ប្រយ័ត្នគ្រោះព្រោះហេតុ ៤ យ៉ាង ដែលធ្វើឱ្យអ្នកខាតបង់លាភសំណាង នាំស៊យដាក់ខ្លួន

បើអ្នកចង់លើករាសីឱ្យខ្លួនឯងមានលាភសំណាង រឿងល្អៗចូលក្នុងជីវិត អ្នកត្រូវប្រយ័ត្នប្រយែង ចៀសឱ្យឆ្ងាយពីហេតុទាំង ៤ យ៉ាងនេះ បើមិនដូច្នោះទេ ជីវិតអ្នកនឹងមានតែរឿងអាក្រក់ៗ អាប់អួរ គ្មានយីអ៊ុនឡើយ។

Cover Copy

១. គ្រប់គ្រងគំនិតខ្លួនឯង

បើថ្ងៃណាមួយអ្នកឃើញថាមនុស្សជុំវិញខ្លួនមានល្បិចកលខ្លាំង និងមិនសមហេតុសមផលនោះ សូមប្រយ័ត្នផង ទំនងជាអ្នកក៏នឹងទៅជាបែបនោះដែរ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកសង្កេតឃើញថា មនុស្សជុំវិញខ្លួនភាគច្រើនល្អចំពោះអ្នក និងរួសរាយរាក់ទាក់ វាអាចមកពីការបណ្ដុះបណ្ដាលខ្លួនអ្នកបានល្អចំពោះគេ។

កំហឹង ការអាក់អន់ចិត្ត និងការឆាប់ខឹង មិនអាចធ្វើអ្វីដើម្បីអភិវឌ្ឍចិត្ត និងរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្តយើងបានឡើយ។ ដូច្នេះហើយ ដើម្បី​ចៀស​វាង​ពី​គ្រោះ​ថ្នាក់ និង​ស្វែង​រក​សេចក្តី​ល្អចូលមកក្នុងជីវិត អ្នក​គួរ​គោរព​ខ្លួន​ឯង មិនត្រូវ​ធ្វើ​បាប​ខ្លួន​ឯងឡើយ។ រំឭកខ្លួនឯងអំពីរឿងនេះ រាល់ពេលដែលអ្នកខឹង ដើម្បីពន្លត់កំហឹងរបស់អ្នក។

២. កុំអំនួតក្អេងក្អាង

អំនួត​អាច​ធ្វើ​បាប​ខ្លួន​ឯង រារាំង​ចិត្ត​មិន​ឱ្យ​បើក​ចិត្ត។ ដរាបណាមនុស្សមានការត្រេកអរ និងក្រអឺតក្រទម ភាពរីកចម្រើនរបស់អ្នកនឹងត្រូវបញ្ចប់។ ព្រោះ​ទឹក​ពេញ​មួយ​កែវ​មិន​អាច​បន្ថែមសូម្បីតែទឹកមួយតំណក់តូច។

178a295ad686f857c14f001cb92c6ecf

៣. កុំបង្ខូចកេរ្តិ៍ឈ្មោះអ្នកដទៃ

ការ​លត់ដំ​ខ្លួន​ឯង​អាច​បង្កើន​ពរជ័យ រួម​ទាំង​ការ​ប្រៀនប្រដៅ​ក្នុង​ការ​និយាយ។ មាន​ន័យ​ថា ការ​និយាយ​ដោយ​សប្បុរស មិន​និយាយ​ពាក្យ​អាក្រក់ បង្កាច់​បង្ខូច ឬ​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ។ បច្ចុប្បន្ននេះ បច្ចេកវិទ្យាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស យើងបន្ថែមមតិយោបល់ ឬប្រមាថដោយចៃដន្យ។ ទោះបីជាអ្នកលាក់ខ្លួននៅពីក្រោយអេក្រង់ ទោះបីជាអ្នកនិយាយ ឬសរសេរដោយមិនខ្វល់ក៏ដោយ ពាក្យទាំងនោះនឹងធ្វើឱ្យអ្នកដទៃឈឺចាប់។ មនុស្សគ្រប់រូបរស់នៅលើដីដូចគ្នា មានសិទ្ធ មានតម្លៃដូចគ្នា ដូច្នេះហើយដាច់ខាតកុំបំផ្លាញទឹកចិត្តរបស់អ្នកដទៃ ដោយសម្ដីយើងឱ្យសោះ។

៤. កុំច្រណែនអ្នកដទៃ

វិធី​ការពារ​កុំ​ឱ្យ​មាន​ការ​ច្រណែន​កើត​ឡើង គឺ​ការ​សប្បាយ​ពេល​ឃើញអ្នកដទៃមានបាន មានក្ដីសុខ។ ពេលឃើញ​អ្នក​ដទៃ​ធ្វើ​បាន​ល្អ ឃើញគេមានបាន មានក្ដីសុខសុភមង្គល ដូច្នេះ​យ​យើង​ក៏គួរតែអបអរសារទេនូវផលដេលគេទទួលបាន។ វិធីនេះអ្នកនឹងមានភាពសប្បាយរីករាយជារៀងរាល់ថ្ងៃ មានក្ដីសុខ ពរជ័យរបស់អ្នកក៏កើនឡើងតាមនេះដែរ៕