំដើរ

- កុំទៅផ្លូវខុស

ដើម្បីក្លាយជាមនុស្ស "ស្ដង់ដារ" នៅក្នុងសង្គមនេះ អ្នកត្រូវតែមានចំណុចសំខាន់ក្នុងការក្លាយជាមនុស្ស។ ធ្វើអ្វីក៏ដោយ អ្នកត្រូវតែមានច្បាប់ផ្ទាល់ខ្លួន។ មិនថាអ្នករកលុយបានប៉ុន្មានទេ ចូរធ្វើវាដោយស្មោះត្រង់។ ផ្លូវ​ខុសដាច់ខាត​កុំ​ចូល​រួម​ឆ្លៀត​ឱកាស​ដើម្បី​ប្រយោជន៍​ខ្លួន​ដាច់ខាត​កុំ​ធ្វើ​បែប​ហ្នឹង​។

- កុំ​ដើរ​តាម​ផ្លូវ​ប្រព្រឹត្ត​បទល្មើស

បើ​ដឹង​ថា​មាន​អ្វី​ខុស កុំ​ធ្វើ​ជា​ដាច់​ខាត។ ឧទាហរណ៍៖ បោកបញ្ឆោតអ្នកដទៃ ហើយទាញយកប្រយោជន៍ពីគេ។ រឿង​បែប​នេះ ទោះ​ប្រយោជន៍​យ៉ាង​ណា​ក៏​មិន​គួរ​ធ្វើ​ដែរ។ បើ​មិន​ដូច្នេះ​ទេ មនសិការ​របស់​អ្នក​នឹង​ត្រូវបាត់បង់ ហើយ​ទំនាក់​ទំនង​នឹង​ត្រូវ​រលំ​។

- កុំដើរផ្លូវកាត់

ក្នុង​ជីវិត ធ្វើ​អ្វី​តាម​វិធី​សាមញ្ញ កុំ​គិត​ពី​ផ្លូវ​កាត់។ រស់នៅក្នុងលោកនេះ គ្មាននំខេកណាដែលធ្លាក់ពីលើមេឃមកដោយងាយៗនោះឡើយ។ ឱ្យ​តែ​អ្នក​ខិត​ខំ​ប្រឹង​ប្រែង នោះ​អ្នក​នឹង​ទទួល​បាន​ជោគជ័យ។ ជីវិតគឺយុត្តិធម៌ណាស់ អ្នកសាបព្រោះពូជណា នឹងទទួលបានផ្លែផ្កាពូជនោះ។ ដូច្នេះហើយ បើអ្នកចូលចិត្តផ្លូវកាត់ ហើយមានមូលដ្ឋានគ្រឹះមិនស្ថិតស្ថេរ អ្នកនឹងមិនអាចឈានដល់ចំណុចកំពូលនៃជីវិតដែលអ្នកប្រាថ្នាបានឡើយ។

- កុំ​ដើរផ្លូវចាស់

យក​ល្អ​កុំ​វិល​ទៅ​រក​ផ្លូវ​ចាស់ ជា​ពិសេស​រឿង​ស្នេហា។ អ្វី​ដែល​បាន​កន្លង​ផុត​ទៅហើយ សូម​ឱ្យ​វា​កន្លង​ផុត​ទៅចុះ។ យកអតីតកាលធ្វើជាមេរៀនសម្រាប់ខ្លួនឯង កុំយកវាធ្វើជាគ្រាប់កាំភ្លើង ដក់ជ្រៅទៅក្នុងការចងចាំរបស់អ្នក។ បើ​អ្នក​ដើរ​តាម​ផ្លូវ​ចាស់​ដោយ​ងងឹតងងុល នោះ​អ្នក​នឹងនៅតែ​ឈឺចាប់​តែម្នាក់ឯង​។ ប្រសិនបើអ្នករស់នៅដោយគ្មានគោលការណ៍ អ្នកនឹងមានអារម្មណ៍ហេលហាល គ្មានទិសដៅ នៅតែវង្វេងវង្វាន់បែបហ្នឹង៕

១